កឹម សុខា ចូល​​បំភ្លឺ​​តាម​​ការ​​កំណត់ របស់​​សាលា​​ដំបូង

បន្ទាប់ពីមានប្រព័ន្ធសារព័ត៌មាន ក្នុងប្រទេសកម្ពុជាមួយចំនួន បានផ្សាយថាអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អាចលើកពេល ចំពោះការចូលទៅបំភ្លឺ នៅសាលាតំបូងរាជធានីភ្នំពេញ លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានចេញមកបកស្រាយថា គ្មានការលើកពេលនោះទេ ពោលគឺលោក នឹងចូល​ទៅបំភ្លឺ​តាម​កាលកំណត់របស់តុលាការ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានប្រព័ន្ធសារព័ត៌មាន ក្នុងប្រទេសកម្ពុជាមួយចំនួន បានផ្សាយថាអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អាចលើកពេល ចំពោះការចូលទៅបំភ្លឺ នៅសាលាតំបូងរាជធានីភ្នំពេញ លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានចេញមកបកស្រាយថា គ្មានការលើកពេលនោះទេ ពោលគឺលោក នឹងចូល​ទៅបំភ្លឺ​តាម​កាលកំណត់របស់តុលាការ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

យុត្តិធម៌ - «ខ្ញុំ កឹម សុខា នឹងចូលបំភ្លឺនៅសាលាតំបូងរាជធានីភ្នំពេញ ថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង​៨ព្រឹក យោងតាមដីកាកោះរបស់សាលាតំបូងរាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌលេខ២៣៥១ ចុះថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៤»។ នេះជាការបញ្ជាក់ច្បាស់ នៅថ្ងៃនេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ ។

ការអះអាងថានឹងចូលបំភ្លឺនៅតុលាការ ដោយអនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា នៅពេលនេះ មិន​មានអ្វីប្លែកពីគោលជំហរចាស់របស់លោក កាលពីកន្លងមកទេ ព្រោះក្រោយពីទទួលបានដីកាកោះរបស់តុលាការភ្លាម អនុប្រធានគណបក្សជំទាស់រូបនេះ ធ្លាប់អះអាងរួចទៅហើយ ថាលោកនឹងចូលទៅបំភ្លឺតាម​ការកំណត់របស់​តុលាការ​ដូចគ្នាដែរ។

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានចុះហត្ថលេខា លើដីកាកោះរបស់តុលាការមួយ ដើម្បីអញ្ជើញឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦១ ឆ្នាំ ជាតិខ្មែរ ជាអ្នកទទួលខុសត្រូវ ក្នុងនាមមេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ក្រុម៣៨ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ការកោះហៅនេះ បានធ្វើឡើង បន្ទាប់ពីមានអំពើហិង្សា រវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងក្រុម​សន្តិសុខ​ស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ និង​មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ជាច្រើននាក់ត្រូវបានចាប់ឃុំ (តែត្រូវបានដោះលែងវិញហើយ) នៅ​ក្រោយ​ព្រឹត្តិការណ៍នោះ។

ការចូលខ្លួនទៅបំភ្លឺរបស់លោក កឹម សុខា ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គម វាយតម្លៃថា ជារូបភាពរបស់​លោក កឹម សុខា ផ្ទាល់ខ្លួន​លោក។ ប៉ុន្តែករណីនេះ ក៏អាចចាត់ទុកដែរថា ជាការចំអកមួយទៅប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលជា​រឿយៗត្រូវបានលោក កឹម សុខា រិះគន់ថា គ្មានឯករាជ្យភាពច្បាស់លាស់ ធ្វើសកម្មភាពទៅតាមទំនោរនយោបាយ និង​តាម​ការចង្អុលបង្ហាញ ពីសំណាក់អ្នកមានអំណាច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...