តារា​ស្រី​សិចស៊ី​ម្នាក់ រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ក្នុង​បណ្តាញ​សង្គម

អ្នកសម្តែងស្រីម្នាក់ នៅប្រទេសកម្ពុជា កញ្ញា ឌួង ស្រីពេជ្រ ត្រូវបាន អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់យ៉ាងចាស់ដៃ។ មូលហេតុ៖ ដោយសារតារាខាងលើ បានស្លៀកពាក់ ឈុតរ៉ូបមួយ បញ្ចេញគល់សុដន់ ដ៏មូលក្លំ ដែលសម្រាប់ អ្នកប្រើប្រាស់​បណ្ដាញសង្គម វា​ជា​កាយវិការ សិចស៊ីហួសហេតុ ធ្វើឲ្យឃ្លាតចាក ពីប្រពៃណីដ៏បវររបស់ខ្មែរ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 29, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនជាលើកទីមួយទេ ដែលតារាស្រីខាងលើ ស្លៀកពាក់សម្លៀកបំពាក់ បែបស៊ិចស៊ីនោះ តែពីមុនៗមក មិនដែលមាន អ្នកណាបង្ហាញរូបកញ្ញា តាមបណ្តាញសង្គម ជាសារធារណៈដូច្នេះទេ។ ប៉ុន្តែរូបថតលើកនេះ ត្រូវបានបង្ហោះចេញ ជា​សារធារណៈ ហើយត្រូវបានទស្សនិកជនរិះគន់ យ៉ាងចាស់ដៃ។ អ្នកខ្លះ បានលើកឡើង ក្នុងន័យគាំទ្រខ្លះដែរថា វាជា​សិទ្ធ​របស់មនុស្សម្នាក់ៗ ដែលសម្រេចចិត្ត តុបតែងខ្លួនឯង តាមចំណង់ចិត្ត។ តែសម្រាប់អ្នករិះគន់វិញ មិនបាននិយាយពី​សិទ្ធ​នោះទេ គឺនិយាយពីតួនាទីជាតារា ជាអ្នកលើកស្ទួយប្រទេសជាតិ តាមរយៈសិល្បៈនៃការសម្តែង ដល់មានឈ្មោះល្បី បែរ​ជាភ្លេចជាតិខ្លូនទៅវិញ។ តើការរិះគន់ និងការគាំទ្រមួយណា មានភាពត្រឹមត្រូវក្នុងការពិចារណា?

យុវជនក្នុងបណ្តាញសង្គមម្នាក់ បានសរសេរឡើងថា៖ «យកល្អ ឈប់ឲ្យតារាប្រភេទនេះ មកបំផ្លាញវប្បធម៌ខ្មែរ​យើង​ទៀត។ ឈប់អោយឡើងប៉ុស្តិ៍ទូរទស្សន៍ទៀត។ មែនទេបងប្អូន?”»។ ម្នាក់ទៀត បានបន្ថែមប្រយោគថា៖ «រកឃើញហើយ អ្នកនាំមុខខាងបំផ្លាញ វប្បធម៌មុនគេនោះ គឺចេញពីពួកតារា គ្មានខួរបែបនេះហើយ ព្រោះជាអ្នកនាំអោយ ស្រទាប់យុវជន សម័យទំនើប យកតម្រាប់ ភ្លេចអស់ប្រពៃណីខ្មែរ»។ អ្នកគាំទ្រម្នាក់ទៀត បាននិយាយទាំងកំហឹងដែរថា៖ «ពួក(...)តារា អត់កេរ្តិ៍ខ្មាស តារាលក់ខ្លួន ចង់ដឹងណាស់បងៗ នាងហ្នឹងឈ្មោះអ្វីដែរទៅ ចង់ល្បី ដល់ថ្នាក់បញ្ចេញ យកល្អស្រាត តែ​ម្ដង​ទៅ»។

ពាក្យសម្តីធ្ងន់ៗគ្រប់មាត់ បានចេញពីបបូរមាត់ អ្នកស្នេហាវប្បធម៌របស់ខ្មែរ ផ្តោតទៅលើ តារាស៊ិចស៊ីខាងលើ ក្នុងគោល​បំណងឲ្យខ្លួននាងផ្ទាល់ ពិចារណា ហើយកែប្រែ​នូវអ្វីដែលខ្លួនបានធ្វើ ក្នុងន័យចង់នាង គិតពីកិត្តយសផ្ទាល់ និងកិត្តិយស ប្រទេសជាតិ។ ម្យ៉ាងទៀតគំនិតទាំងនោះ បានបញ្ជាក់យ៉ាងច្បាស់ដែរទៀតថា ទាំងនេះ គឺដើម្បីជាគំរូរ​ ដល់អ្នកកូនចៅខ្មែរ ជំនាន់ក្រោយ។

ទោះជាមានអ្នករិះគន់ច្រើន យ៉ាងណាក៏ដោយ ក៏នៅមានស្រ្តីម្នាក់ ដែលទំនងជាអ្នកគាំទ្រ តារាសម្តែងរូបនេះ បានឆ្លើយ​តប​ផ្ទុយ ពីការលើកឡើងខាងលើថា៖ «វាមិនអាក្រក់ឡើយ ២០១៦ ជារឿងធម្មតា សម្រាប់នារីៗ ដែលមានដងខ្លួនស្អាត ដូច្នេះ​ជាហេតុដែលនាង បង្ហាញទៅមហាជន ឱ្យឃើញនាង។ វាមិនមែនជារឿងអាក្រក់ ដែលគិតមនុស្សម្នាក់ ក្នុងផ្លូវមិនល្អ ពី​ព្រោះ​អ្នកខ្លះ មិនបានដូចនាង ចេះតែច្រណែន»។ នាងបានលើកឡើងថា គំនិតអ្នករិះគន់ទាំងនោះ សុទ្ធតែជាអ្នក​ច្រណែន ដែលគ្មានអ្វីដូចតារាខាងលើទៅវិញ។

ស្រដៀងគ្នានេះដែរ បុរសម្នាក់​បានលើកតំកើង​តារាខាងលើដែរថា៖ «ខ្ញុំយល់ថា ខួរក្បាលអ្នករិះគនទាំងអស់នោះ មិន​មាន​ការយល់ដឹងគ្រប់គ្រាន់ សំរាប់រិះគន់ អ្វីដែលត្រូវ អ្វីដែលខុស។ សិល្បៈជាការច្នៃប្រឌិត។ ណាមួយ វាជាសិទ្ធិបុគ្គល ដែល​គ្មានបញ្ហាអ្វីឡើយ សម្រាប់មនុស្សទាំងនោះ ដែលមិនសប្បាយចិត្ត ជាមួយរឿងនេះ។ បិទមាត់ ហើយបញ្ចប់ការរិះគន់​ទៅ។»

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ និងការគាំទ្រយ៉ាងពេញទំហឹងរួចមក មានអ្នកខ្លះបានកាត់រូបភាព កញ្ញា ឌួង ស្រីពេជ្រ ទៅប្រៀបធៀបជាមួយរូបថត នៃអ្នកដែលរស់នៅ ប្រទេសដ៏ទៃ បានរៀបការ ក្នុងសំលៀកបំពាក់ ជាប្រពៃណីខ្មែរ។ ម្ចាស់​គណនី ហ្វេសប៊ុក«ឈាមត្រជាក់» បានសរសេរឡើងថា៖ «បើមិនចេះខ្មាស់ខ្មែរគ្នាឯង គួរណាស់ចេះខ្មាស់បរទេសផង ! កុំចង់ល្បីហួសហេតុពេក បើជ្រុលស្រាតតែម្តងទៅ ឆាប់ល្បី !»។

គូរំលឹកថាកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅកញ្ញា ឌួង ស្រីពេជ្រ តារាសម្តែងសិចស៊ី បានចូលរួមក្នុងកម្មវិធី​ខួបកំណើត របស់តារាកំប្លែងមួយដួង ហើយបានថតរូប ជាមួយពិធីករលោក ប៉ែន ចំរ៉ុង និងតារាសម្តែងផ្សេងទៀត។ កញ្ញា​បានស្លៀកឃុតរ៉ូបពណ៍ខៀវ ក្នុងឈុតសិចស៊ី បញ្ចេញសាច់ដើមទ្រូង ដ៏គួរឲ្យខ្នាញ់ ដែលធ្វើឲ្យអ្នកបានឃើញ ទាំងអស់​ទ្រាំ​និយាយមិនបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...