តារា​ភាព​យន្ដ X បី​រូប ស្រាត​ពន្យល់​ពី​«អព្យាក្រិត្យ​ភាព​នៃ​អ៊ិនធើណែត» (vdo)

នាង អេឡិច ឆេន្ស៍ (Alex Chance) មែរសឺដេស ការ៉ឺរ៉ា (Mercedes Carrera) និងនាង ណាឌីយ៉ា ស្តាយលេស (Nadia Styles) តារាបីរូប ដែលមានជំនាញខាងភាពយន្ដ ស្រាតនិងកូនជ្រូក នោះ បានបង្ហាញខ្លួនព្រមគ្នា តាមរយៈវីដេអូមួយ ដែលចង់ពន្យល់ពី «អព្យាក្រិត្យភាពនៃអ៊ិនធើណែត»។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាអាមេរិកទាំងបីរូប ជំនាញ​ខាង​ភាពយន្ដ​កូន​ជ្រូក​ទាំង​នេះ មិន​ញញើត​ញញើម​ឡើយ ក្នុង​ការ​បង្ហាញ​រូបរាង​ការយ ននល​គក ដើម្បី​និយាយ​ពី​ភាព​ក្ដៅ​មិន​ក្ដៅ ត្រជាក់​មិន​ត្រជាក់ ឬ​ភាព​បើក​ទូលាយ នៃ​បណ្ដាញ​អ៊ិនធើណែត។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្រាត​ព្រលែង​ខ្លួន ជា​ការងារ​របស់​ពួក​នាង។ ប៉ុន្តែ​លើក​នេះ ពួក​នាង​បាន​សម្រេ​ចចិត្ត​រួម​គ្នា ដើម្បី​ពន្យល់​អំពី​សារសំខាន់ ទាក់​ទង​នឹង​ការ​បើក​ទូលាយ​នៃ​លំហ​អ៊ិនធើណែត ហៅ​ថា «អព្យក្រិត្យភាព​នៃ​អ៊ិនធើណែត» ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​បច្ចុប្បន្ន។

គេហទំព័រមើលវីដេអូ បើកក្រចេញ អញ្ចឹងការរួមរ័កបែប X ក៏មានល្បឿនយឺតដែរ!

តើពួកនាងចង់និយាយពីរឿងអ្វី? មិនពិបាកយល់ទេ ព្រោះនៅសហរដ្ឋអាមេរិកក្នុងពេលនេះ ក្រុមហ៊ុន​បម្រើ​សេវាកម្មអ៊ិនធើណែត នឹងអាចរៀបចំឲ្យគេហទំព័រដែលល្មោភខាងល្បឿន ត្រូវបង់ប្រាក់ទៅឲ្យពួកគេ។ តែ​សម្រាប់​តារាអិចទាំងបី បាននិយាយថា៖ «បើគ្មានអព្យាក្រិត្យភាពនៃអ៊ិនធើណែតទេ ក្រុមហ៊ុនទាំងនោះ នឹង​អាចធ្វើអ្វីស្រេចនឹងចិត្ត ហើយបង្កើតឲ្យមានសេវាកម្មផ្សេង ដែលមានល្បឿនលឿនសម្រាប់គេហទំព័រ ដែល​បានបង់ថ្លៃទៅឲ្យពួកគេ។ អញ្ចឹងបានន័យថា គេហទំព័រមើលវីដេអូ នឹងបើកក្រចេញ បណ្ដាញសង្គមក៏មាន​ល្បឿនយឺត ហើយការរួមរ័កបែប X ក៏កាន់តែមានល្បឿនយឺតដែរ។»

ពួកនាងគាំទ្រឲ្យមាន ការផ្ដល់នូវភាពស្មើគ្នា សម្រាប់គេហទំព័រនានា និងសេវាកម្ម វេប។ ពួកនាងនិយាយ​ទៀត​ថា៖ «សំណាងល្អ ដែលប្រធានាធិបតី (អូបាម៉ា) បានសម្រេចចិត្តច្បាស់លាស់ពីករណីនេះ។ អព្យាក្រិត្យភាព​នៃអ៊ិនធើណែត ដូចដែលយើងធ្លាប់ស្គាល់ គឺជាបុណ្យសប្បាយរីករាយមួយ នៃការរួមសង្វាសដ៏ធំ ដែល​នរណាៗ ចង់រួមរ័កជាមួយនរណាក៏បាន។ បើគ្មាន"អព្យាក្រិត្យភាពនៃអ៊ិនធើណែត"ទេ គេនឹងទុកពិធីបុណ្យនេះ សម្រាប់តែពួកអ្នកមានប្រាក់ប៉ុណ្ណោះ។»

ចុះអ្នកវិញ យល់បែបណា? យល់ដូចពួកនាង? សូមទស្សនាវីដេអូសិនទៅអញ្ចឹង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...