ពុង ឈីវកេក ត្រូវ​បាន​ច្រាន​ចេញ​ពី​សមាជិក គ.ជ.ប ដោយ​ច្បាប់ គ.ជ.ប ថ្មី?

«សញ្ជាតិខ្មែរពីកំណើរ និងសញ្ជាតិខ្មែរ តែមួយគត់ ទើបអាចក្លាយជាសមាជិក គ.ជ.ប បាន។ ចំណុចទាំងពីនេះ ត្រូវ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នក​សម្រេច។» នេះបើតាមកិច្ចឯកភាពគ្នា រវាងគណបក្សទាំងពីរ ក្រោយជំនួបថ្ងៃទី១៧ ខែវិច្ឆិការនេះ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវ កេក។ (រូបថត amnesty)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ នៃ​កិច្ច​ប្រជុំ​បច្ចេកទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ដោយ​សំអាង​លើ​ច្បាប់​ថ្មី ក្នុង​ការ​ទាត់​ចោល​លោក​ស្រី ពុង ឈីវកេក ចេញ​ពី​សមាជិក​ទី​ប្រាំបួន​របស់ គ.ជ.ប។ លោក​បាន​បញ្ជាក់​ថា ការ​ដែល​ព្រាង​ច្បាប់ គ.ជ.ប នេះ​ ធ្វើ​ឡើង ដោយ​កំណត់​យក​«សញ្ជាតិ​តែ​មួយ»​សម្រាប់​សមាជិក គ.ជ.ប និង​មិន​បាន​សំដៅ​ឆ្ពោះ​ទៅ​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ។

«ត្រង់​ចំណុច​សញ្ជាតិ។ សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ អា​មួយ​គត់​ហ្នឹង មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នោះ​ទេ មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​ទេ។ មក​ធ្វើ​ជា​សមាជិក គ.ជ.ប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត។ ហើយ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ (...) ឯ​រឿង​លោក​ស្រី ពុង ឈីវកេក ពី​មុន​យើង​ស្នើ​គាត់​ឲ្យ​ធ្វើ​ជា​សមាជិក​របស់ គ.ជ.ប. នោះ ដោយ​យើង​មិន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ពីរ​។» នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ប៊ិន ឈិន។

រីឯប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ហាក់ដូចជាបង្ហាញផ្ទុយគ្នា ចំពោះ​បញ្ហា​«សញ្ជាតិ» ថាច្បាប់មិនមានហាមប្រាមនៅឡើយនោះទេ។ លោកបានពន្យល់ថា លោកចង់ឲ្យមេដឹកនាំ​ដែល​រស់នៅស្រុកក្រៅ និងទទួលបានសញ្ជាតិនៃប្រទេសនោះ ហើយមានលក្ខណៈសម្បត្តិ មានចំណេះដឹង ជំនាញ​ដើម្បីមកបម្រើការងារក្នុងប្រទេសកម្ពុជា។ លោកថា បើសិនជាមានការ«បិទ»ផ្លូវចឹងនោះ អាចមានការរើស​អើង។ លោកថា «ព្រោះរដ្ឋធម្មនុញ្ញយើង គាំទ្រប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងមានសញ្ជាតិពីរ»។

បន្ទាប់ពីបញ្ចប់ជំនួបប្រជុំសម្ងាត់ នាវិមានរដ្ឋសភា លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើងជាថ្មីថា បញ្ហា«សញ្ជាតិ» និង«ញាតិលោហិត» ជាចំណុចចំបងនៃស្ថាប័ន គ.ជ.ប នេះ ដែលកមិនអាចឲ្យមានការទាក់ទង និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយឡើយ។ ចំណុចទាំងពីនេះ ទុកជា​ការសម្រេចនៃថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ។

បញ្ហាសញ្ជាតិ ក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានទេនាព្រឹកនេះ ដោយលោកស្រីមិនទទួលទូរស័ព្ទ។

សូមស្តាប់ការបកស្រាយលំអិត របស់លោក ប៊ិន ឈិន និង លោក គួយ ប៊ុនរឿន ជាមួយអ្នកសារព័ត៌មាន​ដូច​ខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...