«ខ្ញុំ​និង​គ្រួសារ ស៊ូ​លះ​បង់​ដើម្បី​ប្រយោជន៍​ជាតិ»

លោកស្រី សិទ្ធិ ចំរើន ភរិយាលោក មាជ សុវណ្ណរ៉ា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន នៅពន្ធនាគារព្រៃសរ បាន​ថ្លែង​អះអាង​សារ​ជា​ថ្មី នៅចំពោះអ្នកសារព័ត៌មានថា លោកស្រី និងគ្រួសារលោកស្រី ស៊ូលះបង់ដើម្បីប្រយោជន៍​ជាតិ​ទាំង​មូល។ លោកស្រី​និយាយ​ទៀត​ថា លោកស្រី​ចង់​បាន​ប្រទេស​ឯករាជ្យ និង​មាន​ប្រព័ន្ធ​តុលាការ​មួយ​ត្រឹមត្រូវ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 18, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយជំនួបជាមួយស្វាមី លោក មាជ សុវណ្ណរ៉ា ក្នុង​ពន្ធនាគារ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ លោក​ស្រី សិទ្ធិ ចំរើន ដែល​ឈ្មោះ​ក្នុង​សញ្ជាតិ​អាមេរិក​ហៅ​ថា ជេមី មាជ (Jemie Meach) បាន​​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​ស្រី​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ព្រោះ​តែ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ដើម្បី​តែ​ប្រយោជន៏​បុគ្គល ឬ​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​មួយ បង្ខំ​ឲ្យ​គេ (ភាគី​បដិបក្ខ) ទទួល​យក​នូវ​ការ​ចង់​បាន​របស់​ខ្លួន តាម​រយៈ​ការ​ចាប់​ខ្លួន ឬ​ការ​គម្រាម​តាម​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។

សម្ដីរបស់លោកស្រី ទំនង​ចង់​និយាយ​ពី​ការ​ចាប់​ខ្លួន​ស្វាមី​លោក​ស្រី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​លេស ដើម្បី​យក​មក​តថ្លៃ​ផ្នែក​នយោបាយ នៅ​ក្នុង​កិច្ច​កែ​ទម្រង់​មួយ ស្ដី​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ លោក​ស្រី​បាន​ថ្លែង​ថា៖ «ដើម្បី​បាន​គ.ជ.ប "ឯករាជ្យ" នាង​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ប្តី​នាង​ខ្ញុំ​ជាប់​ពន្ធនាគារ។ (...) ចង់​បាន​ប្រទេស​ឯករាជ្យ និង​ប្រព័ន្ធ​តុលាការ​គោរព​នូវ​ច្បាប់​ត្រឹមត្រូវ។ ( ...) ខ្ញុំ​និង​គ្រួសារ ស៊ូ​លះបង់​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​មូល។»

លោកស្រី ដែលមានអតីតភាព ជាសាស្ត្រចារ្យមួយរូបនោះ បានបញ្ជាក់ទៀតថា «កុំយកគ្រួសារខ្ញុំមកដោះដូរ ជាគោលនយោបាយ។ ធ្វើយ៉ាងណាឲ្យប្រទេសខ្មែរមានឯករាជ្យ គ.ជ.ប ឯករាជ្យត្រឹមត្រូវ តុលាការឯករាជ្យ​ត្រឹមត្រូវ។ (..) សូមតុលាការគោរពឆន្ទៈប្រជាពលរដ្ឋ គោរពច្បាប់។ មិនត្រូវចាប់មនុស្ស ក្នុងហេតុផល​នយោបាយ​ឡើយ។»

លោកស្រីបានបន្ថែមទៀតថា លោកស្រីនឹងមិនប្រថុយ និងមិនយល់ព្រមឡើយ បើការដោះដូរសេរីភាព គ្រួសារ​លោកស្រីតែមួយនេះ ហើយទទួលបានមកវិញ នូវ គ.ជ.ប មួយ«មិន»ឯករាជ្យ ឬដើម្បីតែសុខផ្ទាល់ខ្លួន បង្កឲ្យមាន«ទុក្ខ»វេទនាដល់ប្រជាពលរដ្ឋខ្មែរទាំងមូលនោះឡើយ។

សូមស្តាប់កិច្ចសម្ភាសលោកស្រី ជាមួយនឹងអ្នកសារព័ត៌មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...