សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​សាលា​ឧទ្ធណ៍ ដែល​បន្ត​ឃុំ​ខ្លួន​ជន​២១​នាក់

សវនាការជាអសាធារណៈរបស់សាលាឧទ្ធរណ៍ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីឆ្លើយតបទៅនឹងបណ្ដឹង​របស់មេធាវីជនជាប់ចោទទាំង២១នាក់។ មេធាវីទាំងនោះបានប្តឹងប្រឆាំង នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំ របស់មនុស្ស២១នាក់ ។ ក្រោយកិច្ចពិភាសក្សាអស់ពេលយ៉ាងយូរ នាម៉ោង​ជិត១២ថ្ងៃត្រង់ លោក ឈួន ម៉េង លាង ប្រធានអង្គជុំនុំជំរៈ បានប្រកាលសាលដីកាសម្រេច​បន្តរការឃុំខ្លួន​អ្នកទាំង​២១នាក់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានអនុញ្ញាតឲ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន​ឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សវនាការជាអសាធារណៈរបស់សាលាឧទ្ធរណ៍ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីឆ្លើយតបទៅនឹងបណ្ដឹង​របស់មេធាវីជនជាប់ចោទទាំង២១នាក់។ មេធាវីទាំងនោះបានប្តឹងប្រឆាំង នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំ របស់មនុស្ស២១នាក់ ។ ក្រោយកិច្ចពិភាក្សាអស់ពេលយ៉ាងយូរ នាម៉ោង​ជិត១២ថ្ងៃត្រង់ លោក ឈួន ម៉េង លាង ប្រធានអង្គជុំនុំជំរៈ បានប្រកាលសាលដីកាសម្រេច​បន្តរការឃុំខ្លួន​អ្នកទាំង​២១នាក់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានអនុញ្ញាតឲ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន​ឡើយ។


ក្រុមអ្នកទាមទារ សុំឲ្យដោះលែងជនទាំង២១នាក់ នៅក្រៅរបងសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ និងពលរដ្ឋ - ក្រុមគ្រួសាជនរងគ្រោះ និងប្រជាពលរដ្ឋដែលជាដៃគូរ នៃការតស៊ូមតិទាមទារនូវ​សេរីភាព​របស់ខ្លួន បានស្រែកទ្រហោរយំអឺងកង ពេញខាងមុខ និងក្នុងបរិវេណសាលាឧទ្ធរណ៍ ដោយស្នើឲ្យលោកចៅក្រម ឈរលើឆន្ទៈអព្យាក្រិត្យ គិតពីប្រយោជន៍រាស្រ្តនិងជាតិជាធំ។

តំណាលគ្នានោះដែរ ក្នុងកិច្ចសម្ភាសរបស់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស​ស៊ើបអង្កេតរបស់អង្គការលីកាដូ បានថ្កោលទោស​ទៅ​លើការប្រើប្រាស់ នូវឆន្ទានុសិទ្ធិរបស់ចៅក្រមនេះ បានរំលោភ​ទាំងស្រុងទៅលើសិទ្ធិនៃជនរងគ្រោះ ព្រោះតែពុំមាន​ការអះអាងដោយផ្ទាល់ពីជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។ លោកបន្តរថា តុលាការធ្វើយ៉ាងនេះ វាបានបង្ហាញ​នូវ​ភាពខ្វះចន្លោះនៃនីតិវិធី និងភាពអយុត្តិធម៌ត្រូវរត់​ទៅរកជន​រងគ្រោះយ៉ាងពិតប្រាកដ។ «គេគោរពសិទ្ធិពលរដ្ឋជាធំ ទាក់ទងនិងបទល្មើសព្រហ្មទណ្ឌ ឬមជ្ឃឹម គេគួរណាស់តែ​ឲ្យនៅក្រៅឃុំ ជាសជាងជំរើសឲ្យនៅក្នុងឃុំ។ (…) រឿង​នេះជាបទល្មើសមជ្ឃឹម ដូមឲ្យធ្វើការបែងចែកឲ្យដាច់ កុំធ្វើ​ការលាបពណ៌ដាក់គ្នា កុំយកបញ្ហានយោបាយ​មកឡូក​ឡំ។»

តាមទស្សនៈលោក មឿង តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់​សហគមន៍បានលើក​ឡើងថា លោកមានការសោកស្តាយចំពើការសម្រេចរបស់សាលាឧទ្ធណ៍ដែលមិនបានគិតពីផ្លូវច្បាប់ ពីយុត្តិធម៌​សម្រាប់ប្រជាពលរដ្ឋ ពីកេរ្ត៍ឈ្មោះរបស់តុលាការ។ លោកបានបន្តរថា ការសោកស្តាយជាងនេះ ព្រោះតែតុលាការ​បានរំលោភទៅលើសិទ្ធិនៃជនរងគ្រោះទាង២១នាក់នោះ ដោយមិនបានអនុញ្ញាតិឲ្យគាត់មកតទល់​នៅមុខ​តុលាការ​ទៅតាមនីតិវិធីច្បាប់ដែលបានចែង។ «កាលសាលាដំបូងសម្រេចឃុំខ្លួននោះ ដោយសាតែឲ្យមានការសហការ​ជា​មួយនីតិវិធីរបស់តុលាការ។ នៅពេលតុលាការចាប់ផ្តើមបន្តរនីតិវិធីរបស់ខ្លួន មិនបានយកពួកគាត់មក។ ដូច្នេះ​ហេតុ​ផលដំបូងរបស់សាលាដំបូង ដែលបានសម្រេចដាក់ឃុំ ឬមិនអនុញ្ញាតិឲ្យគាត់នៅក្រៅឃុំនោះ សាលាឧទ្ធណ៍ថ្ងៃនេះ ត្រូវបានរំលោភទៅលើសិទ្ធិរបស់ពួកគាត់។»

លោក មឿង តុលា បានបន្តរថា តាមរយៈការស៊ើបអង្កេតឃើញថា (វា) មិនមានអង្គហេតុណាមួយ​ដែលបង្ហាញថា​បាតុករបានប្រើប្រាស់នូវហិង្សានោះទេ។ ផ្ទុយមកវិញមានតែអង្គហេតុ ដែលក្រុមយោធាបានវាយទៅលើ​ក្រុមបាតុករ​នោះ។ ទាក់ទងនឹងការលើកឡើងរបស់លោកចៅក្រម ដែលបានបញ្ជាក់ពីមូលហេតុនៃ​ការឃុំខ្លូនអ្នកទាំង២១នាក់​ជាបន្តរ ព្រោះតែដើម្បីការពារនូវសន្តិសុខសង្គមនោះ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគាត់ប៉ុន្មាននាក់ហ្នឹង មិន​មែនជាអ្នកបង្កនូវអំពើហិង្សានោះទេ។ យើងឃើញសមត្ថកិច្ចទេដែលប្រើ ប្រើកាំភ្លើងបាញ់ទៅលើពួកគាត់ និងប្រើ​ដំបងវាយចឹង។ (…) បើទោះជាដោះលែងពួកគាត់ទាង២១នាក់នោះ យើងមើលមិនឃើញអ្វីដែល​ធ្វើឲ្យប៉ះពាល់ដល់​សណ្តាប់ធ្នាប់សាធារណៈ។»

ឯលោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងនាម​អ្នកការពារសិទ្ធិមនុស្ស លោកបានបង្ហាញនូវទស្សនៈផ្ទាល់ថា លោកមានការសោកស្តាយ និងធ្វើការថ្កោលទោស​ទៅ​តុលាការ រួមទាំងមន្រ្តីដឹកនាំនយោបាយជាន់ខ្ពល់ ដែលមិនព្រមដោះលែងអ្នកទាំង២១នាក់ ដែលពួកគេគ្រាន់តែ​ធ្វើ​បាតុកម្មអហិង្សា បញ្ចេញមតិយោបល់ និងស្នើសុំប្រាក់បៀរវត្សឲ្យរស់សមជាមនុស្ស។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បាន​ស្នើឲ្យតុលាការ និងមន្រ្តីជាប់ខ្ពស់ទាំងអស់ធ្វើការគិត និងពិចារណាឡើងវិញក្នុងការសម្រេចដោះលែង អ្នកទាំង២១​នាក់នោះ ដើម្បីធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស ដែលកំពុងបន្តរធ្លាក់ចុះយ៉ាងដុនដាបក្នុងឆាកជាតិ និងឆាក​អន្តរជាតិ។ «យើងមិនចង់ឃើញមានបាតុកម្មកើតមានជាបន្តរទៀតទេ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្ត-ក្រុង។ (…) សូមធ្វើការដោះលែងអ្នកទាំង២១នាក់ និងងាកទៅរកដំណោះស្រាយ បញ្ហាជូនពួកគាត់ ដើម្បីបញ្ចប់បញ្ហា។ (…) បើមានឆន្ទៈនយោបាយអ្នកទាំង២១នាក់នេះនឹងត្រូវបានដោះលែង តែបើគ្មានឆន្ទៈនយោបាយទេ អ្នក២១នាក់នេះ​នឹងបន្តរឃុំខ្លួន ដែលយើងនិយាយសាមញ្ញថា ជាចំណាប់ឆ្មាំង។»

សូមរំលឹកថាការបន្តរឃុំខ្លួននេះ ព្រោះតែដើម្បីធានាក្នុងការស៊ើបអង្កេត និងជាសវាងនូវការគំរាមកំហែងផ្សេងៗទៀត ដោយប្រការណាមួយ។ នេះបើយោងតាមការបញ្ជាក់ពីលោកបេធាវី សំ សុគង់។ ហើយអ្នកទាំង ២១ នាក់នេះត្រូវ​បាន​តុលាការចោទពីបទបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ ក្នុងអំឡុងពេលធ្វើបាតុកម្ម​ទាមទារតម្លើង​ប្រាក់ខែគោល១៦០ ដុល្លា កាលពីដើមខែមករា នៅតាមបណ្តោយផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាក ជីន ផ្លូវជាតិ​លេខ​បួន៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...