សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»

នៅក្នុងកិច្ចសម្ភាសមួយ ជាវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងបកទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ជុំវិញការចោទរបស់នាយករដ្ឋមន្ត្រី ដែលថា លោក សម រង្ស៊ី នៅពីក្រោយបាតុកម្មដុតទីងមោង ដែលរៀបចំឡើងដោយពលរដ្ឋខ្មែរ-អូស្ត្រាលី។ តែលោក សម រង្ស៊ី បានចាប់ផ្ដើម ឲ្យប្រើឃ្លាថា «សូម លោក ហ៊ុន សែន បើកភ្នែកឲ្យធំទាំងពីរ»។
សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 24, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនួររបស់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ទទួលបានចម្លើយមកវិញ ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មានលក្ខណៈ​គួរឲ្យភ្ញាក់ផ្អើល។ នោះ គឺមេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យលោកនាយករដ្ឋមន្ត្រី បើកភ្នែកឲ្យ«ធំទាំងពីរ» ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី ពន្យល់ថា ជាការ​«មើលការពិត»។

លោក ជុន ច័ន្ទបុត្រ បានស្រង់សំដីរបស់លោក ហ៊ុន សែន ដែលបានថ្លែង កាលពីប៉ុន្មានថ្ងៃមុន មកសួរអតីតប្រធានគណបក្សប្រឆាំងថា៖ «ការធ្វើនយោបាយរបស់លោក សម រង្ស៊ី មិនកើតទេ ដោយហេតុថា លោកគ្មានចិត្តខន្តីសោះ។ ទន្ទឹមនឹងចង់ជួបចរចា ជាមួយនឹងលោក ហ៊ុន សែន ហ្នឹង ក៏ចាប់ផ្ដើមបញ្ឆេះឲ្យមាន ការធ្វើបាតុកម្ម ដុតទីងមោងអីជាដើម ដែលធ្វើឲ្យលោក ហ៊ុន សែន កាន់តែខឹងទៅ ហើយក៏តាំងចិត្ត លែងជជែកតវ៉ាអី ជាមួយលោក សម រង្ស៊ី ទៀតហើយ។ តើលោកបកស្រាយ តបទៅវិញយ៉ាងម៉េចដែរ?»។

លោក សម រង្ស៊ី ដែលស្ថិតក្នុងសភាពនឹងនរ បានឆ្លើយឡើងថា៖ «ខ្ញុំសូមឲ្យលោក ហ៊ុន សែន បើកភ្នែកឲ្យធំ បើកភ្នែកទាំងពីរ ដើម្បីមើលការពិត។ ប្រជារាស្ត្រខ្មែរ ដែលស្អប់គាត់ ដែលមិនពេញចិត្តទង្វើរបស់គាត់ ទូទាំងប្រទេស ទូទាំងពិភពលោក មិនមែនមានតែរូបខ្ញុំ សម រង្ស៊ី ម្នាក់ទេ។ ប្រជាពលរដ្ឋក្ដៅក្រហាយកន្លែងណា ធ្វើបាតុកម្មកន្លែងណា តវ៉ាកន្លែងណា សូម្បីតែដុតរូបគាត់កន្លែងណា គាត់ចោទប្រកាន់ថា សម រង្ស៊ី។»។

ប្រធានចលនាសង្គ្រោះជាតិ បានពន្យល់ថា៖ «ពីមុន កាលខ្ញុំធ្វើជាប្រធានគណបក្សប្រឆាំង ប្រធានគណបក្សសង្គ្រោះជាតិ គាត់ថា គាត់មានមូលដ្ឋាន ថាខ្ញុំជាអ្នកបញ្ជា ខ្ញុំហ្នឹងជាមេធំពីក្រោយ។ ចុះឥឡូវហ្នឹង ខ្ញុំមានតួនាទីអីទៀត ខ្ញុំមានធ្វើជាប្រធានគណបក្សសង្គ្រោះជាតិឯណា គាត់អះអាងថា គាត់រំលាយគណបក្សបាត់ទៅហើយ រឿងអីមានតែខ្ញុំ នៅពីក្រោយខ្មែររាប់លាននាក់ ដែលតវ៉ាប្រឆាំងគាត់។»។

លោក សម រង្ស៊ី បានវាយបកត្រឡប់ទៅលោក ហ៊ុន សែន វិញ លាយនឹងសំណើចតិចៗថា៖ «គាត់ហ្នឹង គឺគាត់រកលេស គាត់ដឹងថា គេស្អប់គាត់ទូទាំងប្រទេស ហើយគាត់បែរ មករករឿងតែខ្ញុំម្នាក់ឯង ខ្ញុំមិនចាំបាច់បកស្រាយលើសពីហ្នឹងទេ សូមឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាសាក្សីចុះ។ ហើយជាពិសេស អ្នកដែលចូលរួមក្នុងបាតុកម្ម តវ៉ាប្រឆាំងលោក ហ៊ុន សែន ទាំងប៉ុន្មាន តើមានដែលទទួលការណែនាំ ការលើកទឹកចិត្ត ពី សម រង្ស៊ី ឬទេ? អត់ទេ! ផ្ទុយទៅវិញ ខ្មែរយើងច្រើនណាស់ ប្រាប់ខ្ញុំវិញថា សុំកុំឲ្យ សម រង្ស៊ី ឯងចូលរួមឲ្យសោះ សុំកុំមកជិតឲ្យសោះ តែខំ ហ៊ុន សែន ចោទថា សម រង្ស៊ី ឯងនៅពីក្រោយពួកយើងហើយ។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...