បង្កគ្រោះថ្នាក់បោកក្បាលសម្លាប់ជនរងគ្រោះ រួចគេចខ្លួនបាត់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 05, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្ចាស់ម៉ូតូមួយរូប បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយឡានកូរ៉េមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូជនរបស់រងគ្រោះ ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសក្បាលធ្ងន់ធ្ងរ រហូតដល់ស្លាប់។
តាមការបញ្ជាក់របស់លោក ឈួន មុន្នី មន្រ្តីចររាចរណ៍ប៉ុស្តិ៍ស្ទឹងមានជ័យ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបានទទួលអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង អាយុប្រមាណជាង៣០ឆ្នាំ។ លោកបន្តទៀតថា ខាងសមត្ថកិច្ច មិនបាននៅក្នុងហេតុការណ៍ទេ ពេលទៅដល់ឃើញ ជនរងគ្រោះស្លាប់ជាមួយម៉ូតូ និងបំណែកឡានមួយ ផ្នែកខាងមុខ ទើបមន្រ្តីប៉ុស្តិ៍សន្និដ្ឋានថា ជាឡានកូរ៉េធន់ធ្ងន់។
ទស្សនាវដ្តីមិនអាចទាក់ទង សុំការបញ្ជាក់បន្ថែម ពីប្រធានផ្នែកចររាចរណ៍ខណ្ឌមានជ័យ លោក វាសនា ដែលចុះផ្ទាល់ក្នុងហេតុការណ៍នេះបានទេ ដោយទូរស័ព្ទទៅ លោកបានលើកទទួល ប៉ុន្ដែបដិសេធកំពុងរវល់ប្រជុំ។
មន្រ្តីប៉ុស្ដ៍លោក មុន្នី បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នសាកសព ត្រូវបានតម្កល់ទុកជាបណ្តោះអាសន្ន នៅវត្តសំបួរ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីរងចាំក្រុមគ្រួសារសាច់ញាតិ មកទទួលទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕