រថយន្តបុកម៉ូតូ ដាច់ជើងមួយចំហៀងនិងធ្លាយគ្រឿងក្នុងចេញក្រៅ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 16, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្តធន់ធ្ងង់ និងម៉ូតូ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០ និងលេខ១៩១ ត្រង់ចំណុចផ្លូវកោង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដូចនៅក្នុងរូបថតបញ្ជាក់ស្រាប់ បុរសជាអ្នកជិះម៉ូតូ បានរងគ្រោះដាច់ជើងមួយចំហៀង និងបានធ្លាយគ្រឿងក្នុង ចេញមកក្រៅ។
គណនីហ្វេសប៊ុកដដែល បានឲ្យដឹងទៀតថា រថយន្តធន់ធ្ង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B 9590 នេះ បានបើកបរតាមបណ្តោយផ្លូវជាតិ ៤ រហូតមកកដល់ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃនប់១ ទើបបានបុកជាមួយម៉ូតូ។ បុរសម្ចាស់ម៉ូតូ ដែលជារងគ្រោះ ដាច់ជើង និងធ្លាយគ្រឿងក្នុងនោះ មានឈ្មោះ ស៊ុន ទ្រី មានអាយុ ៥៧ ឆ្នាំមានមុខរបរកម្មករ ស្នាក់នៅក្នុង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបភាពដ៏រន្ធត់ និងតក់ស្លុត ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងថ្ងៃដដែល និងបង្កឲ្យមានការចែករំលែក យ៉ាងច្រើន។ អ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើនបានលើកឡើងថា គេគួរតែធ្វើការបិទបាំងរូបភាពខ្លះ ដែលពោរពេញដោយភាពសហាវ និងបង្កឲ្យប៉ះពាល់ដល់អារម្មណ៍ របស់អ្នកទស្សនា ដោយហេតុថា នៅលើបណ្ដាញសង្គម មានមនុស្សគ្រប់ប្រភេទប្រើប្រាស់ ក្នងនោះ មានទាំងកុមារអាយុក្រោយ១៨ឆ្នាំ និងអ្នកមានជំងឺខាងបេះដូង ឬអារម្មណ៍នោះផង៕