«តាកូមា» វេ​ចង្កូត​ប៉ះ​រនាំង​ចែក​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង ព្រោះ​ស្រវឹង

បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្រ្តីយោធា ឋានៈវីរៈសេនីយ៍ត្រី បានបើករថយន្តរបស់ខ្លូន រេ​ចង្កូត​ទៅ​បុក​រនាំង​ចែក​ផ្លូវ បណ្តាលឲ្យឡានក្រឡាប់ ផ្អៀងទៅម្ខាង។ គ្រោះថ្នាក់ដ៏រន្ធត់នេះ មិនបណ្តាលឲ្យអ្នកបើកបរ និង​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត រងគ្រោះថ្នាក់នោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 30, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ក្រឡាប់រថយន្ដ របស់បុរស ដែលគេស្គាល់ថា ជាមន្រ្តីយោធានោះ បានកើតឡើង កាលពី​វេលា​ម៉ោង១២ និង៣០ នាទីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់អូឬស្សី ខណ្ឌ​៧មករា រាជធានីភ្នំពេញ ត្រង់ចំណុចទល់មុខសាលាអន្តរជាតិ សិង្ហបូរី។ អ្នកបើកបររូបនោះ មិនមានរងរបួស​ទេ ចំណែកឯឡាន ត្រូវក្រឡាប់ផ្អៀងនៅកៀនផ្លូវ។

ប្រភពពីសាក្សី ដែលបានឃើញហេតុការណ៍ នៅផ្ទាល់នឹងកន្លែង បានឲ្យដឹងថា មន្ត្រីយោធារូបនោះឈ្មោះ ខេន ម៉ូរ៉ាឌី បើកឡានម៉ាក តាកូមា (TACOMA) ពណ៍សម្បកឪឡឹកចាស់ ស្លាកលេខភ្នំពេញ ២A-៣៨១៩ ក្នុងល្បឿន​លឿន។ ប្រភពដដែលបានបញ្ជាក់ថា បុរសបើកបរខាងលើ ទំនងជាស្រវឹង ទើបបញ្ជារថយន្ត ដោយល្បឿន​មួយ​យ៉ាងលឿន រហូតមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែបានរេចង្កូត ទៅបុករនាំងចែកផ្លូវពេញ​ទំហឹងតែ​ម្តង។

ភ្លាមៗ បន្ទាប់ពីកើតហេតុ មន្រ្តីនគរបាលចររាចរណ៍ នៅទីតាំងកើតហេតុ បានចុះធ្វើការវាស់វែងរួច បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មានថា គ្រោះថ្នាក់ចររាចរណ៍នេះ មិនបង្ករឲ្យប៉ះពាល់ ដល់អ្នកដ៏ទៃនោះទេ។ គឺឡាន​ក្រឡាប់​តែ​ម្នាក់ឯង និងរងគ្រោះថ្នាក់ម្នាក់ឯង។ បច្ចុប្បន្នរថយន្តរងគ្រោះ ត្រូវបាននគរបាលចររាចរណ៍ក្រុង ស្ទូចយក​ទៅ​រក្សា ទុកធ្វើការដោះស្រាយ ជាមួយម្ចាស់នៅពេលក្រោយ ដើម្បីបញ្ចៀសការកកស្ទះ ដល់អ្នកដំណើរ​ផ្សេង​ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...