លក់​ដូរ​លើ​ផ្លូវ​សាធារណៈ៖ អាជ្ញាធរ​មិន​ខ្វល់ តែ​មាន​អ្នក​យក​លុយ

ផ្នែកមួយនៃផ្លូវសារធារណៈ ស្ថិតលើបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុច«ទួលរការ» ត្រូវបានអ្នកដំណើរជាច្រើនរអ៊ូររទាំថា គ្មាន​អ្នកណា​យកចិត្តទុកដាក់ ពីបញ្ហាលក់ដូរបែបអនាធិបតេយ្យ លើផ្លូវនេះសោះ មានតែអ្នកមកយកលុយថែម ហើយ​នៅ​បន្ត​ការ​ដាក់​លក់ កាន់តែច្រើនជាងមុនទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 21, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលក់ដូរ យ៉ាងអានាធិបតេយ្យ នៅលើបណ្តោយ ផ្លូវជាតិលេខ២ ត្រង់ចំណុច«ទួលរការ» ត្រូវបានអ្នកដំណើរជាច្រើន រអ៊ូរទាំថា គ្មានអាជ្ញាធរណា យកចិត្តទុកដាក់ ពីបញ្ហាលក់ដូរបែបអនាធិបតេយ្យសោះ ផ្ទុយទៅវិញ មានតែអ្នកមក​យក​លុយ​ថែម ហើយនៅបន្តការដាក់លក់ កាន់តែច្រើនជាងមុនទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទៅដល់ទីតាំងខាងលើ ដែលស្ថិតទល់មុខ សាកលវិទ្យាល័យ​អាយអាយស៊ី ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥​នេះ ដើម្បីយកការណ៍ពីករណីនេះ។ បន្ទាប់ពីបានផ្តិត យករូបភាពសំរាម និងអ្នកលក់ដូរជាច្រើនរួចមក អ្នកសារព័ត៌មាន  នៅ​បាន​ផ្តិតយករូបថត របស់អ្នកយកលុយ តាមកន្លែងលក់នីមួយៗ នៅទីនោះទៀត។

អ្នកលក់ដូរនៅទីនោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គាត់មកលក់នៅទីនេះតៗគ្នា តាមគេតាមឯង ព្រោះគ្មានកន្លែង​រកស៊ី។ ណាមួយទីនេះ នៅជិតរោងចក្រ មានមនុស្សចេញចូលច្រើន លក់អ្វីក៏ដាច់ អាចចឹញ្ចិមជីវិត ក្នុងគ្រួសារបាន។ អ្នក​លក់ខ្លះទាំងនោះ បាននិយាយដែរថា គាត់លក់នៅទីនេះ គ្មានសុវត្តិភាពប៉ុន្មានទេ ព្រោះមានអ្នកមកយកលុយកាក់ពួកគាត់ តែរហូតជាប្រចាំ ទោះជាលក់មិនដាច់ក៏ដោយ។ អ្នកយកលុយទាំងនោះ បានប្រាប់អ្នកលក់ថា យកលុយថ្លៃ«សេវ៉ាផ្សារ» តែអ្នកលក់បានឲ្យដឹងថា វាមិនមែនជាផ្សារទេ គ្រាន់តែជាកន្លែងលក់ដូរ នៅតាមផ្លូវប៉ុណ្ណោះ។

បន្ទាប់ពីមានអ្នក ដើរយកលុយតែផ្តាសតាមកន្លែង លក់នៅជាយផ្លូវសារធារណៈបែបនេះ ទស្សនាវដ្តីបានទាក់ទង សុំ​ការ​បំភ្លឺ​​ពីលោក ស៊ុំ ឬទ្ធី ប្រធានសណ្តាប់ធ្នាប់ខណ្ឌមានជ័យ លោកបានបដិសេធខ្លាំងៗថា លោកមិនបានអនុញ្ញាត ឲ្យអ្នកណា​លក់ដូរ នៅតាមផ្លូវសារធារណៈបែបនេះទេ ហើយក៏គ្មានអនុញ្ញាត ឲ្យអ្នកណាដើរយកលុយ ពីអ្នកលក់ទាំងនោះដែរ ព្រោះ​ទីនោះមិនមែនជាផ្សារទេ។

អ្នកទិញឥវ៉ាន់ ជាកម្មការនីរោងចក្រ នៅជិតនោះម្នាក់ កញ្ញា ស្រីអូន បានឲ្យដឹងថា នាងមិនដឹងច្បាស់ថា «ទួលរការ»ជា​ផ្សារ ឬជាចំណីផ្លូវនោះទេ តែអ្វីដែលនាងបានឃើញ និងកំពុងធ្វើ គឺដើរមកទិញឥវ៉ាន់ នៅ«ទួលរការ»ជាប្រចាំ ហើយអ្នក​ធ្វើការ​រោងចក្រស្ទើទាំងអស់ ក៏ចេញមកទិញនៅទីនេះដែរ ព្រោះឥវ៉ាន់ មានតម្លៃថោក ជាងកន្លែងផ្សេងៗ។ នាងបញ្ជាក់បន្ត​ថា ជា​ពិសេស នៅពេលល្ងាច ពិតជាមានអ្នកមកទិញច្រើនមែន រហូតដល់ពេលខ្លះ ស្ទះផ្លូវក៏មាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...