ដោះ​លែង​សកម្មជន​ដី​ធ្លី​បឹង​កក់​ទាំង​៥​នាក់​វិញ ក្រោយ​ធ្វើ​កិច្ច​សន្យា​រួច?

សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ នៃអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ប៉ុន្តែប្រភពស្និតនឹងអាជ្ញាធរ បាននិយាយថា ស្ត្រីទាំងប្រាំនាក់ ត្រូវបានដោះលែង បន្ទាប់ពីបានធ្វើកិច្ចសន្យាមួយ ឈប់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម«អនាធិបតេយ្យ»ក្នុងសង្គមតទៅទៀត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ នៃអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ប៉ុន្តែប្រភពស្និតនឹងអាជ្ញាធរ បាននិយាយថា ស្ត្រីទាំងប្រាំនាក់ត្រូវ​បានដោះលែង បន្ទាប់ពីបានធ្វើកិច្ចសន្យាមួយ ឈប់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម​«អនាធិបតេយ្យ»ក្នុងសង្គម​តទៅ​ទៀត។


ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន័បឹងកក់។ (រូបថត MONOROOM.info/ Senghong)

សណ្ដាប់ធ្នាប់ - នៅវេលាម៉ោង​៤​និង​​៣៧​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤​នេះ ស្ត្រី​ប្រជាសហគមន៍ពីតំបន់បឹងកក់ ចំនួន​៥​នាក់ ​​​​​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាពវិញ​ហើយ បន្ទាប់ពីពួកគាត់ត្រូវបានគេចាប់ដាក់ក្នុងរថយន្ដ ដឹកនាំ​ចេញទៅ កាលពីវេលាម៉ោងប្រមាណជា ៧កន្លះ​​​​​​​ព្រឹកថ្ងៃដដែល។

សូមអានអត្ថបទ ដែលទាក់ទងនឹងប្រធានបទនេះ៖

» ស្ត្រី​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​បឹង​កក់​ប្រាំ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​«ឆៅ»

សូមរលឹកថា ក្រុមប្រជាសហគមន៍ទាំងប្រាំនាក់នេះ ត្រូវបានមនុស្សមួយក្រុម ជិះរថយន្ដទ្រុង​ធុនធំ​ចំនួន​ពីរគ្រឿង និងរថយន្ដទេសចរណ៍មួយគ្រឿងមកឈប់ ចុះព័ទ្ធចាប់ដាក់បញ្ចូលទៅក្នុងរថយន្ដទេសចរណ៍ ដឹកនាំចេញទៅបាត់ ដោយគ្មាន«ដីកាចាប់ខ្លួន» និងមិនមានសាកសួរអ្វីទាំងអស់។

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលក្រុមសកម្មជនទាំងនេះ បានដើរមកដល់ចំណុច​ មុខ​មន្ទីរវះ​កាត់​បេះដូង ជិតកាច់ជ្រុងផ្លូវកែងនៃស្ថានទូតបារាំង ក្នុងបំណងចង់​ដាក់ញាតិ ទៅកាន់ស្ថានទូតបារាំង ដើម្បីស្នើ​សុំឲ្យ​ស្ថានទូត​មួយ​នេះ ជួយធ្វើអន្តរាគមន៏លើករណីចាប់ខ្លួន លោក វ៉ង ពៅ និង ជនផ្សេងៗទៀតចំនួនដប់នាក់ ព្រម​ទាំង​រកយុត្តិធម៌ឲ្យជនរងគ្រោះ ក្នុងការប្រឈមមុខដោយហិង្សាកន្លងមក។

ប្រភពមួយស្និតនឹងអាជ្ញាធរ បាននិយាយថា បន្ទាប់​ពី​​​ឃាត់​ខ្លួនស្ត្រីទាំងប្រាំនាក់ និង​បាន​ធ្វើការ​សាកសួរនាំរួច ​គណៈ​បញ្ជាការ​ឯកភាព​ ​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​ធ្វើ​ដោះលែង​ពួក​គេ​វិញ។ ប៉ុន្តែប្រភពបានបញ្ជាក់ទៀត ស្រ្តីទាំង៥​នាក់ ត្រូវបានទទួលការ«​អប់រំ»ពីអាជ្ញាធរ និងបាន​ធ្វើ​កិច្ច​សន្យាចុះហត្ថលេខាមួយ ឲ្យឈប់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម​«អនាធិបតេយ្យ»​ក្នុងសង្គម​តទៅ​ទៀត។

ប៉ុន្តែសម្រាប់មន្ត្រីសិទ្ធិមនុស្ស បាននិយាយថា ការដោះលែងនេះ ដោយសារការអន្តរាគមន៍ដ៏ស្វិតស្វាញ ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...