បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​«ផ្អាក​មួយ​រយះ ឬ​ផ្អាក​រហូត»?

រហូតមកដល់ថ្ងៃនេះ ពាក្យថា«បាតុកម្មនឹងត្រូវផ្អាកមួយរយះ»នេះ នៅមិនទាន់រកអត្ថន័យទាក់ទងនឹងកាល​កំណត់​ថាយ៉ាងដូចម្ដេចនោះនៅឡើយ ដោយសារសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងមហាផ្ទៃ ​ចុះហត្ថាលេខាតាំង​ពីថ្ងៃសៅរ៍ទី០៤ ខែ​មករា បានហាមប្រាមការជួបជុំ ទោះនៅក្នុងរូបភាពធ្វើបាតុកម្មឬអ្វីក៏ដោយ រហូតដល់ស្ថានភាព​ត្រឡប់មករកភាពប្រក្រតីវិញ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ថ្ងៃនេះ ពាក្យថា«បាតុកម្មនឹងត្រូវផ្អាកមួយរយះ»នេះ នៅមិនទាន់រកអត្ថន័យទាក់ទងនឹងកាល​កំណត់​ថាយ៉ាងដូចម្ដេចនោះនៅឡើយ ដោយសារសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងមហាផ្ទៃ ​ចុះហត្ថាលេខាតាំង​ពីថ្ងៃសៅរ៍ទី០៤ ខែ​មករា បានហាមប្រាមការជួបជុំ ទោះនៅក្នុងរូបភាពធ្វើបាតុកម្មឬអ្វីក៏ដោយ រហូតដល់ស្ថានភាព​ត្រឡប់មករកភាពប្រក្រតីវិញ។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ថ្លែងទៅកាន់អ្នកចូលរួមប្រហែលមួយពាន់នាក់​ កាលពីថ្ងៃទី ០៥ ខែមករាម្សិលមិញនេះ នៅទី​ស្នាក់ការរបស់​គណបក្ស​សង្រ្គោះជាតិ ក្នុងពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធ ដល់កម្មករដែលបានបាត់បង់​ជីវិតក្នុងពេល​ប៉ះទង្គិច​ជាមួយ​កង​កម្លាំងរបស់អាជ្ញាធរ នោះមក លោក កឹម សុខា បានបញ្ជាក់ថា «រយះកាលចុងក្រោយនេះ យើង​ឃើញថាអំពើឃោឃៅបានកើតមានឡើង ហើយបងប្អូនវីរៈបាតុករយើងគោរពនូវអហឹង្សា ដោយមិនចង់ប្រឈមមុខ​នឹងអំពើហឹង្សា ដែលអ្នកកាន់អំណាចសព្វថ្ងៃ រិះរកមធ្យោបាយធ្វើមកលើប្រជាពលរដ្ឋយើង យើងនឹងមិនចូលអន្ទាក់​ពួកជនឧក្រិដ្ឋផ្តាច់ការនេះទេ»។

កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៤ កន្លងទៅ សមត្ថកិច្ចបានចាត់វិធានការក្តៅមួយដោយបណ្តេញ និងរុះរើ​រោងបន្ទាយបាតុកម្ម របស់បាតុករគណបក្សសង្គ្រោះជាតិ នៅឯទីលានប្រជាធិបតេយ្យ។ បន្ទាប់មក អាជ្ញាធរ​ក៏បាន​ដាក់កម្លាំងសមត្ថកិច្ច យាមកាមនៅតំបន់ជុំវិញទីនោះ យ៉ាងតឹងរ៉ឹងដែរ។ លោក កឹម សុខា​ បាន​អះអាងថា គណបក្ស​លោកបាន​ផ្អាក​ការធ្វើបាតុកម្មមួយរយះសិន ដោយមិនចង់អោយបាតុករ មានការប្រឈមជា​មួយ​កងកម្លាំង​សមត្ថកិច្ច​ឡើយ។

លោក កឹម សុខា បាននិយាយថា «យើងមិនចង់ឃើញវិរៈបាតុករយើងស្លាប់ និងមិនចង់ឃើញឈាមខ្មែរហូរទៀតទេ អញ្ចឹងហើយ​បានជាយើងសុខចិត្ត សុំអោយវីរៈបាតុករដកថយមួយរយះសិន ដើម្បីរិះរកមធ្យោបាយសមរម្យ​ ដើម្បី​តស៊ូត​ទៅ​ទៀត»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងមហាផ្ទៃចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ បានឲ្យដឹងថា «ការធ្វើ​បាតុកម្ម តាមរយៈការជួបជុំជាសាធារណៈ ឬការដង្ហែក្បួននានា ត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់សភាពការណ៍​សន្តិសុខ និងសណ្ដាប់ឆ្នាប់សាធារណៈត្រូវបានធានា និងវិលមករកប្រក្រតីភាពឡើងវិញ»។ គេនៅមិនទាន់យល់ពី​ពាក្យ«ប្រក្រតីភាព»​ដែលមានបញ្ជាក់ នៅលើសេចក្ដីប្រកាសនេះ នឹងមានអត្ថន័យយ៉ាងណានោះនៅឡើយ ព្រោះ​បើយោងតាមស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា ក្នុងបរិបទសព្វថ្ងៃ កាន់តែមានភាព​តឹងតែងជាលំដាប់​នោះ។ ដូច្នេះ បាតុកម្មដែលគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា នឹង«ផ្អាកមួយរយៈ»នោះ អាចនឹងមាន​រយៈពេល​ទៅ​តាមការបកស្រាយរបស់អាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាល លោក ហ៊ុន សែន ដៃគូរបដិបក្ខនយោបាយ​មិន​រីង​ស្ងួត របស់​ក្រុមប្រឆាំងនោះ។

តែយ៉ាងណាក៏ដោយ ក៏អនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅតែបង្ហាញ ពីគោល​ជំហរបស់មេដឹកនាំ​គណបក្សសង្រ្គោះជាតិ គឺមិនថយក្រោយទេ។ លោកបន្តថា «យើងនឹងនូវតែរក្សាគោល​ជំហរទាមទាររកយុត្តិធម៌ និង​ការពារឆន្ទៈជូនប្រជារាស្រ្ត។ យើងមានវិធីច្រើនទៀតក្នុងការដោះស្រាយបញ្ហនេះ សូម​អោយ​បងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយគណបក្សសង្រ្គោះជាតិបន្តទៅទៀត ដើម្បីទាមទារនូវយុត្តិធម៌។»

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ រហូតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ គណបក្សសង្រ្គោះជាតិ បានរៀបចំ​ធ្វើ​បាតុកម្មជារៀងរាល់ថ្ងៃ ​នៅឯ​ទីលានប្រជាធិបតេយ្យ និងមានការដង្ហែក្បួន តាមដងវិថីនានា​ក្នុងរាជធានី​ភ្នំពេញផង ក្នុងគោលបំណងទាមទារ នូវគោលបំណងច្រើនយ៉ាង ក្នុងនោះមានដូចជា ទាមទារឲ្យលោក ហ៊ុន​សែន ចុះចេញ​ពីតំណែង និងស្នើឲ្យមានការបោះឆ្នោតឡើងវិញជាដើម។ នៅថ្ងៃអាទិត្យទី០៥ ខែមករាម្សិលម៉ិញ គណបក្ស​ប្រឆាំង​មួយនេះ ធ្លាប់បានប្រកាសត្រៀមរៀបំធ្វើមហាបាតុកម្មដ៏ធំមួយ  តែក្នុងពេលឥឡូវ គម្រោងមហាបាតុកម្មនេះ បាននៅត្រឹមតែជាក្ដីសុបិន្តរបស់ក្រុមអ្នកគាំទ្រប៉ុណ្ណោះ៕

--------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...