មួរ សុខហួរ ទូល​ព្រះមហាក្សត្រ​ថា ប្រជា​រាស្រ្ត​ចង់​បាន​«យុត្តិធម៌»

បើទោះជាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានកោះអញ្ជើញក្រុមបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិចំនួន៥៥រូប ឲ្យចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៣ ចំនួនពីលើកហើយក៏ដោយ ក៏ក្រុមបេក្ខជនអ្នកតំណាងរាស្រ្តទាំងនោះ នៅតែប្រកាន់ជហរដាច់ខាច មិនចូលប្រជុំសភានោះទេ បើគ្នានការស្វែងរកយុត្តិធម៌ជាមុននោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានកោះអញ្ជើញក្រុមបេក្ខជនតំណាងរាស្រ្ត របស់គណបក្ស​សង្រ្គោះ​ជាតិចំនួន៥៥រូប ឲ្យចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ២០១៣ ចំនួនពីលើកហើយក៏ដោយ ក៏ក្រុម​បេក្ខជន​អ្នកតំណាងរាស្រ្តទាំងនោះ នៅតែប្រកាន់ជហរដាច់ខាច មិនចូលប្រជុំសភានោះទេ បើគ្នានការស្វែងរក​យុត្តិធម៌​ជាមុន​នោះ។


លោកស្រីមូរ សុខហួរ (រូបកណ្ដាល) នៅលើវេទិការគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះ បាន​ថ្លែង​ប្រាប់ក្រុមអ្នកសារពត៌មានក្នុងកម្មវិធីមួយ នៅសណ្ឋាគារអ៊ីមភើរៀលថា ប្រជាពលរដ្ឋខ្មែរនៅតែទាមទារចង់ដឹងថា តើ​សន្លឹក​ឆ្នោតរបស់ពួកគាត់នៅឯណា? បេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរគ្រប់​រូប បានដឹងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ ពោរពេញដោយភាពមិនប្រក្រតី។

លោកស្រី មួរ សុខហួរ លើកឡើងថា ហេតុអ្វីព្រះមហាក្សត្រនៅតែស្មើរឲ្យក្រុមបេក្ខជន​ អ្នកតំណាងរាស្រ្ត៥៥រូប​ចូលប្រជុំ​សភា ខណៈដែលប្រជារាស្រ្តនៅតែស្រែកដង្ហោយរកភាពយុត្តិធម៌? លោកស្រី មួរ សុខហួរ បញ្ជាក់ថា៖ «យុត្តិធម៌​មិនមែន​ជាការបិទបាំងសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋនោះទេ យុត្តិធម៌គឺជាការរកឲ្យឃើញការពិត»។

តាមរយៈសេចក្តីថ្លែងការណ៍មួយសន្លឹក គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះបានប្រកាស​ថា​បេក្ខជនតំណាងរាស្រ្តទាំ៦៨រូប របស់គណបក្សបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីចូលរួមបើកអង្គប្រជុំសភា​លើក​ដំបូង ក្នុងនីតិកាលទី៥នេះ។ គួរម្លឹកថាសេចក្តីថ្លែងការណ៍នេះ គឺធ្វើឡើងមួយថ្ងៃក្រោយព្រះមហាក្សត្រ បានចេញ​ព្រះរាជ​សារបន្តជម្រុញ ឲ្យបេក្ខជនអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភាលើកដំបូង។

ក្រុមអង្គការសង្គមស៊ីវិល ដែលភាគច្រើនធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រ​គណបក្សសង្រ្គោះជាតិ បានស្មើរដល់គណបក្សសង្រ្គោះជាតិដាច់ខាត មិនត្រូវចូលប្រជុំសភាលើកតំបូង ដរាបណា​មិន​ទាន់មានការបង្កើតគណៈកម្មការចម្រុះ មានភាពឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។

ព្រះសង្ឃ និងប្រជាពលរដ្ឋ ច្រើនរយអង្គ-នាក់ នៅលា្ងចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ បានព្យាយាមចូលទៅកាន់តំបន់​មុនព្រះបរមរាជវាំង ដើម្បីសម្តែងឆន្ទះឲ្យព្រះមហាក្សត្រ ធ្វើការពន្យាកាលកំណត់ថ្ងៃប្រជុំសភាលើកតំបូង ដើម្បីរង់ចាំ​ការស៊ើបពីភាពមិនប្រក្រតីប្រកបដោយយុត្តិធម៌ តែត្រូវបានកងកម្លាំងសមត្ថកិច្ចដាក់របាំងបិទផ្លូវ និងហាមឃាត់មិន​ឲ្យ​ឆ្លងកាត់ទៅកាន់តំបន់មុខព្រះបរមរាជវាំង។

ជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នេះតាមរយៈទំព័រហ្វេបុកផ្លូវការរបស់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្ស​ង្រ្គោះជាតិ បានអះអាងថា សូមបងប្អូនជនរួមជាតិកុំព្រួយបារម្ភ ពីគោលជំហររបស់ គណបក្សលោកថា «គណបក្ស​សង្រ្គោះ​ជាតិ ប្រកាន់គោលជំហរដ៏រឹងមាំដដែល»។ ប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «ជួបមិនមានន័យថា​ចូលទេ»។

លោក សម រង្ស៊ី ពន្យល់ថា ជួបគ្រាន់តែជាការបង្ហាញពីសុជីវធម៌ និងពីជំហរអហិង្សារបស់យើង ដែលតម្រូវឲ្យរកដំណោះ​ស្រាយចំពោះរាល់បញ្ហា ដោយសន្តិវិធី។ តែដរាបណាមិនទាន់មានដំណោះស្រាយ ប្រកបដោយ យុត្តិធម៌ជូនម្ចាស់ឆ្នោត ហើយដរាបណាមិនទាន់មានការធានាថា សេចក្តីសង្ឃឹមនៃប្រជារាស្រ្តខ្មែរ នឹងក្លាយទៅជាការពិត គឺគណបក្សសង្រ្គោះ​ជាតិដាច់ខាត មិនព្រមចូលជាមួយភាគីមួយទៀតទេ គឺមិនចូលក្នុងរដ្ឋាភិបាលដែលបំផ្លិចបំផ្លាញជាតិបច្ចុប្បន្ន ហើយ​មិន​ចូលក្នុងសភាទីងមោងណាមួយឡើយ៕

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...