ហូរ វ៉ាន់ ថា​គ្មាន​ច្បាប់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បក​ស្រាយ​រឿង​ប្រាក់​ខែ​តំណាង​រាស្រ្ត

បើទោះបីជាមានការប្រកាសធ្វើមិនដឹងឮ នូវប្រាក់ខែនៃអ្នកតំណាងរាស្ត្រ របស់គណបក្សប្រឆាំង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក្នុងសភា មិនទាន់មានប្រតិកម្ម នៅឡើយដែរមកទល់នឹងពេលនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 27, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

តំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែសីហានេះ បានបង្ហាញជំហរថា បញ្ហាចំពោះមុខនាពេលនេះ មិនមែនទាមទារឿងប្រាក់ខែនោះទេ។ លោកបានបន្ថែមថា រឿងនេះទុកចោលនៅដោយឡែក ព្រោះវាមិនសំខាន់នោះឡើយ។ ដោយលោកបានចាត់ទុកថា បញ្ហាចំពោះមុខ​ដែល​ត្រូវ​ធ្វើការដោះស្រាយបន្ទាន់មានបី ដូចជាកិច្ចកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៧៦ និង​កិច្ចការរៀបចំស្ថាប័នបោះឆ្នោត។

សូមរំលឹកថា ក្នុងពិធីចែកសញ្ញាប័ត្រ​ ដល់និស្សិតសកលវិទ្យាល័យន័រតុន កាលពីថ្ងៃចន្ទទី ១១ ខែសីហា ឆ្នាំ២០១៤ នៅ​មជ្ឈមណ្ឌលពិពណ៌កោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រូបលោក ក៏ដូចជារដ្ឋសភាគ្មានសិទ្ធិ​ក្នុង​ការ​សម្រេច«ផ្តល់» ឬ«មិន»ផ្តល់ប្រាក់ខែ​ ដល់សមាជិកសភាគណបក្ស​សង្គ្រោះជាតិ​ ដែលមិនបានចូលកាន់តំណែង​ជិត​មួយ​ឆ្នាំនេះឡើយ។

លោក ហ៊ុន សែន បានអះអាងថា អ្នកមានសិទ្ធិ «សម្រេច» ជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបានបន្ថែមថា ព្រោះ​បញ្ហានេះ លោកធ្លាប់ត្រូវគេស្តីបន្ទោសម្តងរួចហើយ កាលពី«អតីតកាល»។ កាលនោះលោកបានផ្តល់ប្រាក់ខែ​ ដល់​អ្នក​តំណាងរាស្ត្រគណបក្សមួយ ដែលមិនចួលកាន់តំណែង ក្រោយទម្លាយភាពទាល់ច្រកផ្នែកនយោបាយនោះ។ ហើយ​លោកប្រកាសទៀតថា ការលើកឡើងទាំងអស់នេះ ដោយសារតែលោក អនុវត្តតាមច្បាប់។

បញ្ហាប្រាក់ខែតំណាងរាស្រ្តនេះ ត្រូវបានលោក​ ហូរ វ៉ាន់ បញ្ជាក់​ដូច្នេះថា៖ «ថវិការរដ្ឋសភា ជារឿងស្វយ័តរបស់រដ្ឋសភា។ ខ្ញុំយល់ថាគណអចិន្ត្រៃរដ្ឋសភា មានសមត្ថកិច្ចច្រើនជាង។ (...) គ្មានច្បាប់ណាបានចែងថា ត្រូវដោះស្រាយបញ្ហានេះ តាម​ក្រុមប្រឹក្សាធម្មនុញ្ញ តែតាមទន្លាប់កន្លងមក យើងក៏ធ្លាប់ធ្វើពហិការដែរ។ កិច្ចការនេះ មិនដែលសម្រេចទៅណាទេ នៅ​តែ​ក្នុងរដ្ឋសភា។ នេះអ្វីដែលបានឆ្លងកាត់រដ្ឋសភា ជាទំលាប់តាំងពីដើមមក។ ទម្លាប់ កាលណាគេធ្លាប់ធ្វើ នោះ(វា)ទៅជា​ច្បាប់​ហើយ។ »

ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នាពេលកន្លងមក លោក រស់ សួរ មន្ត្រីមួយរូបពី​គណបក្ស​សង្គ្រោះជាតិមួយរូបទៀត បានលើកឡើងថា មន្រ្តីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ ដែលបានទទួល​ការ​«ផ្តល់»សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជាសកល និងក្រោយការប្រកាលពីសុពលភាពតំណាងរាស្រ្ត តាមរយៈការទូលថ្វាយព្រះមហាក្សត្រដោយ គ.ជ.ប។ លោក រស់ សួរ បានបញ្ជាក់តាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨១ វាក្យខណ្ឌពីរ ដោយចែងយ៉ាងដូច្នេះថា«តំណាងរាស្ត្រ ត្រូវទទួលប្រាក់បំណាច់»។

សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...