បក្ស​ទាំង​ពីរ​នៅ​ខ្វែង​គ្នា ពី​ការ​កំណត់​អគ្គ​លេខាធិការ​ដ្ឋាន​ គ.ជ.ប ដោយ​«អនុក្រិត្យ»

ក្រោយជំនួបក្រុមបច្ចេកទេស នាវិមានរដ្ឋសភារួចមក គណបក្សទាំងពីរ បានបង្ហាញនូវការខ្វែងគំនិតគ្នា ទៅ​លើ​ការ​ចេញ​សេចក្តី​សម្រេច ក្នុងការកំណត់លើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប ដែល​កំណត់​ដោយ​អនុក្រិត្យ​របស់​រដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 03, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​បច្ចេកទេស នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានលើក​ឡើង​ នៅ​ក្រោយ​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​បច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ​នេះ​ថា ការ​​កំណត់​​ការ​​រៀបចំ និង​​ការ​ប្រព្រឹត្ត​​ទៅ នៃ​​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.ប ត្រូវ​​កំណត់​​ដោយ​អនុក្រិត្យ តាម​​សំណើរ​​របស់ គ.ជ.ប ដែល​​ពី​​មុន កំណត់​​ក្នុង​​បទ​​បញ្ជា​​ផ្ទៃ​​ក្នុង គ.ជ.ប។ លោក​​ថា អ្វី​​ដែល​​នាំ​​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា និង​ត្រូវ​​រង់ចាំ​​ការ​ឯកភាពពី​ថ្នាក់​ដឹក​​នាំ ព្រោះ​​តែ​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.ប នឹង​ត្រូវ​កំណត់​ដោយ​អនុក្រិត្យ​​ចេញ​​ដោយ​រដ្ឋាភិបាល។ ដូច្នេះ នេះ​ជា​អ្វី​ដែល​ត្រូវ​ស្នើ​យោបល់​ជា​ថ្មី ថា​តើ​ការ​កំណត់​ដោយ​អនុក្រិត្យ​នោះ មាន​ប៉ះពាល់​ដល់​រូបរាង​នៃ​ស្ថាប័ន​នេះ (អគ្គ​លេខាធិការ​ដ្ឋាន) ឬ​យ៉ាង​ណា។

ដោយឡែក លោក ប៊ិន ឃិន តំណាងប្រធានក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់ក្រុមការងាររបស់លោក មិនមានអ្វីត្រូវធ្វើការពិចារណា ឬឆ្លងយោបល់ជាថ្មី ពីថ្នាក់ដឹកនាំនោះទេ អ្វី​ទាំង​អស់នេះបានសម្រេចបញ្ចប់ ពីថ្នាក់ដឹកនាំរួចទៅហើយ។ លោកបន្តថា ដូច្នេះលោកទុកពេលម្តងទៀត សម្រាប់​គណបក្សសង្គ្រោះជាតិ ក្នុងការស្នើយោបល់ជាថ្មី ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយដាក់បញ្ចូល ជាការ​សម្រេច​ចុង​ក្រោយតែម្តង។

ប្រធានក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា៖ «គណបក្សសង្គ្រោះជាតិ​មិន​ទាន់​អស់​ចិត្ត ដោយចង់បន្ថែមពីតួនាទី ដែលត្រូវកំណត់ដោយ គ.ជ.ប។ (…) រឿងនេះគ្មានបញ្ហាអ្វីទេ។ លោក សម រង្ស៊ី គាត់នឹងយល់ពីបញ្ហានោះ ឯក្រុមការងារ ខ្ញុំមិនដឹងថាគាត់យល់យ៉ាងណានោះទេ។ (…) មិនចាំចាច់​តែ​ឆ្លង​យោបល់​មេនោះទេ តែអ្វីដែលបានសម្រេចដោយថ្នាក់ដឹកនាំរួចហើយ យើងមិនហ៊ានកែនោះឡើយ។»

តំណាងក្រុមទាំងពីរ បានប្រាប់ក្រុមអ្នកសារព័ត៌មានដាច់ដោយឡែកពីគ្នា ដែលខុសពីរពេលមុនៗ បន្ទាប់ពី​បញ្ចប់ជំនួបរបស់ខ្លួននារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា។ យ៉ាងណាលោក គួយ ប៊ុនរឿន បាន​បញ្ជាក់ថា មិនមានជំនួបជាថ្មីទៀតទេ ក្នុងរឿងច្បាប់ គ.ជ.ប នេះ។ ព្រោះវាត្រូវបានបញ្ចប់រួចរាល់ហើយ ឯ​ចំណុចដែលខុសគ្នានេះ គ្រាន់តែចង់បានការបញ្ជាក់បន្ថែម ពីប្រធានគណបក្សជាចុងក្រោយបន្តិចប៉ុណ្ណោះ។

លោក គួយ ប៊ុនរឿន បានអះអាងទៀតថា៖ «ការរៀបចំនិងការប្រព្រឹត្តិទៅ នៃអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប នឹងកំណត់នៅក្នុងអនុក្រិត្យ តាមសំណើររបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (…) តួនាទី ភារកិច្ច ដែលកំណត់ក្នុងអនុក្រិត្យ ពីមុនយើងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង គ.ជ.ប។ យើងចង់ផ្ទៀងផ្ទាត់ថា បើកំណត់​ដោយ​អនុក្រិត្យ តើវាប៉ះពាល់ដល់ស្ថាប័ន គ.ជ.ប ដែឬទេ?។ (…) ទោះចេញដោយអនុក្រិត្យ ទាល់តែ​មាន​សំណើរ​ដោយ គ.ជ.ប និងមានការសម្រេចពីសមាជិកទាំងប្រាំមួននាក់ ក្រោមសម្លេងភាគច្រើន។»

សូមរំលឹកថា លទ្ធផលនៃជំនួបលើកចុងក្រោយនេះ ត្រូវបានឯកភាពសម្រេច កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រួចមក​ហើយ ក្នុងឱកាសជួបគ្នាដោយសម្ងាត់របស់លោក ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី មកពីគណបក្សសង្រ្គោះជាតិ នាវិមានរដ្ឋសភា ស្របពេលដែលរដ្ឋសភាជាតិ បើកិច្ចប្រជុំអនុម័ត​សេចក្តី​ព្រាង​ច្បាប់ថវិកាជាតិឆ្នាំ២០១៥។

សូមទសន្សនាកិច្ចសម្ភាសលោកគួយ ប៊ុនរឿន និងលោក ប៊ិន ឃិន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

(វីដេអូ នៅមិនទាន់រួចរាល់)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...