ប្រធាន​ផ្សារ​ដើម​គ​ដេញ​អាជីវករ​ចេញ យក​កន្លែង​ជួល​ឲ្យ​អ្នក​ដ៏ទៃ?

បន្ទាប់ពីមានការគំរាមកំហែង ឲ្យអាជីវករនិងអ្នកលក់ដូរ ឲ្យឈប់លក់ពីមុខទីស្នាក់ការគណៈគ្រប់គ្រងផ្សារដើមគ ដោយ​បាន​ដេញ​ពួកគាត់ ឲ្យចេញពីទីនោះជាបន្ទាន់ ក្រោមមូលហេតុថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ពីមុខទីស្នាក់ការនេះ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ កន្លែងនោះបែរជាដាក់អំប៊ិល និងឡានទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 03, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងបានធ្លាក់មកជាបន្តបន្ទាប់ ពី​គៀន​កោះ​នៃ​បញ្ហា ដែល​បង្ក​ការ​ក្ដៅ​ក្រហាយ ដល់​ក្រុម​អាជីវករ​នៅ​ផ្សារ​ដើម​គ ដែល​ធ្លាប់​លក់​ដូរ​នៅ​មុខ​ទី​ស្នាក់​ការ​គណៈ​គ្រប់​គ្រង​ផ្សារ តែ​បែ​ជា​ត្រូវ​ប្រធាន​ផ្សារ​បញ្ជា ឲ្យ​រើ​ចេញ​ពី​កន្លែង​នោះ។ បើ​គ្រាន់​តែ​រើ​ចេញ ព្រោះ​ហេតុផល​«រៀបចំ​សណ្ដាប់​ធ្នាប់» ប្រហែល​ការ​រិះ​គន់ និង​ការ​ក្ដៅ​ក្រហាយ​មិន​កើត​មាន​ប៉ុន្មាន​ដែរ តែ​ផ្ទុយ​ទៅ​វិញ នៅ​មុខ​ទី​ស្នាក់ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បែ​ជា​គេ​ឃើញ​មាន​ការ​គំន​របា​វ​អំបិល និង​មាន​រថយន្ដ​ចត​ពី​មុខ​ទៅ​វិញ។

ក្នុងកិច្ច​សម្ភាស​ផ្ទាល់​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ លោក សុខ លី ដែល​ជា​ជំនួយ​ការ របស់​គណៈកម្មការ​ផ្សារ​នេះ មិន​បាន​បញ្ជាក់​ច្បាស់​លាស់ ពី​ហេតុផល​ដំណើរ​ដើម​ទង​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា លោក​ក៏​មិន​យល់​ដែរ ដោយ​នេះ គឺ​ជា​បញ្ជា​របស់​ថ្នាក់​លើ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​យល់​ដែរ វា​ជា​បញ្ជា​របស់​ថ្នាក់លើ»។

មន្ត្រីជំនួយការរូបនេះ បានបញ្ជាក់ថា កាលពេលដេញអាជីករចេញ ថាយកកន្លែងនេះ ធ្វើឲ្យមានសណ្តាប់ធ្នាប់ នៅពីមុខទីស្នាក់ការ ដល់ឥឡូវត្រឡប់ទៅដាក់អំប៊ិល និងចតឡានទៅវិញ។

ទស្សនាវដ្ដីមិនអាចសុំកាបំភ្លឺពីលោក សេង សារ៉ន ដែលជាប្រធានផ្សារដើមគបានទេ ដោយទូរស័ព្ទរបស់​លោក មិនអាចទំនាក់ទំនងបាន។ ប្រធានផ្សារដើមគ លោក សេង សារ៉ន រូបនេះ ទើបនឹងត្រូវបានផ្លាស់ មកពី​ផ្សារច្បារអំពៅ កាលពីពេលថ្មីៗនេះ។

យ៉ាងណាក៏ដោយ ក៏បញ្ជាថ្នាក់លើនេះ បានធ្វើឲ្យអាជីវករមួយចំនួន ដែលលក់ដូរឥវ៉ាន់ បន្តិចបន្តួចជួបការ​លំបាក ព្រោះតែលក់មិនដាច់ដួចមុន តាំងពីពួកគាត់ ត្រូវគេដេញឲ្យទៅលក់នៅកន្លែងថ្មីមក។ លោកយាយ តី ឡេង ដែលមានអាយុ៧៣ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២ ខែធ្នូនេះដែរថា សម្រាប់​កន្លែងចាស់ ដែលលោកយាយលក់ អស់រយះពេល១១ឆ្នាំហើយ មិនដែលមានការដេញចេញបែបនេះទេ។ ទើបតែមកដល់ប្រធានផ្សារថ្មីនេះ ស្រាប់តែបានចេញបញ្ជា ឲ្យរៀបចំសណ្តាប់ធ្នាប់ ហើយដេញអ្នកលក់នៅ​ជិតនោះទាំងអស់។ លោកយាយបន្ថែមថា ចំពោះកន្លែងថ្មីនេះ លោកយាយមិនដឹងពេលណា គេដេញទៀតទេ ហើយការលក់ទៀត ក៏ធ្វើទាំងអារម្មណ៍ភ័យខ្លាច និងមិនដឹងថា មានអ្នកយកលុយគាត់ប៉ុន្មានទៀតឡើយ ទៅថ្ងៃខាងមុខ។ លោកយាយបានត្អូញឡើងថា៖ «ចេះតែលក់ទាំងបារម្មណ៍ទេ រាល់ថ្ងៃហ្នឹង»។

អាជីវករម្នាក់ទៀត នៅក្បែរនោះដែរ អ្នកស្រី សីវ លី បាននិយាយទាំងកាយវិការកំពុងលក់ដូរថា ដំបូងប្រធាន​គ្រប់គ្រងផ្សារហៅទៅប្រជុំ បន្ទាប់មកឲ្យពួកគាត់ផ្តិតមេដៃ។ ស្រាប់តែពីរបីថ្ងៃក្រោយមក ក៏ដេញអ្នកដែលផ្តិត​មេដៃ​ទាំងអស់នោះចេញ ថាយកកន្លែងរៀបចំសណ្តាប់ធ្នាប់ផ្សារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...