ពិធី​ដង្ហែ​សព ជា ស៊ីម ប្រធាន​បក្ស​​ប្រជាជន​កម្ពុជា (pic)

សពរបស់លោក ជា ស៊ីម ត្រូវបានដង្ហែមកដល់សួនច្បារ មុខវត្តបទុមវត្តី ដើម្បីធ្វើការបូជា នាព្រឹកថ្ងៃទី១៩ ខែ​មិថុនា​នេះ។ ពិធីនេះមានការចូលរួម ពីមន្ត្រីគ្រប់ជាន់ថ្នាក់ នៃរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 19, 2015
  • ប្រធានបទ: បុណ្យសព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានទទួលមរណភាព ក្នុង​ជន្មា​យុ​៨២ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ នាវេលាម៉ោង ជាង៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា សពរបស់លោក ត្រូវបានដង្ហែ ពីភូមិគ្រឹះរបស់លោក នាបុរីចំការមន មកកាន់មេរុ នៅសួន​ច្បារមុខ​វត្ត​បទុមវត្តី។ ហើយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រទានភ្លើងបូជាសព នាម៉ោងជិត៤រសៀល ថ្ងៃដដែល។

ក្បួនដង្ហែរដោយថ្មើរជើង ត្រូវបានរៀបឡើង ជាផែននៃយុវជន ប្រជាពលរដ្ឋ មកពីបណ្តាខេត្តនានា មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ អង្គទូតនានា។ ក្នុងពិធីដង្ហែ និងបូជាសពនេះ យ៉ាងហោចណាស់ មានស្ថានីយទូរទស្សន៍ចំនួនប្រាំ បាននឹងកំពុងធ្វើការផ្សារបន្តរផ្ទាល់។

» សូមទស្សនារូបភាព ពីពិធីបុណ្យនេះ ដូចខាងក្រោម៖































Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...