នាងមានជំងឺសើរស្បែកចម្លែក ព្យាបាលអស់៣ឆ្នាំ តែមិនបានផល
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីដែលបានទទួលរង នូវជម្ងឺចម្លែកនេះ ឈ្មោះ មករា អាយុ ២៣ ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់នាង ត្រូវបានគ្រួសារនាងប្រាប់ឲ្យដឹងថា នាងនៅអាចទទួលទានអាហារបាន ប៉ុន្តែពេលដែលអាកាសធាតុប្រែប្រួល ខ្លូនប្រាណរបស់នាងចាប់ផ្តើមធ្វើទុក្ខ ដូចជាក្តៅ រមាស់ខ្លាំង នៅត្រង់របួស មានការឈឺចាប់ជាដើម។
មានជំងឺចម្លែកនេះ ចេញដំបៅពងបែក គ្រប់កន្លែងត្រង់ ក្បាល ត្រចៀក អណ្ដាត មាត់ ច្រមុះ គ្រប់កន្លែងនៅលើស្បែកពេញខ្លួន។ បន្ទាប់ពីកើតមានជម្ងឺនេះ ក្រុមគ្រួសាររបស់យុវតីខាងលើ បានបញ្ជូននាងទៅមន្ទីពេទ្យ ដើម្បីព្យាបាល គ្រូពេទ្យបានបញ្ជាក់ថា នាងមានជម្ងឺ «លុយពីស» ដែលគ្រួសារនាងប្រាប់ថា មិនដែលមានអ្នកភូមិណាម្នាក់ ធ្លាប់កើតជំងឺបែបនេះ ពីមុនមកទេ។
អ្នកស្រីជាម្តាយ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជម្ងឺនេះបានកើត លើខ្លួនកូនស្រីរបស់គាត់ តាំងពីនាងអាយុ ២០ឆ្នាំមកម្លេះ មកដល់ពេលនេះ កូនស្រីគាត់អយុ២៣ ឆ្នាំហើយ នៅតែមើលមិនជា។ អ្នកស្រីបានព្យាយាមអស់ពីលទ្ធភាព ដើម្បីកូនស្រីអាចជាសះ ពីជំងឺចម្លែកនេះ។ តែអ្នកស្រីបានអះអាងថា ដោយជីវភាពខ្វះខាត គ្មានលុយព្យាបាលជំងឺ របស់កូនស្រីបន្តទៀត ទើបអ្នកស្រីបានសម្រេចលក់ផ្ទះ ដើម្បីព្យាបាលជំងឺរបស់កូនស្រី ក៏ប៉ុន្តែអាការៈជំងឺ នៅតែមិនបានជាសះដដែល។
ស្ត្រីជាម្ដាយ បានថ្លែងទាំងក្រៀមក្រំថា សព្វថ្ងៃអ្នកស្រីរស់នៅ តែពីរនាក់ម្ដាយនិងកូន ដោយសុំក្រោមផ្ទះគេ បាំងស្នាក់នៅប៉ុណ្ណោះ។ អ្នកស្រីមានមុខរបរ លក់នំពុម្ភបន្តិចបន្តួច ហើយជាស្ត្រីម៉េមាយ ដែលពិបាកនិយាយពីទីពំនឹង ដើម្បីរស់នៅក្នុងសង្គម ដូចគេឯងណាស់៕