ជម្ងឺ​ដ៏​ចម្លែក ស៊ី​រូង​មុខ​បុរស​ម្នាក់​នេះ គួរ​ឲ្យ​រន្ធត់!

តាមពីជាង១១ឆ្នាំមកហើយ ដែលលោក យ៉ុង វាន់ដាត (Huynh Van Dat) អាយុ៥១ឆ្នាំ បានរងនូវជម្ងឺ​ដ៏​ចម្លែក​ម្យ៉ាង។ មុខរបស់លោក ត្រូវបានជម្ងឺនេះ ស៊ីរូងបន្តិចម្ដងៗ រហូតអស់ច្រមុះ និងមាត់។ នេះបើតាមការ​ផ្សាយ​ឲ្យ​ដឹង របស់​សារព័ត៌មាន​អង់គ្លេស «Daily Mail»។ (សម្គាល់៖ វីដេអូខាងក្រោម អាចប៉ះពាល់ដល់អារម្មណ៍)
ជម្ងឺដ៏ចម្លែក បានស៊ីរូងផ្ទៃមុខរបស់បុរសអាយុ៥១ម្នាក់នេះ អស់សឹងពាក់កណ្ដាលទៅហើយ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 27, 2015
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រស់នៅក្នុងស្រុក ហូហាវ (Hau Hoa) នៃដែនដីវៀតណាមខាងត្បូង (អតីតទឹកដីកម្ពុជាក្រោម) លោក យ៉ុង វាន់ដាត មិនអាចនិយាយ និងបរិភោគបាន ដូចគេឯងនោះទេ។ ជម្ងឺដ៏ចម្លែក ដែលចូលមករុករានលោក តាំង​ពី​ជាង១១ឆ្នាំមុន បានធ្វើឲ្យលោក បាត់ច្រមុះនិងមាត់បន្តិចម្ដងៗ សឹងតែផុងចូលទៅក្នុង អស់ទៅហើយ។ ភ្នែក​ទាំងគូ នៅសល់ទម្រង់បានខ្លះ តែមើលអ្វីមិនឃើញទេ។

ភរិយារបស់លោក យ៉ុង វ៉ានដាត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ជម្ងឺនេះបានកើតឡើង នៅឆ្នាំ២០០៤ ជាមួយនឹងអាការៈដំបូង ដោយមានឈាមច្រមុះ ៣ទៅ៤ដងក្នុងមួយថ្ងៃ។ ចេញពីអាការៈនេះ លោក យ៉ុង បាន​ស្ទះរន្ធច្រមុះ ដកដង្ហើមលែងចេញ ដែលតម្រូវឲ្យលោក ត្រូវចូលខ្លួនទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ ដើម្បីឲ្យ​លោក​បានដកដង្ហើមស្រួលវិញ។ នៅប៉ុន្មានខែក្រោយមក លោកបានផឹកទឹកមួយកែវចូលទៅ ស្រាប់តែទទួល​អារម្មណ៍​ថា ប្រហោងរវាងក្រអូមមាត់ខាងលើ និងរន្ធច្រមុះ បានចាប់រូបរាងឡើង។ បន្តិចម្ដងៗ ប្រហោងនេះបាន​ពង្រីក​ខ្លួន រហូតមកដល់គុម្ភថ្គាម។

បើទោះជាមិនបានបង្ក ឲ្យមានឈាមហូរ ឬបង្កជាដំបៅហូរខ្ទុះក៏ដោយ ក៏ជម្ងឺដ៏ឈឺចាប់នេះ បានបង្កពង្រីកខ្លួន​ខ្លាំងឡើងៗ។ មកដល់ពេលនេះ លោក យ៉ុង វាន់ដាត មិនមានធ្វើអ្វីផ្សេង ក្រៅតែពីគេងអង្គុយ នៅលើគ្រែ និង​លើកដៃ​ប្រណម រកពុទ្ធោប៉ុណ្ណោះ។

ដោយសារការផ្សព្វផ្សាយដំណឹង ពាក់ព័ន្ធនឹងជម្ងឺដ៏ចម្លែកនេះ លោក យ៉ុង បានទទួលការគាំទ្រ លើកទឹកចិត្ត​យ៉ាងច្រើន ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរវៀតណាម។ បើតាមគ្រូពេទ្យជំនាញ បានពន្យល់ថា លោក យ៉ុង ទំនងជារងគ្រោះ នឹងជម្ងឺមហារីកដុំគីសមួយប្រភេទ។ ប៉ុន្តែស្ថិតមកដល់ដំណាក់កាលនេះ វាហាក់ដូចជា​យឺត​ពេល​ទៅហើយ ក្នុងការព្យាបាលរូបលោក ឲ្យជាសះវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...