ការ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត នៅ​សល់​ប្រាំ​ចំណុច

កិច្ចពិភាក្សា រវាគណបក្ស​ដែលមានអសនៈ​ក្នុងរដ្ឋសភា ជុំវិញការធ្វើវិសោធនកម្មច្បាប់ «ស្តីពីការបោះឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់» និងវិសោធនកម្ម «បទបញ្ជាផ្ទៃក្នុងរដ្ឋសភា» នៅមានភាពមិនទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ។ តែ​តំណាង​មក​ពី​គណបក្សទាំងពីរ បានលើកឡើងថា មានចំណុចវិជ្ជមានច្រើន គ្រាន់​តែ​មាន​គំនិត​ខ្នែង​គ្នា មួយ​ចំនួន​ប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 27, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងគណបក្សទាំងពីរ ដែលមានអសនៈ នៅក្នុងរដ្ឋសភា បានថ្លែងព្រមគ្នា ទៅកាន់អ្នកសារព័ត៌មានថា ជំនួប​ពិភាក្សា ពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងវិសោធនកម្ម ទាក់ទងនឹងបទ​បញ្ជាផ្ទៃក្នុងរដ្ឋសភានោះ នៅសល់ប្រមាណជាតែ២%ទៀតប៉ុណ្ណោះ។ ហើយចំណុចនេះ នឹងត្រូវបន្ត​ពិភាក្សា​គ្នា​ជាថ្មី នៅសប្តាហ៍ក្រោយនេះ។

ការថ្លែងរបស់តំណាងគណបក្សទាំងពីរ បានធ្វើឡើង បន្ទាប់ពីជំនួបនៃក្រុមតំណាងរាស្រ្ត ក្នុងរដ្ឋសភា​អាណត្តិ​ទីប្រាំ កាលពីល្ងាចម៉ោង៥ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ដែលមានសមាសភាព ចូលរួមម្ខាងៗមានប្រាំ​រូប។ ខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង, លោក គាត់ ឈន់, លោក សក់ សេដ្ឋា, អ្នកស្រី ម៉ែន សំអន និងលោក កើត រិទ្ធ។ ឯខាងគណបក្សសង្គ្រោះជាតិ រួមមានលោក សម រង្ស៊ី, លោក កឹម សុខា,លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ។

លោក សក់ សេដ្ឋា តំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ទោះបីកិច្ចប្រជុំ ឬជំនួបនៃ​គណបក្ស​ទាំងពីនេះ នៅមានភាពខ្វែងគំនិតគ្នាបន្តិចបន្តួចក៏ដោយ តែគណបក្សទាំងពីរ បានស្វែងយល់ពីគ្នាទៅវិញ​ទៅ​មក ដើម្បីបន្តការដោះស្រាយជាជំហានៗ នាពេលខាងមុខដែរ។ លោកសង្ឃឹមថា ជំនួបជាថ្មីរបស់គណបក្ស​ទាំង​ពីរ នៅសប្តាក្រោយនេះ បញ្ហាដែលមិនត្រូវគ្នា នឹងអាចដោះស្រាយបាន។ លោកបានថ្លែងឡើងថា៖ «បញ្ហា​មាន​ត្រឹម​តែពីរភាគរយតែប៉ុណ្ណឹងទេ។ (...) តែនោះក៏មិនមែនជាបញ្ហាដែរ។ ធម្មតានៅក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យ ការដែលបង្ហាញនូវការយល់ឃើញ ឬទស្សនផ្សេងៗគ្នា នោះជាដំណើរការ។ (..។) យើងទាមទារឱកាស ដើម្បី​ស្វែងយល់ ពីគោលគំនិត ពីគ្នាទៅវិញទៅមក។»

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ឯលោក អេង ឆៃអៀង តំណាងគណបក្សសង្គ្រោះជាតិ បានលើកឡើងប្រហែលគ្នាថា ថ្នាក់ដឹកនាំទាំងពីរ បាន​ធ្វើការស្វែងយល់ពីគ្នា។ ឯចំណុចដែលនៅសេសសល់ នឹងបន្តពិភាក្សា និងឯកភាពគ្នាជាថ្មី តាមរយៈការ​ស្វែង​រក ចំណុចរួមគ្នាមួយ នាជំនួបលើកក្រោយ។ លោក ឆៃអៀង បានថ្លែងឡើងថា៖ «ក្រុមគណបក្សទាំងពីរ បាន​រួម​គំនិត​គ្នា ក្នុងការស្វែងយល់គ្នាទៅវិញទៅមក។ (...) យកបញ្ហាសេសសល់ ទៅគិតរៀងៗខ្លួនសិន និងធ្វើការ​សម្រេច នាពេលក្រោយ។»

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ទាំងតំណាងគណបក្សប្រជាជនកម្ពុជា ទាំងតំណាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ព្រមគ្នាថា ចំណុចដែល​នៅសេសសល់ នឹងស្នើឲ្យមានការដកឃ្លា ដើម្បីគិត ពិនិត្យ និងពិចារណានោះ រួមមាន៥ចំណុចដែល​សំខាន់ៗ។ តំណាងគណបក្សទាំងពីរ បានបញ្ជាក់ថា ចំណូចទាំងប្រាំនោះរួមមាន ការលើកស្លាកគណបក្ស នៅតាម​ទីសាធារណៈ, យុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោត, រយៈពេល នៃការឃោសនាបោះឆ្នោត, ទោស​បញ្ញត្តិ និងការកំណត់ ពីការដាក់ពិន័យ។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...