អាហារបួនប្រភេទ ជួយធ្វើឲ្យស្បែកមុខស្រស់ថ្លាបែបធម្មជាតិ
ស្បែកមុខ ជាក្តីស្រមៃរបស់មនុស្សស្រីគ្រប់គ្នា។ នៅពេលឃើញស្បែកមុខរបស់ខ្លួនមិនស្រស់ស្រាយ ដោយខ្វះនូវសារជាតិចិញ្ចឹមនោះ ទោះបីជាខិតខំប្រើប្រាស់ផលិតផលសំអាងថ្លៃៗយ៉ាងណា ក៏មិនប្រាកដថា អាចធ្វើឲ្យស្បែកនោះមើលទៅ ស្រស់ដូចសម្រស់ពីធម្មជាតិដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រឿងសំអាងទាំងនោះ ថែមទាំងបានផ្សំទៅដោយសារធាតុធម្មជាតិដូចគ្នានោះទៀត។
មុខពោរពេញដោយមុនស្នេហ៍ របស់តារាល្បីនៅប្រទេសកូរ៉េខាងត្បូង។ (រូបថត ឯកសារ)
ក្នុងបំណងជួយកាត់បន្ថយ ការព្រួយបារម្ភរបស់នាងៗ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមលើកពីអាហារបួនប្រភេទដែលមានមុខងារជួយ បំប៉នដល់ស្បែកមុខឲ្យមានភាពស្រស់ស្អាត និងបំបាត់ភាពជ្រីវជ្រួញដូចតទៅ៖
១. ត្រីសមុទ្រ
ត្រីសមុទ្រជួយដល់ស្បែកមានភាពភ្លឺរលោង ស្រស់ថ្លា និងជំនួយដល់ការលូតលាស់ស្បែក។ ជាពិសេសត្រីដែលសម្បួរទៅដោយជាតិខ្លាញ់ និង ប្រភេទខ្យងស្អិត។ ការកើនឡើងនៃជាតិអូមេកា៣ និងអាចជួយឲ្យស្បែកកាត់បន្ថយការរលាក និងស្ងួត។ សារជាតិនេះ ក៏ជួយសម្រួលដល់សសៃឈាមក្នុងបេះដួង ជំងឺស្បែក។ សារធាតុស័ង្កសីក្នុងត្រីក៏ជួយដល់ការប្រយុទ្ធប្រឆាំងនឹងជាតិអ័រម៉ូនបណ្តាលឲ្យកើតមុន ជួយសម្រួលការរំលាយអាហារ ការផលិតកោសិកាថ្មី និងជំរះនៅ កោសិកាចាស់ៗចេញដែលធ្វើឲ្យស្បែកមើលទៅស្រស់ស្អាត ភ្លឺរលោង និងមានជីវិតវែង។
២. កាហ្វេ
ការទទួលទានកាហ្វេមួយពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការវិវត្តន៏នៃមហារីស្បែក។ នាពេលថ្មីៗនេះ ការសិក្សាលើស្ត្រីលើសពី៩៣០០នាក់ បានឲ្យដឹងថា ស្រ្តីដែលផឹកកាហ្វេរាល់ថ្ងៃជួយកាត់បន្ថយការ កើតឬការវិវត្តន៏ នៃជំងឺមហារីកស្បែកប្រមាណ១៥ភាគរយ។ ផ្ទុយទៅវិញការផឹកកាហ្វេលើសពី៥ពែងក្នុងមួយថ្ងៃ នឹងប្រែផ្តល់ផលអាក្រក់ទៅវិញ។ វាថែមទាំងជួយសម្លាប់កោសិកាស្បែកខូច និងស្បែកមានបញ្ហាដោយសារកាំរស្មីយូវី (UV)។
៣. ក្រួច
ក្រូចមានសារជាតិជួយដល់ស្បែកភ្លឺរលោង និងតឹងស្អាត។ នៅក្នុងក្រូចមានជាតិវីតាមីនសេ ដែលជាសារធាតុសំខាន់ ក្នុងការជួយសម្រួលដល់ស្បែកមិនឲ្យជ្រាយជ្រួញ និងមិនឲ្យកើតមុន។ ដោយសារភាពសម្បួរដោយជាតិវីតាមីនសេនេះហើយ បានជាត្រូវបានគេប្រើប្រាស់ច្រើនសម្រាប់ ក្រែម និងថ្នាំថែរក្សាសម្រស់។
៤. ទឹកសណ្តែក
ទឹកសណ្តែកជួយថែរក្សាស្បែកមុខ ឲ្យមានភាពស្រស់ស្អាត បំបាត់ភាពជ្រួយបានច្រើន ជួយទប់ទល់ជាតិវិទ្យុសកម្ម រស្មីស្វាយអ៊ុយត្រា ធ្វើឲ្យស្បែកមានសុខភាពល្អ ភ្លឺរលោងនិងក្មេងជាងវ័យ៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤