អាមេរិក៖ វះ​កាត់​បន្ថយ​«ទំហំ​លិង្គ» របស់​យុវជន​

យុវជនជំទង់អាមេរិកាំងមួយរូប អាយុ១៧ឆ្នាំ បានរងនូវការវះកាត់មួយ មិនដែលធ្លាប់កើតមាន នៅក្នុងពិភពលោក ដើម្បីបន្ថយទំហំលិង្គ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ: ពិសេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើបុរសណា ដែលមិនចង់បាន«លិង្គ»របស់ខ្លួន មានទំហំធំនោះ? តែយុវជនអាមេរិកាំងអាយុ១៧ឆ្នាំរូបនេះ បាន​សុំ​ឲ្យគ្រូពេទ្យធ្វើការវះកាត់ កាត់បន្ថយទំហំលិង្គរបស់ខ្លួនទៅវិញ។ មិនមែនគ្មានមូលហេតុទេ ព្រោះលិង្គរបស់​យុវជន មានទំហំធម្មតា ពេលមិនទាន់ងើប«តម្រង់ជួរ»មានប្រវែង១៨សង់ទីម៉ែត្រ និងអង្កតផ្ចិត២៥សង់ទីម៉ែត្រ ដែលធ្វើឲ្យគេស្រម័យទៅនឹងទំហំ ប៉ុនបាល់អោបអាមេរិក។ នេះបើតាមគ្រូពេទ្យជំនាញ ដែលបានថ្លែងប្រាប់ ទស្សនាវដ្ដីអាមេរិកមួយឈ្មោះ Sexual Medecine Journal។

ទំហំដែលខុសខ្នាត ដ៏អស្ចារ្យនេះ បានរំខានជីវិតរបស់យុវជន ក្នុងនោះមានដូចជា មិនអាចឲ្យយុវជនរួមរ័កបាន និងធ្វើកីឡាមួយចំនួននោះជាដើម។ ពេលខ្លះ វាបានងើបរឹង ដោយគ្មានហេតុផល​នោះ​ផង​ទៀត បង្កឲ្យមាន​ការ​ពិបាកទ្រាំ​ក្នុងខ្លួន និងការអៀនខ្មាស ដល់យុវជនជំទង់ជារឿយៗ។

គ្រូពេទ្យជំនាញ លោកវេជ្ជបណ្ឌិត រ៉ាហ្វាអែល ខារីយ៉ុន (Rafael Carrion) ដែលដឹកនាំការវះកាត់ ករណីដ៏ពិសេស​ជាងគេនេះ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស Daily Mail ថា យុវជនបានស្ថិតក្នុងសភាពគ្រោះថ្នាក់ នៅពេល​ការវះកាត់បានចាប់ផ្ដើមភ្លាម ដោយសារតែករណីនេះ មិនដែលត្រូវបានគ្រូពេទ្យជួបពីមុនមកទេ។

ប៉ុន្តែក្នុងរយៈពេលពីថ្ងៃក្រោយមក យុវជនបានចេញពីមន្ទីរពេទ្យវិញ ប៉ុន្តែទំហំលិង្គថ្មីរបស់យុវជន មិនត្រូវបាន​បញ្ជាក់ឲ្យដឹងឡើយ។ ក្រុមគ្រូពេទ្យបានថ្លែងថា អ្នកជំងឺរបស់ខ្លួន មានការសប្បាយចិត្តជាខ្លាំង។ លោកវេជ្ជបណ្ឌិត រ៉ាហ្វាអែល ខារីយ៉ុន បានបង្ហើបឲ្យដឹងថា វានៅតែជាទំហំមួយ ដែលធំជាធម្មតា ប៉ុន្តែវាមានរូបរាងសមរម្យ​ខុស​ឆ្ងាយ​ពីមុនច្រើន។

រឿងដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីករណីនេះ ត្រូវបានទស្សនាវដ្ដី Sexual Medecine Journal ចេញ​ផ្សាយ​រួច គ្រូពេទ្យជំនាញបានទទួលការទាក់ទង ពីអ្នកជំងឺផ្សេងទៀត ដែលកំពុងរងទុក្ខ នឹងទំហំលិង្គ​«ខុស​ខ្នាត»​នេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...