រវាងជនពិការខ្មែរ និងតារាចម្រៀង Bruno Mars តើនរណាអស្ចារ្យជាង?
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 19, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទ Uptown Funk ជាបទចម្រៀង របស់តារាចំរៀងដ៏ល្បីឈ្មោះ នៅសហរដ្ឋអាមេរិក Bruno Mars បានទទួល ការគាំទ្រខ្លាំង ពីទស្សនិកស្ទើពេញពិភពលោក ហើយក៏ជាបទមួយ ដែលត្រូវបានជាតិសាសន៍ផ្សេងទៀតមួយចំនួន យកមកសម្តែងត្រាប់តាម។ ដោយឡែកក្រុមយុវជន ដែលជនពិការរបស់អង្គការ ពង្រឹងលទ្ធភាពជនពិការកម្ពុជា តាមរយៈ សិល្បៈអេពិកកម្ពុជា (Epic Arts Cambodia) បាននាំគ្នាសម្តែងត្រាប់តាម បទចម្រៀងនេះដែរ។
វីដេអូដែលក្រុមជនពិការ របស់អង្គការខាងលើ បាននាំគ្នាសម្តែងត្រាប់តាមនេះ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីទស្សនិក។ ទទួលបានការចាប់អារម្មណ៍ ដោយសារតែវិដេអូរបស់ក្រុម ជនពិការខាងលើនេះ ផលិតឡើងដើម្បីលើកទឹកចិត្តដល់ជនពិការ។ ក្នុងរយៈពេល៤ថ្ងៃ ដែលវីដេអូនេះ បង្ហោះនៅលើបណ្តាញអ៊ីនធើណេត ទទួលបានការចុចមើលរហូតដល់ជាងបីម៉ឺនដង។
ចម្រៀងបទ Uptown Funk របស់របស់តារាចម្រៀង និងអ្នកនិពន្ធអាមេរិកលោក Bruno Mars គឺជាបទដែលពេញនិយម ពីប្រជាជននៅលើសាកលលោក ក្នុងរយៈ៦សប្ដាហ៍ជាប់គ្នា បទនេះបានឈរកំពូលគេ លើតារាង Billboard អាមេរិកនិង ៧សប្ដាហ៍លើ Singles Chart របស់អង់គ្លេស។ បទបានដាក់នៅលើបណ្តាញយូធូប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមកដល់ថ្ងៃនេះ បទចម្រៀងនេះ មានអ្នកចុចចូលមើល មិនតិចជាង ២៣៨ លានដងនោះទេ៕
ទស្សនាវីដេអូនៃការសម្តែរបស់ជនពិការកម្ពុជា និងរបស់តារាចម្រៀងអាមេរិច មួយណាគួឱ្យចាប់អារម្មណ៍ជាង?