ខ្សែ​ជីវិត៖ ក្មេង​ស្រី​បាល់​បាស់ស្កែត ទទួល​ជើង​ថ្មី (Pic)

សម្រាប់ជនពិកាដែលគ្មានជើងប្រើប្រាស់ដូចគេឯងនោះ ការអត់ធ្មត់ ខាំមាត់សង្កតចិត្ត តស៊ូដើម្បីរស់បន្តទៅទៀត ជារឿង​ដ៏សំខាន់ជាងអ្វីទាំងអស់ ហើយមានទំហំធំជាងអ្នកដែលមានកាយសម្បទារ គ្រប់គ្រាន់នោះទៅទៀត។ នេះជារឿងរបស់ យុវតី គៀន ហុងយ៉ាន (Qian Hongyan) ដែលដាច់ជើងទាំងពីរ ដើរបានតែជាមួយនឹងបាល់បាសស្កែត យកមកទ្រាប់​ប៉ុណ្ណោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់ជនពិកាដែលគ្មានជើងប្រើប្រាស់ដូចគេឯងនោះ ការអត់ធ្មត់ ខាំមាត់សង្កតចិត្ត តស៊ូដើម្បីរស់បន្តទៅទៀត ជារឿង​ដ៏សំខាន់ជាងអ្វីទាំងអស់ ហើយមានទំហំធំជាងអ្នកដែលមានកាយសម្បទារ គ្រប់គ្រាន់នោះទៅទៀត។ នេះជារឿងរបស់ យុវតី គៀន ហុងយ៉ាន (Qian Hongyan) ដែលដាច់ជើងទាំងពីរ ដើរបានតែជាមួយនឹងបាល់បាសស្កែត យកមកទ្រាប់​ប៉ុណ្ណោះ។


កុមារី បាល់បាស់ស្កែត ដែលរងគ្រោះដាច់ជើងទាំងគូរ ដោយគ្រោះថ្នាក់ចរាចរណ៍។ (រូបថត Reuter)

រាជធានីភ្នំពេញ - នាងតូចរូបនេះត្រូវបានគេហៅនាងថា ជា«ក្មេងស្រីបាល់បាស់ស្កែត»។ នាងមានដើមកំណើត និងរស់​នៅក្នុងតំបន់ស្រុកស្រែមួយ នៃខេត្តយូណាន ស្ថិតនៅផ្នែកអាគ្នេយ៍នៃប្រទេសចិន។

រងគ្រោះនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលនាងមានអាយុ៤ឆ្នាំ ដែលបានបណ្ដាច់ជើងទាំងពីររបស់នាង យកទៅបាត់​ដោយគ្មានមេត្តានោះ នាងតូច គៀន ហុងយ៉ាន បានរស់រហូតមករាប់សិបឆ្នាំ តែនឹងជាមួយការទ្រាប់បាល់បាសស្កែត​ពាក់​កណ្ដាលមួយ ដើម្បីធ្វើដំណើរទៅណាមកណា។ ជាមួយនឹងទឹកមុខដ៏ស្លូតបូតមានអំណោយទាន ភាពលំបាកវេទនា​របស់​នាងតូច បានធ្វើឲ្យរំជួលចិត្តដល់មជ្ឈមណ្ឌលគាំពារកាយសម្បទារមួយ នៅទីក្រុងប៉េកាំង រហូតដល់មជ្ឈមណ្ឌលនេះ​បាន​ផ្ដល់ឲ្យនាង នូវប្រដាប់ការពារខ្លួនមួយ ដែលតម្រូវទៅតាមខ្នាតនៃដងខ្លួនរបស់នាង។

នាងតូច គៀន ហុងយ៉ាន ទទួលបានជើងថ្មីមួយគូរ នៅពេលដែលនាងតូចមានអាយុ១១ឆ្នាំ នាឆ្នាំ២០០៧។ នៅឆ្នាំនេះ​ដដែល នាងបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្ដីពីកីឡារនៃជនពិការ នៅក្រុងគុនម៉ីង នៃខេត្តយូណាន ដែលនាងរស់នៅនេះដែរ ហើយនាងបានធ្វើការសម្រេចចិត្តថ្មីមួយ ដើម្បីឲ្យជីវិតរបស់នាងមានការផ្លាស់ប្ដូរ។ នោះគឺ​នាង​តូចបានចូលហាត់ហែលទឹក មិនដែលលោះពេលម្ដងណាឡើយ ដើម្បីឈោងឲ្យបាននូវគោលបំណង​ក្លាយជា​អ្នក​ហែល​ទឹកពិការ ដ៏ពូកែជាងគេ នៃប្រទេសចិន។ នាងធ្លាប់មានបំណងមកចូលរួមក្នុង កីឡាអូឡាំពិកនៃជនពិការ នៅទីក្រុងឡុង​ប្រទេសអង់គ្លេស កាលពីឆ្នាំទៅម៉ិញ ហើយនាងក៏កំពុងតែសម្លឹងមើល ព្រឹត្តិការណ៍ដដែលនេះ នៅទីក្រុងរីយ៉ូ ប្រទេស​ប្រេស៊ីល ក្នុងឆ្នាំ២០១៦ខាងមុខនោះដែរ។

នៅថ្ងៃនេះ ក្នុងវ័យ១៨ឆ្នាំ នាងក្រមុំ គៀន ហុងយ៉ាន ទើបនឹងទទួលបានជើងថ្មីមួយគូរទៀត កាលពីថ្ងៃព្រហស្បត្តិ៍​ទី០៣​ខែតុលា កន្លងមក ដែលគេបានផលិតតាមខ្នាតនៃខ្លួនរបស់នាង ហើយវាបានធ្វើឲ្យនាងមានរូបរាង កំពស់កំពរដូច​នឹង​មនុស្សស្រីផងទាំងពួងដែរ៕

សូមទស្សនារូបភាព ដ៏គួរឲ្យរំជួលចិត្តរបស់នាងដូចតទៅ (រូបថត Reuter)៖


រូបថតនៅឆ្នាំ២០០៥។


នៅក្នុងថ្នាក់រៀន។


នាងតូចមកផ្ដល់ទឹកចិត្តឲ្យបុរសចំណាស់ម្នាក់ ដែលមានសភាពដូចនាងដែរ។


ការហ្វឹកហាត់មុនត្រៀមទៅកីឡាអូឡាំពិកទីក្រុងឡុងដ៍ នាឆ្នាំទៅម៉ិញ។


នាងមានរូបពេញវ័យនៅថ្ងៃនេះ កំពុងសាកល្បងជើងថ្មី។


បើអ្នកឃើញរូបថតនាង ផ្សាយតាមទំព័រហ្វេសប៊ុក អ្នកប្រហែលជាមានចិត្តលួចស្រឡាញ់នាងមិនខាន។

--------------------------------------------------
ដោយ កេសរកូល - ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...