កម្ពុជា វៀតណាម ថៃ៖ ច្រើន​ជាង​១៥០​នាក់​ស្លាប់​នឹង​គ្រោះ​ទឹក​ជំនន់

មនុស្សច្រើនជាង ១៥០នាក់ បានរងគ្រោះដល់បាត់បង់ជីវិត តាំងពីខែកញ្ញាឆ្នាំ២០១៣នេះមក នៅក្នុងព្រឹត្តិការណ៍គ្រោះទឹកជំនន់ នៅក្នុងតំបន់អាស៊ីផ្នែកអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម។ នេះបើតាមរបាយការណ៍ ផ្លូវការបានផ្សាយឲ្យដឹង នៅថ្ងៃចន្ទទី០៧ខែតុលានេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សច្រើនជាង ១៥០នាក់ បានរងគ្រោះដល់បាត់បង់ជីវិត តាំងពីខែកញ្ញាឆ្នាំ២០១៣នេះមក នៅក្នុងព្រឹត្តិការណ៍​គ្រោះ​ទឹកជំនន់ នៅក្នុងតំបន់អាស៊ីផ្នែកអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម។ នេះបើតាម​របាយការណ៍ផ្លូវការបានផ្សាយឲ្យដឹង នៅថ្ងៃចន្ទទី០៧ខែតុលានេះ។


ទឹកជំនន់ឡើងដល់រនាបផ្ទះ៖ សង្ឃឹមថាមិនមានរលកមកទេ ! (រូបថត REUTERS/Erik de Castro)

រាជធានីភ្នំពេញ - នៅប្រទេសកម្ពុជា តុល្យភាពចុងក្រោយ បានផ្សាយឲ្យដឹងថា ប្រទេសនេះមានចំនួនជនរងគ្រោះ​ច្រើន​ជាងគេ រហូតដល់ទៅ៨៣នាក់ដែលបានស្លាប់ ក្នុងនោះអ្នកស្លាប់ជាកុមារមានចំនួនជិតពាក់កណ្ដាល។ របាយការណ៍​ក៏​បាននិយាយដែរថា មនុស្សច្រើនជាង១០ពាន់គ្រួសារ ត្រូវបានជម្លៀសចេញទៅរកទីទួលសុវត្ថិភាព។

ភ្លៀងធ្លាក់ដ៏ជោគជាំនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឲ្យដើមឈើដែលមានកំពស់ខ្ពស់ជាង៣០ម៉ែត្រ ដួលរលំទៅលើ​ផ្នែកមួយនៃប្រាសាទព្រះខ័ន បង្កឲ្យមានការខូតខាតតិចតួចមួយ។

នៅប្រទេសថៃ តុល្យភាពចុងក្រោយ បានបញ្ជាក់ថា មានមនុស្សចំនួន៣៤នាក់ស្លាប់ និងមនុស្សច្រើនជាង១,៩លាននាក់ រងគ្រោះដោយសារតែទីលំនៅនៃពួកគេត្រូវបានលិចលង់ និងទទួលរងការខូចខាត។

ចំណែកឯប្រទេសវៀតណាមវិញ បានរងគ្រោះនឹងខ្យល់ព្យុះ វូទីព (Wutip) កាលពីចុងខែកញ្ញាកន្លងមកនេះ ធ្វើឲ្យ​មនុស្ស​៤០នាក់ស្លាប់។ ប៉ុន្តែតួលេខនេះ បានបួករួមបញ្ចូលទាំងគ្រោះទឹកជំនន់ ដែលប្រទេសនេះបានរងការប៉ះពាល់ តាំងពីពាក់​កណ្ដាលខែកញ្ញាកន្លងមក៕

------------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...