ចន ច័ន្ទលក្ខិណា៖ កម្ពុជា ជា​ប្រទេស​អភិវឌ្ឍ​ខ្លាំង​ខាង​ឆក់​កាបូប

អ្នកណាៗ ក៏សរសើរថា កម្ពុជាជាប្រទេសដែលមានការរីកចម្រើនលឿន ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអាគារទំនើបៗជាដើម និងជាប្រទេសដែលទទួលបាននូវសុខសន្តិភាពដែរ។ តែដោយឡែក តារាសម្តែង និងជាតារាម៉ូដែល អ្នកនាង ចន ច័ន្ទលក្ខិណា បែរជាលើកឡើងថា ប្រទេសខ្មែរជាប្រទេសដែលរីកចំរើន និង អភិវឌ្ឍខ្លាំងខាងឆក់កាបូប។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មិនដឹងថាពេលណា ឆ្នាំណា សតវត្សន៍ណាបានប្រទេសខ្មែរ រស់ក្នុងភាពសន្តិសុខដូចគេ?» នេះជាការលើក​ឡើង របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានសរសេរនៅលើ ទំព័រហ្វេសប៊ុករបស់នាង។ កន្លងមក មិនថា​តែតារារូបនេះទេ តារាស្រីប្រុសមួយចំនួនទៀត តែងតែធ្វើការលើកសរសើរថា កម្ពុជាបច្ចុប្បន្នជាប្រទេស​ដែល​សម្បូរ នូវសុខសន្តិភាព និងភាពរីកចម្រើន ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ហេតុអ្វីបានជាពិធិការី របស់ទូរទស្សន៍បាយ័នរូបនេះ ទន្ទឹងរង់ចាំរស់នៅក្នុងសន្តិភាព ដូចប្រទេសគេ​ទៅ​វិញ?

តារារាងស្រលូនរូបនេះ បានសរសេរបន្តថា ប្រទេសខ្មែរជាប្រទេសដែលរីកចំរើន និង អភិវឌ្ឍខ្លាំងខាងឆក់​កាបូប ! នេះជាសមិទ្ធផលមួយ ដែលប្រជាពលរដ្ឋខ្មែរទទួលបាន។

យ៉ាងណាម៉ិញ ការលើកឡើងរបស់តារាសម្តែរូបនេះ គឺបន្ទាប់ពីប្អូនស្រីបង្កើតរបស់អ្នកនាង ដែលជាអាជីវករ​នៅផ្សារធំថ្មី ត្រូវបានចោរឆក់កាបូប ជិតនឹងបាត់បង់ជីវិតកាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក ដែលត្រូវ​បាន​បញ្ជូន​ទៅព្យាបាលនៅប្រទេស​វៀតណាមភ្លាម។

បើតាបបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណា បានឱ្យដឹងថា ថ្ងៃនេះប្អូនស្រី​របស់​អ្នកនាង មានសុវត្តិភាពហើយ ប៉ុន្តែត្រូវរងចាំមើលលិទ្ធផលបីថ្ងៃទៀត។

គួររំលឹកថា ប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវចោរឆក់កាបូបកាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅម្ដុំ​ត្រឡោកបែក ខណៈត្រឡប់មកដកលុយពីធនាគារ និងធ្វើដំណើរត្រឡប់មកលក់ឥវ៉ាន់នៅផ្សារថ្មីវិញ។ ប្អូនស្រី​អ្នកនាង បានដួលដាច់ផ្ងារមកក្រោយ ហើយបោកក្បាលនឹងថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងក្អួត​ឈាម​មិន​ឈប់។ ចំណែកឯទ្រព្យសម្បត្តិបាត់បង់ មិនទាន់ត្រូវបានឲ្យដឹង ថាមានចំនួនប៉ុន្មាននោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...