ស្ត្រី១០០នាក់ ថត​ស្រាត​បញ្ជូន​សារ​ឲ្យ ដូណាល់ ត្រាំ

ជាងថតរូបអាជីព លោក «Spencer Tunick» បានព្យាយាមបកស្រាយ ពីការទាក់ទងគ្នា រវាងការស្រាត​ននល​គោក និង​នយោបាយ ជាមួយនឹងស្នាដៃមួយ ដែលលោកបានប្រមូលផ្ដុំ ស្ត្រី១០០នាក់ មកស្រាតថតរូប​លើក​កញ្ចក់ នៅ​ចំពោះ​មហា​សន្និបាត របស់គណបក្សសាធារណរដ្ឋ (អាមេរិក) ដើម្បីជ្រើសតាំងលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។
ស្ត្រី១០០នាក់ ថត​ស្រាត​បញ្ជូន​សារ​ឲ្យ ដូណាល់ ត្រាំ
ស្ត្រី១០០នាក់ បានមកជួបជុំគ្នាតាមគម្រោង របស់ជាងថតរូបអាជីប ដើម្បីបញ្ជូនសារទៅលោក ត្រាំ។ (រូបថត Spencer Tunick)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 27, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីសប្ដាហ៍មុន ជាងថតរូបអាជីព​ដ៏ល្បីឈ្មោះ លោក «Spencer Tunick» ដែលមានជំនាញ​ខាងថតរូប​ននល​គោក តាមបែបធម្មជាតិនោះ បានរៀបចំកម្មវិធីមួយ ដែលមានការចូលរួម ពីសំណាក់ស្ត្រី​ចំនួន​១០០​នាក់ ដើម្បី​ថតជារូបភាព ដ៏ពិសេសៗ ក្រោមប្រធានបទ «នយោបាយ និងភាពននលគោក»។

កម្មវិធីរបស់ជាងថតរូប បានធ្វើឡើងនៅមិនឆ្ងាយប៉ុន្មានឡើយ ពីសន្និបាតរបស់គណបក្ស​សាធារណរដ្ឋ ក្នុង​ក្រុង «Cleveland (រដ្ឋអូហៃយ៉ូ ខាងជើងអាមេរិក)» ដើម្បីជ្រើសតាំងលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យ​ក្លាយ​ជាបេក្ខជនជាផ្លូវការ សម្រាប់ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក។

ប៉ុន្តែផ្ទុយទៅវិញ លោក «Spencer Tunick» ត្រូវការយកទិដ្ឋភាពមហាសន្និបាត នៃការជ្រើសតាំងនោះ ជា​«Plan»​ខាងក្រោយ ដើម្បីថតឲ្យជាប់ នៅក្នុងរូបថតរបស់លោក។

នៅក្នុងអត្ថបទមួយ ដែលពន្យល់ពីកម្មវិធីនេះ របស់លោក «Spencer Tunick» មានសរសេរបរិហារ ពី​​និន្នាការ​មួយចំនួន របស់គណបក្សសាធារណរដ្ឋ ដែលបង្ហាញពីភាពរើសអើស សម្រាប់ស្ត្រី​ និង​បណ្ដាជន​​ភាគ​តិច នៅ​សហរដ្ឋ​អាមេរិក។ អត្ថបទនោះ សរសេរថា៖ «ត្រាំ និងគ្នីគ្នារបស់គាត់ បានធ្វើឲ្យបណ្ដាជន​អាមេរិក មាន​​ការ​ជឿ​ជាក់​ថា ការស្អប់ខ្ពើម  និងភាពរើសអើង ជារឿងដែលអាចទទួលយកបាន»។

គម្រោងថតស្រាតដូច្នេះ របស់ជាងថតរូប «Spencer Tunick» មិនមែនទើបតែត្រូវបានរៀបចំឡើង ជា​លើក​ទី​មួយនោះទេ។ កាល​ពីចុងខែមិថុនាកន្លងទៅ លោក «Spencer Tunick» បានប្រមូលផ្ដុំមនុស្ស ច្រើន​​​ជាង​៦០០០​នាក់ នៅខាងមុខវិមានរដ្ឋសភា របស់ប្រទេសកូឡំប៊ី (ក្នុងរដ្ឋធានី បូហ្គូតា) ដើម្បី​បញ្ជូន​សារ​​«សន្តិភាព»​មួយ សម្រាប់ប្រទេសមួយនេះ ដែលរងការហែកហួរ អស់រយៈកាល​ជាង​ពាក់​កណ្ដាល​​​សតវត្សន៍​​​មក​​ហើយ ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...