អាហារ​​ទាំង​៩ ដែល​​ល្អ​​បំផុត​​សម្រាប់​​ភ្នែក

តើអ្នកតែងតែមានអាការៈឈឺភ្នែក ឬ ស្រវាំងភ្នែកឬទេ នៅពេលដែលសម្លឹងមើលរបស់អ្វី ក្នុងរយៈពេលយូរបន្តិច? ទាំង​នេះ គឺ​ជា​សញ្ញា​បញ្ជាក់ថាភ្នែករបស់អ្នកកំពុងតែមានបញ្ហា ហើយដំណោះស្រាយ ដែលអ្នកអាចធ្វើបានជាប្រចាំថ្ងៃនោះ គឺ​ទទួល​ទាន​អាហារ​ដែលផ្តល់ប្រយោជន៍ដល់ភ្នែក។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី៥ មករា ឆ្នាំ២០១៥
  • កែប្រែចុងក្រោយ: January 06, 2015
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​ទាំង​៩​ ដក​ស្រង់​ចេញ​ពី​ឯកសារ​វេជ្ជសាស្ត្រ​បរទេស ដែល​អាច​ជួយ​ផ្ដល់​កម្លាំង​ថ្មី ទៅ​ឲ្យ​ប្រព័ន្ធ​ចក្ខុ​វិញ្ញាណ របស់​អ្នក​បាន ៖

១. ការ៉ុត៖ ការ៉ុត​ត្រូវ​បាន​ដឹង​​ជា​យូរ​ហើយ​ថា វា​គឺ​ជា​អាហារ​សម្រាប់​​បំប៉ន​គ្រាប់​ភ្នែក ដោយ​សារ​តែ វា​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន A ដ៏​ច្រើន។

២. ផ្លែផៀរ ឬព័រ (Pear/ Poire)៖ ផ្លែ​បឺរ គឺ​ជា​ប្រភេទ​អាហារ​ម្យ៉ាង ក្នុង​ចំណោម​ពពួក​អាហារ ដែល​សំបូរ​ទៅ​ដោយ​សារជាតិ​បំប៉ន​ជា​ច្រើន។ ដូច្នេះ​វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​ថា ផ្លែ​ឈើ​ប្រភេទ​នេះ​ពិត​ជា​មាន​ភាព​អស្ចារ្យ ចំពោះ​សុខភាព​គ្រាប់​ភ្នែក។ ផ្លែបឺរនេះមានផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទផ្លែឈើ ផ្សេងៗទៀត ។ សារ​ជាតិ lutein មាន​អត្ថ​ប្រយោជន៍​ជា​ពិសេស ក្នុង​ការ​ការពារ​នូវ​ជំងឺ​ឡើង​បាយ និង​ការ​មើល​ឃើញ​ចុះ​អន់​ខ្សោយ។ ផ្លែ​បឺរ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ សារជាតិ​បំប៉ន​ចាំ​បាច់ សម្រាប់​ភ្នែក​ដទៃៗ ទៀត​រួម​មាន​ដូច​ជា ៖ វីតាមីនA , វីតាមីនC, វីតាមីន B6 , និង វីតាមីន E ។

៣. ផ្កាខាត់ណាពណ៍ខៀវ ៖ ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ដែលអាចជួយដល់ប្រព័ន្ធគ្រប់គ្រង និងការពារភ្នែកលោកអ្នក ។

៤. ស៊ុត៖ ស៊ុតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉ន សម្រាប់សុខភាពមានដូចជា វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៥. ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ដូចជា ស្ពីណាចជាដើម វាជាប្រភពដ៏ល្អ នៃ​សារជាតិ​វីតាមីន A, lutein និង zeaxathin ។

៦. ផ្លែប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉ន​ពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។

៧. គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែល​អាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។

៨. ខ្ទឹមស៖ ខ្ទឹមសមានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់ គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។

៩. ត្រីសូម៉ុង៖ ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការរក្សាការពារសុខភាព ភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...