ចង់​លាប​រោម​ចិញ្ចើម​ឲ្យ​ស្អាត បែរ​ជា​រង​គ្រោះ​«រលាក»​មុខ

ក្មេងស្រីជំទង់អាយុ១៣ឆ្នាំមួយរូប បានរងគ្រោះដោយមុខរបស់នាង ត្រូវបានឆេះរលាក បន្ទាប់ពីនាងបានផាត់ ដាក់ពណ៌ឲ្យរោមភ្នែក និងចិញ្ចើមរបស់នាង។ ការរលាកស្បែកនេះ បានកើតឡើងដោយសារតែមានប្រតិកម្ម ពីផលិតផលដែលហាងកែសម្ផស្ស បានផ្ដល់យោបល់ឲ្យប្រើ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្មេងស្រីជំទង់អាយុ១៣ឆ្នាំមួយរូប បានរងគ្រោះដោយមុខរបស់នាង ត្រូវបានឆេះរលាក បន្ទាប់ពីនាងបានផាត់ ដាក់​ពណ៌ឲ្យរោមភ្នែក និង​ចិញ្ចើមរបស់នាង។ ការរលាកស្បែកនេះ បានកើតឡើងដោយសារតែមានប្រតិកម្ម ពីផលិត​ផលដែលហាងកែសម្ផស្ស បានផ្ដល់យោបល់​ឲ្យប្រើ។


រូបជំនួស ស្ដីពីរោមចិញ្ចើម និងភ្នែកដ៏ស្រស់ស្អាត។ (រូបថត ឯកសារ)

កែសម្ផស្ស - នៅក្នុងការកែសម្ផស្ស មិនមែនឲ្យតែផលិតផលណាមួយ សុទ្ធតែត្រូវនឹងស្បែករបស់អតិថិជន ទាំង​ស្រុងនោះទេ។ នេះ​ជា​ករណីរបស់ នាងតូចជំទង់អាយុ១៣ឆ្នាំ ឈ្មោះ មីហ្គាន ប៊ីលីងស្លី (Megan Billingsley) ដែល​ព្រឹត្តិការណ៍នេះ បានបង្កឲ្យមាន​ការ​ភ័យ​ភិតមិនស្ទើឡើយ។

តាមការថ្លែងរបស់ម្ដាយនាង ប្រាប់សារព័ត៌មានអង់គ្លេស Daily Mail បានឲ្យដឹងថា មុននឹងចេញទៅវិស្សមកាល​រដូវក្ដៅ មេហ្គាន បាន​ចូលទៅដករោមចិញ្ចើម ជាមួយនឹងមិត្តរបស់នាង នៅក្នុងហាងកែសម្ផស្សមួយ នៃក្រុង ប៊ៀមីហ្គាម (Birmingham - ផ្នែកកណ្ដាល​នៃ​ប្រទេសអង់គ្លេស)។ ប៉ុន្តែក្ដីសុបិន្ដ ដែលចង់ធ្វើខ្លួនឲ្យស្អាត របស់​ក្មេង​ស្រីជំទង់ បានប្រែក្លាយជារឿងដ៏គួឲ្យរន្ធត់ ក្នុងជីវិតរបស់នាង។

ម្ដាយរបស់ មីហ្គាន បានថ្លែងថា៖ «បុគ្គលិកធ្វើការ នៅក្នុងហាងកែសម្ផស្ស បានផ្ដល់យោបល់ឲ្យនាង លាបពណ៌​រោមចិញ្ចើម ហើយនាង​បានយល់ព្រម។ ប៉ុន្តែបុគ្គលិកទាំងនោះ មិនមានព្រមព្រៀងណាមួយ ពីអាណាព្យាបាល​របស់ មីហ្គាន ឬមនុស្សគ្រប់វ័យតាមច្បាប់ ពី​ករណីនេះទេ។»

បន្ទាប់ពីនោះមក មីហ្គាន បានរងនូវប្រតិកម្មដ៏ខ្លាំងក្លាមួយ ពីថ្នាំពណ៌ទាំងនោះ។ រោមចិញ្ចើមរបស់នាង បានរលួយ​រលេះ និងធ្វើឲ្យស្បែក​មុខរបស់នាង រលាកបន្តិចម្ដងៗ។ នៅពេលវិលត្រឡប់ទៅផ្ទះវិញ ក្មេងជំទង់រូបនេះ បានយំ​ទឹកភ្នែកឲ្យរហាម ជាមួយនឹងភ្នែកដែល​រងគ្រោះ​នឹងប្រតិកម្មថ្នាំពណ៌ កាន់តែខ្លាំង។

បន្ទាប់ពីត្រូវបានគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់មក សភាពជំងឺរបស់ មីហ្គាន បានគ្រាន់​បើ​ឡើងវិញ តែស្លាក​ស្នាមដែលកើតឡើង ចំពោះរោមចិញ្ចើមរបស់នាង នឹងមិនត្រូវលប់បំបាត់ទៅវិញទេ។ មីហ្គាន និយាយថា៖ «ខ្ញុំឈប់ឈានជើង ចូល​ទៅ​ក្នុងហាងនោះទៀតហើយ។ (...) ខ្ញុំសង្ឃឹមថា រោមចិញ្ចើមរបស់ខ្ញុំ នឹងដុះ​ដូចធម្មតាឡើងវិញ តែខ្ញុំខ្លាចក្រែងតែរឿងនេះ នៅតែអញ្ចឹងរហូត ពេញមួយជីវិតរបស់ខ្ញុំ។»

សម្រាប់ម្ដាយ របស់ មីហ្គាន វិញ បានសម្រេចចិត្ត ប្ដឹងហាងកែសម្ផស្សនោះឡើងតុលាការ ដើម្បីជាការព្រមាន​ពី​ភាព​គ្មានវិជ្ជាជីវះ និង​ប្រាប់ឲ្យម្ដាយឪពុកដទៃទៀត ធ្វើការប្រុងប្រយ័ត្នចំពោះកូនចៅរបស់ពួកគេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...