បណ្ដុះសុដន្ដ«ទីបី» ដើម្បីឈប់ឲ្យប្រុសចាប់អារម្មណ៍ មកលើខ្លួន (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៣ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 24, 2014
- ប្រធានបទ: សោភ័ណភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាងបានអះអាងថា គ្រូពេទ្យជាច្រើន ដែលមានចំនួនពី៥០ទៅ៦០នាក់ បានបដិសេធបំណងរបស់នាង តែគ្រូពេទ្យម្នាក់នោះ បានយល់ព្រមដាក់សុដន្ដទីបីនេះឲ្យនាង។ យុវតីអាយុ២១ឆ្នាំបានបញ្ជាក់ច្បាស់ថា មូលហេតុដែលធ្វើឲ្យនាងសម្រេច ដាក់បន្ថែមសុដន្ដទីបីនេះ ដោយសារតែនាងចង់បញ្ឈប់ចំណាប់អារម្មណ៍របស់បុរស ដែលតែងតែមើលមកនាង ដូច«ក្របីនិងចេក» និងម្យ៉ាងទៀត ដើម្បីឈប់ចេញដើរជាមួយបុរសៗទាំងនោះ។
មានឈ្មោះថា ចាស្មីន ទ្រីឌីវិល (Jasmine Tridevil) យុវតីដែលរស់នៅក្នុងក្រុង តាមប៉ា (Tampa - រដ្ឋផ្លរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) បានពន្យល់ថានាងបានចំណាយប្រាក់ ដែលនាងសន្សំទុកក្នុងរយៈពេល២ឆ្នាំ ចំនួនដល់ទៅពីរម៉ឺនដុល្លារ ដើម្បីការវះកាត់។ នាងបានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅតាមវិទ្យុថា៖ «នៅពីលើសុដន្ដ មានបណ្ដុះទាំងក្បាលដោះតូចមួយផង ហើយខ្ញុំបានសាក់វានៅជុំវិញ ដើម្បីឲ្យក្លាយជាក្បាលដោះដ៏ពិតមួយ»។
នាង ទ្រីឌឹវិល បានសរសេរនៅក្នុងទំព័រ ទ្វីសធើរ និងហ្វេសប៊ុក កាលពីខែសីហា ថានាងចង់ក្លាយជាតារា នៅតាមកម្មវិធីពិសេសៗរបស់ទូរទស្សន៍។ «ខ្ញុំបានរៀបចំក្រុមការងារថតវីដេអូមួយឡើង ហើយខ្ញុំបានថតឈុតឆាកទាំងឡាយដែលខ្ញុំចង់បាន បន្ទាប់មកខ្ញុំបានបង្ហាញយុទ្ធនាការទាំងនេះ ទៅឪពុកម្ដាយរបស់ខ្ញុំ។ ម្ដាយខ្ញុំមិនសប្បាយចិត្តទេ តែឪពុកខ្ញុំបានយល់ព្រមពីជម្រើសរបស់ខ្ញុំ។» នាងបញ្ជាក់ពីគោលបំណងរបស់នាងថា៖ «នោះគឺដើម្បីអាចចូលទៅក្នុងកម្មវិធីមួយ របស់ស្ថានីយ៍ទូរទស្សន MTV»។ នាងថែមទាំងបានបង្កើតការឆ្នៃម៉ូដមួយ យ៉ាងពិសេសថែមទៀត នោះគឺអាវទ្រនាប់សម្រាប់ដោះបី។ នាងនិយាយថា៖ «ខ្ញុំឆ្កួតហើយ តែខ្ញុំដឹងខ្លួនថាកំពុងធ្វើអ្វី»។
ប៉ុន្តែគេហទំព័រ Snopes.com ដែលមានឯកទេសខាងពិនិត្យស៊ើបអង្កេត មើលពាក្យចចាមអារាមនោះ បានបញ្ជាក់ថា ករណីនេះជារឿង«បោកប្រាស»មួយ។ គេហទំព័របានសរសេរថា យុវតីនេះ បានបដិសេធមិនបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន ហើយមិនបានបង្ហាញសូម្បីតែមួយដង នូវសុដន្ដទាំងបីនោះ ដោយគ្មានអាវទ្រនាប់ឡើយ។ រូបថត និងវីដេអូ ដែលសុទ្ធតែមានប្រភពពីនាងខ្លួនឯងផ្ទាល់ បានបង្ហាញពីពណ៌ស្បែកដើមទ្រូងទីបីនោះ ខុសពីពណ៌ស្បែកដែលនៅលើដងខ្លួនរបស់នាង ដែលធ្វើឲ្យគេជឿថា រូបភាពទាំងនេះ អាចជាការកាត់តដើម្បីទាក់ទាញភាពល្បីល្បាញ៕
ខាងក្រោមនេះ ជាវីដេអូ ដែលនាងបានផ្សាយ នៅលើគេហទំព័រយូធូប៖