បែក​ធ្លាយ​រូប​ស្រាត របស់​តារា​​ហូលីវូដ​ជាថ្មី​ទៀត FBI បង្កើន​ការ​ស្វែង​រក (pic)

រូបថតស្រាត ដែលមានលក្ខណៈជាឯកជន របស់តារាល្បីអាមេរិកជាច្រើនរូបទៀត ត្រូវបានបែកធ្លាយជាថ្មី ក្នុងនោះមាន នាង​ គីម កាដាសៀន (Kim Kardashian) នាង វាណេស្សា ហ៊ុដហ្គេន (Vanessa Hudgens) នាង ម៉ារីខេត អ័លសេន (Mary-Kate Olsen)។ល។ ការបែកធ្លាយជាថ្មីនេះ បានកើតឡើងនៅក្រោយតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ពី​ការ​បែក​ធ្លាយ​លើក​មុន ដែលចោ«អ៊ិនធើណែត» បានសម្រួចទិសដៅនៅពេលនោះ នៅលើតារាល្បីមួយចំនួន ដូចជាងនាង អាវ្រីល ឡាវីញ (Avril Lavigne) តារាភាពយន្ដ នាង ខេត អ័បថន (Kate Upton) និង​ពិសេស​នាង ជើនីហ្វើរ ឡរ៉េន (Jennifer Lawrence) ជាដើម។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 23, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបែកធ្លាយលើកនេះ ដូចជាមានសន្ទុះខ្លាំងជាង កាលពីថ្ងៃទី៣១ ខែសីហាមុន បង្ខំឲ្យអាជ្ញាធរ​ទទួលបន្ទុក​ស៊ើបអង្កេតអាមេរិក អេហ្វប៊ីអាយ (FBI) ក្ដៅក្បាលកាន់តែខ្លាំងឡើង ក្នុងការស្វែងរក«មេចោរ​អ៊ិនធើណែត»​ទាំងនោះ។

ក្នុងចំណោមជនរងគ្រោះល្បីៗ ដែលត្រូវបានចោរចូលទៅប្រមូលរូបថតឯកជនរបស់ពួកគេ យកមកផ្សាយ​ជាសាធារណៈនោះ មានតារាសម្ដែង នាង វាណេស្សា ហ៊ុដហ្គេន និងកីឡាការនីវ័យក្មេង នាង ហូភ សូឡូ (Hope Solo) - នាង ម៉ារីខេត អ័លសេន - នាង លីលី សូប៊ីយ៉េស្គី (Leelee Sobieski) - នាង អូប្រេ ផ្លាស្សា (Aubrey Plaza) - តារាចម្រៀង នាង រ៉ៃអេណា (Rihanna) និងនាង ហេដេន ប៉ាណេទែរ (Hayden Panettiere) ក៏មានរូបថត ស្ថិតក្នុងចំណោមការបែកធ្លាយនេះដែរ។ ហើយនាង ជើនីហ្វើរ ឡរ៉េន ដែលបាន​រង​គ្រោះ​ខ្លាំង​ជាងគេ កាលពីការបែកធ្លាយលើកមុន ក៏ត្រូវបានឃើញមានរូបថតថ្មីៗទៀត ចេញផ្សាយ​លើក​នេះដែរ។

រូបថតត្រូវបានផ្សាយ ក្នុងគេហទំព័រចែកចាយទិន្នន័យចំនួនពីរ តែត្រូវបានលប់ចោលវិញ ក្នុងពេល​ក្រោយ​មក។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានប្រមូលរូបថតទាំងនោះ យកមកចែកផ្សាយបន្តទៀត បង្ក​ការ​ភ្ញាក់​ផ្អើលកាន់តែខ្លាំង។

ការបែកធ្លាយនេះ ត្រូវបានសារព័ត៌មាននៅអាមេរិក រាយការណ៍ថា ដោយសារ​យុទ្ធនាការវាយប្រហារ​ដោយ​សម្ងាត់មួយ នៃក្រុមចោរអ៊ិនធើណែត ទៅលើគណនី អាយក្លោវ (Icloud) របស់ពួកតារាៗល្បីទាំងនោះ។ អាយក្លោវ ជាសេវាកម្មផ្ទុកទិន្និន័យមួយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អ័បផល (Apple) ប៉ុន្តែក្រុមហ៊ុន​នេះ​បានចេញមកបកស្រាយថា មិនមានភាពផុយស្រួយណាមួយ កើតឡើងក្នុងប្រព័ន្ធសុវត្ថិភាព​របស់សេវាកម្ម​នេះ​ឡើយ។ អ័បផល ថែមទាំងបានប្រកាសថា ការចូលទៅក្នុងគណនីទាំងនោះ របាំងការពារ​សុវត្តិភាព​ដែល​មានទាំងពាក្យ និងសំនួរសម្ងាត់នោះផង ត្រូវបានក្រុមចោរបញ្ចូល និងឆ្លើយបាន​យ៉ាង​ត្រឹម​ត្រូវ​ទៀត​ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...