នីហ្សេរីយ៉ា៖ លក់​ប្រពន្ធ​ទៅ​ឲ្យ​ពិធី​អាប​ធ្មប់ សម្រាប់​យក​ទៅ​បូជា

ស្វាមីគ្មានធម៌មេត្តាមួយរូប បានបន្លំប្រពន្ធខ្លួនឯង ដោយប្រាប់អ្នកដទៃថា ជាស្រីបរិសុទ្ធ ដើម្បីលក់នាង ទៅឲ្យពិធី​ធ្មប់​អូមអាម​មួយ សម្រាប់យកទៅបូជាទាំងរស់។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ទាសភាពថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងតំបន់មួយ ភាគកណ្ដាលនៃប្រទេស នីហ្សេរីយ៉ា បុរសម្នាក់បានលក់ប្រពន្ធរបស់ខ្លួន ទៅឲ្យគ្រូធ្មប់​ពីរ​នាក់ ដែលប្រាថ្នាចង់បានស្រីព្រហ្មចារីយ៍ យកទៅបូជាក្នុងពិធីជំនឿអូមអាមមួយរបស់ពួកគេ។ ស្វាមីដែល​គ្មាន​ធម៌មេត្តា និង​ជា​អ្នករស់នៅក្នុងភូមី ក្វាឡា (Kwalla) បានបញ្ឆោតភរិយារបស់ខ្លួន ឲ្យចូលទៅក្នុងព្រៃ ដោយ​ប្រាប់​​ថា ដើម្បី​ទៅ​រកអុសមកដុត។

ប៉ុន្តែនៅពេលដែលទៅដល់ទីកន្លែងនោះ គ្រូធ្មប់ទាំងពីរនាក់ ដែលបានបង់ប្រាក់ពាក់កណ្ដាល ទៅឲ្យបុរស​ចិត្តអាក្រក់នោះរួចហើយ បានដឹងថាស្រីបរិសុទ្ធនេះ ជាប្រពន្ធរបស់បុរសនោះ ហើយនាងមិននៅ​ព្រហ្មចារីយ៍​ទៀតទេ។ ដូច្នេះ គ្រូធ្មប់នោះ បានបដិសេធនាងជាប្រពន្ធ និងប្រាប់ឲ្យបុរសនាំនាងមកវិញ។

អ្នកនាំពាក្យរបស់នគរបាលប្រចាំតំបន់ លោក អាប៊ូ អេម៉ានុយអែល (Abuh Emmanuel) បានថ្លែងប្រាប់​អ្នក​សារព័ត៌មានថា៖ «នៅពេលដែលពួកគេដឹងថា ស្ត្រីនោះជាប្រពន្ធរបស់បុរសនោះ ពួកគេបានសុំឲ្យនាង​ត្រឡប់​មកវិញ ព្រោះនាងមិនអាចត្រូវយកមកធ្វើការបូជាបានទេ»។

ស្ត្រីជាប្រពន្ធរូបនោះ ត្រូវបានលក់ក្នុងតម្លៃ ៨ សែន ណៃរ៉ា (Naira លុយនីហ្សេរីយ៉ា ត្រូវជា ៤៥០០ដុល្លារ ឬ​៣៨០០អ៊ឺរ៉ូ)។ អ្នកនាំពាក្យបាននិយាយទៀតថា «ជនសង្ស័យទាំងអស់ (ទាំងស្វាមី ទាំងគ្រូធ្មប់) ត្រូវបាន​ឃាត់​ខ្លួន និងយកទៅឃុំទុកជាបណ្ដោះអាសន្ន។ ពួកគេនឹងត្រូវអង្កេត ពីបទរួមគំនិតប្រព្រឹត្តិអំពើអាក្រក់ អូមអាម និង​មានបំណងធ្វើមនុស្សឃាត។»

សូមបញ្ជាក់ដែរថា ពិធីបូជាជំនឿអូមអាម និងអំពើអាបធ្មប់ គឺជាជំនឿអរូបិយដែលមានការគោរពច្រើន ហើយ​មានឥទ្ធិពលជាទីបំផុត នៅក្នុងប្រទេសនៃទ្វីបអាហ្វ្រិកខាងលិចមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...