អតីត​អគ្គនាយក «Guess» រង​ការ​ចោទ​ថា «ស្ទាប​សុដន់​ដើម្បី​ចង់​ដឹង​របស់​ពិត»

នាង ខេត អ័បថុន (Kate Upton) កំពូលតារាបង្ហាញម៉ូដ ដែលមានសុដន់ធម្មជាតិ ដ៏ស្រស់ស្អាត បានចោទលោក ផូល ម៉ាស្យាណូ (Paul Marciano) សហស្ថាបនិក ក្រុមហ៊ុន «Guess» ថាបានប៉ះពាល់​រាងកាយរបស់នាង ក្នុងអំឡុងពេល ដែលនាងមានកិច្ចសន្យា ថតបង្ហាញម៉ូដឲ្យក្រុមហ៊ុននេះ។ ការចោទប្រកាន់ ដែលត្រូវបានលោក ផូល ច្រានចោល ដោយលើកឡើងថា នេះគ្រាន់តែជាការសងសឹកមួយប៉ុណ្ណោះ។
អតីត​អគ្គនាយក «Guess» រង​ការ​ចោទ​ថា «ស្ទាប​សុដន់​ដើម្បី​ចង់​ដឹង​របស់​ពិត»
កំពូលតារាសម្ដែងម៉ូដ ខេត អ័បថុន បង្ហាញរាងកាយ នៅចំពោះម៉ាស៊ីនថត លើវាលខ្សាច់នៃកោះ «COOK»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៩ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 10, 2018
  • ប្រធានបទ: រូបសម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាសង្គ្រាមសំដី ដ៏ស្រួចស្រាវ រវាងកំពូលតារាបង្ហាញម៉ូដ នាង ខេត អ័បថុន (Kate Upton) និងលោក ផូល ម៉ាស្យាណូ (Paul Marciano) សហស្ថាបនិកនៃក្រុមហ៊ុនគ្រឿងសំអាង «Guess» ដែលបង្កឲ្យមានការចាប់អារម្មណ៍ ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយ នៅលោកខាងលិច។ ជាភាគបន្តដ៏អាស្រូវ ដែលបានធ្វើឲ្យតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនអាមេរិកមួយនេះ ធ្លាក់ចុះកាលពីព្រហស្បត្តិ៍ អស់ប្រមាណជា១៧,៧៥%។

រឿងរ៉ាវបានផ្ទុះឡើង កាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីនាង ខេត អ័បថុន តារាបង្ហាញម៉ូដអាយុ២៥ឆ្នាំ ដែលមានដើមទ្រូងធម្មជាតិ ធំទូលាយដ៏ទ្រលុកទ្រលុន បានបង្ហោះនៅលើបណ្ដាញសង្គម បរិហារលោក ផូល ម៉ាស្យាណូ ដែលសព្វថ្ងៃមានឋានៈត្រឹម ជានាយកគ្រប់គ្រងផ្នែកសិល្បៈ អាយុ៦៥ឆ្នាំ ថាបានបំពារបំពាន លើរាងកាយរបស់នាង កាលពីពេលនាង ធ្វើជាតារាសម្ដែងម៉ូដ ប្រចាំឲ្យក្រុមហ៊ុន រវាងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១។

ការអះអាងរបស់នាង ខេត ធ្វើឡើងស្របពេល នឹងយុទ្ធនាការពិភពលោក ដាក់ឈ្មោះ «#MeToo» ដែលមានបំណង ចង់ឲ្យស្ត្រីរងគ្រោះ ពីការបំពារបំពានផ្លូវភេទទាំងឡាយ ងើបឈរឡើង ដើម្បីបញ្ចេញមុខជនល្មើស និងរឿងរ៉ាវ ដែលខ្លួនបានលាក់ទុកកន្លងមកនោះ។

ការចោទប្រកាន់ របស់តារារូបសម្បត្តិបានខាងលើ ត្រូវបានលោក ផូល ប្រកាសច្រានចោល ដោយចាត់ទុកថា ការលើកឡើងនេះ គ្រាន់តែជាការសងសឹក ពីសំណាក់នាង ខេត ចំពោះក្រុមហ៊ុន «Guess» ដែលបានបញ្ឈប់នាង ពីកិច្ចសន្យាថតបង្ហាញម៉ូដ ក្រោមហេតុផលថា នាងខ្វះអនាម័យក្នុងជីវិតនោះប៉ុណ្ណោះ។

តែនៅចំពោះ ការច្រានចោលនេះ នាង ខេត អ័បថុន មិនបាននៅស្ងៀមទេ។ នាងបានផ្ដល់បទសម្ភាស យ៉ាងវែងអន្លាយ និងយ៉ាងលំអិត ទៅឲ្យទស្សនាវដ្ដី «Time» ដ៏ល្បីរបស់អាមេរិក ជុំវិញហេតុការណ៍ ​ដែលនាងអះអាងថា បានកើតឡើងរវាងនាង និងលោក ផូល។ នាងបានរម្លឹកថា នៅខែកក្កដា ឆ្នាំ២០១១ រូបនាង​ដែលទើបមានអាយុ១៨ឆ្នាំ ត្រូវបានជ្រើសរើស ដើម្បីបង្ហាញម៉ូដឈុតខ្លី រចនាម៉ូដថ្មីៗដោយក្រុមហ៊ុន។ ហើយនៅថ្ងៃទីមួយ នៃការថតរូបបង្ហាញម៉ូដនោះ លោក ផូល ដែលនៅជាអគ្គនាយកក្រុមហ៊ុន (CEO) បានទទូចចង់ជួបនាងដោយផ្ទាល់។

វីដេអូផ្សេងទៀត ពីនាង ខេត អ័បថុន៖

តារាបង្ហាញម៉ូដ បាននិយាយថា៖ «ផូល បានដើរមកជិតខ្ញុំ នៅពេលខ្ញុំចូល ទៅក្នុងសាលថតរូប ជាមួយជាងថតរូប "Yu Tsai"។ រំពេចនោះ ផូល បានក្ដោបចាប់សុដន់ខ្ញុំទាំងគូ និងបានច្របាច់ញក់ញីខ្លាំងៗ។ និយាយទៅ គឺគាត់បានប្រឡែងលេង ជាមួយដើមទ្រូងខ្ញុំ។ ហើយនៅពេលខ្ញុំច្រានគាត់ចេញ គាត់បាននិយាយថាៈ ខ្ញុំគ្រាន់តែចង់ពិនិត្យមើលសុដន់ទាំងនេះ ពិតឬអត់។»។

នាងបន្តថា នៅចំពោះជាងថតរូប ដែលមានវត្តមាន នៅក្នុងសាលថតរូបនោះ លោក ផូល បន្តប៉ះពាល់រាងកាយរបស់នាង។ នៅពេលមួយនោះ លោក ផូល បានចាប់នាងពីក្រោយកញ្ចឹងក និងបានបង្ខំថើបនាង។ នាងថ្លែងឡើងថា៖ «ខ្ញុំមិនហ៊ានបើកមាត់ទេ ព្រោះខ្ញុំខ្លាចគាត់ដាក់អណ្ដាតចូល។ ពេលនោះ ខ្ញុំមានជម្រើសពីរៈ រើបម្រាស់ដើម្បីរំដោះខ្លួន ឬវាយអគ្គនាយកក្រុមហ៊ុន "Guess"។ ទីបំផុត ខ្ញុំជ្រើសរើសយក ការរើបម្រាស់ខ្លួន។»។

បើតាមកិច្ចសម្ភាសនោះ លោក ផូល ទំនងជាព្យាយាម ចង់ចូលទៅក្នុងបន្ទប់សណ្ឋាគារ របស់នាង ខេត ជាច្រើនដង ដើម្បីបាននៅជាមួយនាង តែពីរនាក់។ ប៉ុន្តែការប៉ុនប៉ងនេះ មិនទទួលបានផលទេ ដោយសារជានិច្ចជកាល តែងមានវត្តមានរបស់ជាងថត «Yu Tsai» នៅជាមួយរហូត។ ជាងថតរូបម្នាក់នេះ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ នៅពេលក្រោយមក ក៏បានអះអាងថា ការចោទប្រកាន់របស់តារាបង្ហាញម៉ូដ គឺជារឿងពិតដែរ។

នាង ខេត អ័បថុន បានបញ្ជាក់ទៀតថា លោក ផូល បានប្រើអំណាចរបស់ខ្លួន ដើម្បីគ្រប់គ្រងដោយកំរោល ទៅលើរូបនាង និងក្រោយមក ដើម្បីផ្សាយពាក្យចចាមអារាម ដ៏អាក្រក់ៗជាច្រើន ក្នុងបំណងសំអុយឈ្មោះនាង។ នាងថា៖ «គាត់បាននិយាយលើកឡើង ថាខ្ញុំនេះ ជាមនុស្សគគ្រិច ស្មោករោគ ថាខ្ញុំស្រវឹងជោកនៅលើវេទិកា ថាខ្ញុំផឹកស៊ីគ្រប់ពេលវេលា ខណៈរឿងទាំងអស់នេះ មិនមែនជាការពិតទេ»។

កំពូលតារាបង្ហាញម៉ូដ បានបញ្ជាក់ថា៖ «ផូល បានប្រើអំណាចរបស់ខ្លួន ដើម្បីធ្វើឲ្យខ្ញុំ បាក់ទឹកចិត្ត និងកុំឲ្យខ្ញុំ ធ្វើអ្វីបានឲ្យសោះ។ តែខ្ញុំមិនទុកឲ្យគាត់ បំបិតផ្លូវដើរ របស់ខ្ញុំឡើយ។ ប្រុសៗ តែងគិតថា ខ្លួនគេមិនអាចនរណាប៉ះពាល់បានទេ តែពេលវេលា កំពុងតែផ្លាស់ប្ដូរហើយ នាពេលនេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...