Cambodian Idol៖ មាស មុន្នីរាជ សំលេងមានជីវជាតិ?
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបានឆ្លងកាត់ ពីមួយវគ្គទៅមួយវគ្គមក បេក្ខជន មាស មុន្នីរាជ បានឈានជើងមកដល់វគ្គ Live show សប្តាហ៍ទី៥ នាថ្ងៃ អាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥នេះ នឹងត្រូវបន្តទៅសប្តាហ៍ទី៦ ជាមួយនឹង បេក្ខជនបេក្ខនារីចំនួន៦រូបទៀត នៅសប្តាហ៍ខាងមុខនេះ។
នៅសប្តាហ៍ទី៥នេះ តម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំង៧រូប ច្រៀងបទចម្រៀងមរតកដើម ដែលដកស្រង់ ចេញពីខ្សែភាពយន្ត។ បេក្ខជន មាស មុន្នីរាជ ដែលមានដើមកំណើត មកពីខេត្តកណ្តាល បានបកស្រាយ បទចម្រៀងមួយបទ មានចំណងជើងថា «ស្រណោះផ្កាក្ទម្ព» ដែលដកស្រងចេញរឿង កុលាបមាសបង និងជាសំនៀងដើម របស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ។
បន្ទាប់ពីបានបកស្រាយបទចម្រៀងនេះរួច បេក្ខជន មុន្នីរាជ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់គណះកម្មការ ថាច្រៀងបានពិរោះ ក្នុងបទនេះ ស្តាប់ទៅគ្មានកន្លែងទាស់ មិនថាចង្វាក់ ឬការលើកដាក់សំលេងឡើយ។ ចំណែកកញ្ញា ឱក សុគន្ធកញ្ញា វិញបានសរសើរថា ទឹកដបសំលេងរបស់បេក្ខជនរូបនេះ មាន«ជីវជាតិ» ហើយចំណុចសំខាន់ ក្នុងបទនេះ គឺធ្វើបានល្អទាំងអស់។
រីឯអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាកោតសរសើរ មិនធម្មតាផងដែរ ថាបេក្ខជនរូបនេះមានសមត្ថភាព ក្នុងការបកស្រាយបទម្រៀង បានយ៉ាងពិរោះ ស្តាប់យូទៅកាន់ពិរោះ ហើយទោះជាស្តាប់ប៉ុន្មានដង ក៏មិនធុញដែរ។ ម្យ៉ាងទៀត មុន្នីរាជ ប្រៀបបានជាពេជ្រ មិនទាន់ច្នៃ៕
» ចង់ដឹងថាគាត់ច្រៀងពិរោះ និងមានជីជាតិយ៉ាងណា សូមទស្សនាដូចតទៅ៖
---------