សារព័ត៌មានអាមេរិក ទម្លាយរូបថតស្រាតរបស់ភរិយាបេក្ខជន ត្រាំ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ សីហា ២០១៦
- កែប្រែចុងក្រោយ: August 02, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថត«ស្រាត» របស់ភរិយាលោក ដូណាល់ ត្រាំ (Donald Trump) គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ត្រូវបានសារព័ត៌មាន « New York Post» ចេញផ្សាយប្រចាំថ្ងៃ យកមកបោះពុម្ភផ្សាយ ចំនួនពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា និងថ្ងៃចន្ទ ទី១ ខែសីហា ម្សិលម៉ិញនេះ។ រូបថតទាំងនេះ ត្រូវបានថតតាំងពីឆ្នាំ១៩៩៥ ក្នុងខណៈពេលដែលអ្នកស្រី មេឡានី ជាស្ត្រីបង្ហាញម៉ូដមួយរូប មានដើមកំណើតមកពីប្រទេសស្លូវាគី និងនៅមុនពេលអ្នកស្រី បានមកជួបស្គាល់លោក ត្រាំ។
» ខាងក្រោមនេះ ជារូបភាពទាំងស្រុង នៃការចេញផ្សាយទាំងពីរដង៖
លោក ចាសុន មីល័រ (Jason Miller) ទីប្រឹក្សារបស់លោក ត្រាំ បានថ្លែងតាមបណ្ដាញទូរទស្សន៍ «CNN» ថា មិនមានអ្វីរំខាន នៅក្នុងរូបថតទាំងនេះទេ។ លោក ចាសុន បានថ្លែងទៀតថា៖ «(រូបថតនេះ) គឺជាស្ត្រីដ៏ស្អាតម្នាក់»។
រូបថតស្រាតរបស់អ្នកស្រី មេឡានី ត្រូវបានថតដោយជាងថតរូបអាជីព ជាតិបារាំងមួយរូប និងត្រូវបានផ្សាយនៅឆ្នាំបន្ទាប់មក នៅក្នុងទស្សនាវដ្ដីបារាំង ឈ្មោះ «Max» ដែលបានបញ្ឈប់លែងចេញផ្សាយហើយ នាពេលបច្ចុប្បន្ន។ នៅពេលនោះ អ្នកស្រី មេឡានី មានអាយុ២៥ឆ្នាំ។
កាលពីខែមេសាកន្លងទៅនេះ សារព័ត៌មាន «New York Post» ដដែល ដែលមាននិន្នាការ«អភិរក្សនិយម» បានសរសេរគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ សម្រាប់ឈានទៅដណ្ដើមតំណែង ជាម្ចាស់សេតវិមាន ក្នុងប៉ុន្មានខែខាងមុខ។ សារព័ត៌មានបានសម្ដែងការជឿជាក់ ចំពោះលោក ត្រាំ ថា៖ «ជាកំពូលតារា ដែលមានសក្ដានុពលខ្លាំងក្លា និងពោរពេញដោយការសន្យា ដ៏មុតមាំ ប៉ុន្តែមានកំហុសខ្លះៗ នៅពេលដំបូង»។
ប៉ុន្តែការផ្សព្វផ្សាយរូបថតដ៏អាស្រូវ បានរងការរិះគន់ខ្លាំងក្លា ពីសំណាក់បណ្ដាជន នៅតាមបណ្ដាញសង្គម។ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) គេបានឃើញប្រតិកម្មជាច្រើន តបនឹងការផ្សាយនេះ ដូចជា៖ «ជាការខ្មានអៀនខ្លាំងណាស់ #NewYorkPost។ អ្នកឯងចង់និយាយថា អ្នកស្រី មេឡានី ត្រាំ ជាស្រីលក់ខ្លួន។» ខ្លះទៀតសរសេរថា៖ «ខ្ញុំបានដួលបះជើង និងភ្ញាក់ផ្អើលខ្លាំងណាស់ (ព្រោះការផ្សាយនេះ)»។
អ្នកប្រើប្រាស់បណ្ដាញសង្គម ថែមទាំងបានបរិហារសារព័ត៌មាន ថាមាន«បំណងចង់បង្កការខ្មាសអៀន» ឲ្យទៅអ្នកស្រី មេឡានី ត្រាំ។ បណ្ដាជនខ្លះទៀត បានចោទសួរថា តើសារព័ត៌មាន«អភិរក្សនិយម»មួយនេះ កំពុង«វ័ធ»កន្ទុយ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ វិញ ឬយ៉ាងណ?
» រូបភាពស្រាតផ្សេងទៀត របស់អ្នកស្រី មេឡានី ត្រាំ សូមចុចនៅលើទំព័របន្ទាប់។