ទារកម្នាក់នេះ ចាប់កំណើតមកបេះដូងនៅ«ក្រៅខ្លួន»
ទារកមួយរូបនៅចិន បានរងគ្រោះនឹងជំងឺម្យ៉ាង ពេលកើតមក មានបេះដូងនៅក្រៅខ្លួន។
Loading...
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៣ មីនា ២០១៦
- កែប្រែចុងក្រោយ: March 25, 2016
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីដើមសប្ដាហ៍នេះ ក្នុងខេត្ត «Xianyang Shaanxi» នៃប្រទេសចិន ទារកមួយរូប បានចេញពីពោះម្ដាយ ជាមួយនឹងបេះដូង នៅក្រៅខ្លួន។ វីដេអូខាងលើនេះ បង្ហាញឲ្យឃើញថា បេះដូងរបស់ទារក ដែលនៅក្រៅដើមទ្រូង កំពុងលោតភ្លិបភ្លែតៗ។
ការចាប់ទម្រង់ខុសធម្មតានេះ បណ្ដាលមកពីអាការៈរោគម្យ៉ាង ហៅតាមភាសាបារាំង «thoraco-abdominal (pentalogie de Cantrell)» ដែលធ្វើឲ្យបេះដូង មិននៅនឹងកន្លែងធម្មតា ដូចមនុស្សម្នាទូទៅ។ មិនត្រឹមតែបេះដូងទេ តែទារក ដែលមានអាការៈរោគនេះនៅក្នុងខ្លួន អាចនឹងមានការចាប់ទម្រង់ខុសប្រក្រតី នៅលើអវៈយវៈផ្សេងទៀត។
បើតាមឯកសារ របស់អង្គការសុខភាពពិភពលោក បានអះអាងថា ទារកម្នាក់ ពីក្នុងចំណោមមួយលាននាក់ក្នុងលោក បានរងគ្រោះព្រោះជំងឺខាងលើ៕