អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវ​បានគេសុំឲ្យចាក់ចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀតមានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់​មាន់បំពងនោះទៀត។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវ​បាន​គេសុំឲ្យចាកចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀត មានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់​មាន់បំពងនោះទៀត។


កុមារី វិតូរីយា។ (រូបថត ហ្វេសប៊ុក)

ការរើសអើង - «តើមានស្លាកស្នាមនៅលើផ្ទៃមុខ ធ្វើឲ្យអ្នកខ្លាចឬ?» នេះជាឃ្លាមួយ ដែលនាំការភ្ញាក់ផ្អើល ដល់​បណ្ដា​ជនអ្នកប្រើប្រាស់អាំងធើណែត បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដោយឪពុកម្ដាយរបស់កុមារី។ ទើប​នឹងមានអាយុ៣ឆ្នាំ កុមារី  វិចតូរីយ៉ា (Victoria) ដែលមានភ្នែកពណ៍ខៀវ ត្រូវបានឆ្កែបីក្បាល របស់ជីតារបស់​នាង ខាំ​ឲ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរ៖ ខ្វាក់ភ្នែកមួយចំហៀង និងមានឆ្អឹងថ្គាមបាក់។ បើទោះជាភ្នែកខាងស្ដាំ បានខ្វាក់ និង​ត្រូវ​បាន​បាំងបិតដោយបន្ទះរូបគំនូរមួយក៏ដោយ តែផ្ទៃមុខរបស់នាង ជាពិសេសនៅជុំវិញមាត់ នៅមាន​ស្លាក​ស្នាម​យ៉ាង​ច្រើន ដែលបន្សល់ទុក​ពី​ព្រឹត្តិការណ៍ដ៏អាក្រក់នោះ។

ប្រសិនបើឪពុកម្ដាយរបស់កុមារី វិចតូរីយ៉ា ដាក់សំនួរបែបនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកផងទាំងឡាយ ក៏​ពិតមែន តែបំណងពិតប្រាកដនៃយុទ្ធនាការនេះ គឺចង់បរិហាពីការសម្រេចចិត្តដ៏អាក្រក់មួយ របស់ហាងលក់សាច់​មាន់​ដ៏ល្បី KFC របស់អាមេរិក ។

ឪពុកម្ដាយរបស់នាងតូចបាននិយាយថា៖ «កាលពីសប្ដាហ៍ទៅម៉ិញ ហាង KFC នៅទីក្រុង ចាក់សុន មីស៊ីពស៊ីពី (Jackson Mississippi - ផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក) មុខមាត់កូនរបស់ខ្ញុំបែបនេះ ត្រូវបានគេសុំឲ្យ​ចាកចេញ​ពីហាង ព្រោះមុខមាត់នេះ បានបង្កការភ័យខ្លាចដល់អតិថិជនផ្សេងទៀត»។ ឪពុកម្ដាយរបស់កុមារី ថែមទាំងបាន​អំពាវនាវឲ្យបញ្ឈប់ ការចូលទៅញ៉ាំនៅក្នុងហាង ជំនាញខាងសាច់មាន់បំពងនេះទៀតផង។

ប្រតិកម្មទៅនឹងរឿងអាស្រូវនេះ សហគ្រាស KFC បានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតមួយ ទៅលើសំនុំ​រឿង​នេះ ហើយបានសម្ដែងនូវការ«សុំអភ័យទោសយ៉ាងជ្រាលជ្រៅ» ចំពោះក្រុមគ្រួសាររបស់កុមារី វិតូរីយ៉ា។ អ្នកនាំ​ពាក្យ​របស់សហគ្រាសដ៏ធំនេះ បានថ្លែងថា៖ «យើងមិនអត់អោនឲ្យបានជាដាច់ខាត នូវទង្វើមិនគួគប្បីណាមួយ ពីសំណាក់​បុគ្គលិករបស់យើង។ នៅពេលយើងទទួលបានព័ត៌មានច្រើនជាងនេះ យើងនឹងបើកធ្វើនូវការស៊ើបអង្កេតមួយ ហើយ​យើងនឹងចាត់វិធានការ ទៅលើហេតុការណ៍នេះ។»

យុទ្ធនាការនៅលើទំព័រហ្វេសប៊ុក របស់ឪពុកម្ដាយកុមារី ដែលដាក់ឈ្មោះថា «ជ័យជំនះរបស់វិតូរីយ៉ា (Victoria's Victories)» បានទួលនូវការចុចចូលមកចូលចិត្ត និងតាមដានប្រមាណជា ជាង១៥០ពាន់នាក់រួចមកហើយ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...