អាត់ ធន៖ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ជា​លទ្ធផល​​«វិជ្ជមាន»

ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ទទួលស្គាល់លើលទ្ធផលជា«វិជ្ជមាន» ក្នុងការសម្រេច​នៃ​កិច្ច​ប្រជុំក្រុមប្រឹក្សាការងារ ដែលបានធ្វើការពិនិត្យ និងសម្រេចទៅលើនីតិវិធី នៃការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ រាល់​ដើមឆ្នាំ។ យ៉ាងណា លោកក៏បានបង្ហាញនូវការសោកស្តាយ ដែលមិនដឹងចំនួនប្រាក់ឈ្នួលត្រូវឡើង និងឆ្នាំដែល​ត្រូវអនុវត្ត។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ទទួលស្គាល់លើលទ្ធផលជា«វិជ្ជមាន» ក្នុងការសម្រេច​នៃ​កិច្ច​ប្រជុំក្រុមប្រឹក្សាការងារ ដែលបានធ្វើការពិនិត្យ និងសម្រេចទៅលើនីតិវិធី នៃការតម្លើងប្រាក់ឈ្នួលសម្រាប់កម្មករ រាល់​ដើមឆ្នាំ។ យ៉ាងណា លោកក៏បានបង្ហាញនូវការសោកស្តាយ ដែលមិនដឹងចំនួនប្រាក់ឈ្នួលត្រូវឡើង និងឆ្នាំដែល​ត្រូវអនុវត្ត។


លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ។ (រូបថត MONOROOM.info/ O. Vary)

ប្រាក់ឈ្នួលកម្មករ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា«ស៊ីខាវឌូ» លោក អាត់ ធន បានបង្ហាញនូឆន្ទះគាំទ្រទៅលើកិច្ចប្រជុំ ដែលបានផ្តើមចេញនូវការអនុម័តលើការពិភាក្សាគ្នាកាលពីថ្ងៃទី ២៤-២៥ ខែមិថុនា ត្រីភាគី រវាងរដ្ឋអង្គការអាយឡូ និយោជក និងសហជីពតំណាងកម្មករ។ ការលើកឡើងនេះ បន្ទាប់ពីបញ្ចប់​កិច្ច​ប្រជុំ​ត្រីភាគីកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការងារ ក្នុងកិច្ចសម្ភាសជាមួយអ្នក​សារព័ត៌មាន។

លោកបញ្ជាក់ថា ចំណុចល្អនៃកិច្ចប្រជុំនេះ ដែលធ្វើឲ្យលើកមានការកាំទ្រច្រើននោះ គឺការកំណត់នូវយន្តការ​មួយ​ច្បាស់លាស់ សម្រាប់ការអនុវត្ត ឬការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា។ ដែលក្នុងនោះមានបីចំណុច​ដែលលោក​អាច​ទទួល​យកបានរួមមាន ចំណុចទីមួយ ការតម្លើងប្រាក់ឈ្នួល សម្រាប់កម្មករត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ចំណុច​ទីពីរ ការសម្រេចឡើងប្រាក់ឈ្នួលនេះ ដោយយោងតាមបញ្ហាសេដ្ឋកិច្ច និងសង្គម និងស្ថានភាព និងកត្តា​ជីវភាព​រស់នៅជាក់ស្តែងរបស់កម្មករ។ ចំណុចទីបី រាល់ការប្រជុំ មុននឹងសម្រេចលើការតម្លើងប្រាក់ឈ្នួល ត្រូវបាន​ឆ្លងកាត់​គណកម្មការបច្ចេកទេស ប្រកាសឡើងដោយមានការសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់។ បន្ទាប់មកបាន​ដាក់ជូន​ក្រុមការងារ មួយខែមុន មុននឹងមានកិច្ចប្រជុំសម្រេច ដោយលុបចោល នូវការសម្រេចតាមរយៈការលើកដៃ ដូច​ពេល​កន្លងមក។

ក្នុងនីតិវិធីនៃការតម្លើងប្រាក់ឈ្នួល ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេររូបនេះ បានធ្វើការពន្យល់​សង្ខេបថា គណកម្មការបច្ចេកទេស ដែលសិក្សាទៅលើបញ្ហាជាក់ស្តែងនៃកត្តាសេដ្ឋកិច្ច និងសង្គម ដើម្បីសម្រេច​កំណត់ លើចំនួនប្រាក់ឈ្នួលដែលត្រូវតម្លើង។ លោកបន្តថា ក្រុមការងារនេះ ក៏នឹងត្រូវបញ្ចប់ការស្រាវជ្រាវរបស់ខ្លួន យ៉ាងយូបំផុតក្នុងខែកញ្ញា ជារៀងរាល់ឆ្នាំ។ ហើយយ៉ាងយូរណាស់ក្នុងខែតុលា គណកម្មការបច្ចេកទេសនេះ ក៏នឹង​ត្រូវបញ្ជូនរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ទៅគណកម្មការប្រឹក្សាការងារ ដើម្បីប្រជុំនិងសម្រេចជាចុងក្រោយ។

លោកបន្ថែមថា ឯគណកម្មការប្រឹក្សាការងារនេះក៏នឹងត្រូវជជែកគ្នាពីរ ទៅបីដងដែរ មុននឹងសម្រេចលើប្រាក់​ឈ្នួល​អប្បរមា ហើយការចាប់ផ្តើមអនុវត្តន៍នៃការតម្លើងប្រាក់ឈ្នួលនេះ ត្រូវបានកំណត់យកថ្ងៃទីមួយ ខែមករា សម្រាប់ឆ្នាំ​បន្ទាប់ ជារៀងរាល់ឆ្នាំ។ ហើយការសម្រេចដោយគណកម្មការនេះក៏ត្រូវមានការទទួលស្គាល់ដោយគ្រប់ភាគីដែរ។ «កាលមុន យើងចេះតែនឹកឃើញការកំណត់ប្រាក់ឈ្នួល ចង់ឡើងៗទៅ ចង់ចុះៗទៅ ចង់ឡើងប៉ុន្មានក៏ឡើងទៅ ឬចង់ប្រាំឆ្នាំម្តង។»

ទោះយ៉ាងនេះក៏ដោយ លោកនៅតែបង្ហាញ នូវភាពមិនពេញចិត្តមួយចំនួនដូចជា ករណីជជែកតម្លើងប្រាក់ឈ្នួល​អប្បរមាក្នុងឆ្នាំ២០១៤នេះ ត្រូវបានខាងសហជីព ស្នើឲ្យមានការអនុវត្តសម្រាប់ឆ្នាំ២០១៥ខាងមុខ ដោយសំអាងថា គណកម្មការបច្ចេកទេសធ្វើមិនទាន់ចប់ ឬអ្នកបញ្ជាទិញនឹងមានបញ្ហាជាដើម។ លោកថាតែខាងសហជីពវិញ មាន​ការពិបាកក្នុងការរំពឹងទុករបស់កម្មករ ថានឹងត្រូវបានតម្លើងប្រាក់ខែសម្រាប់ឆ្នាំ២០១៤នេះ។ «គ្រាន់តែយើង​មក​ប្រជុំ​គោលការនីតិវិធីហ្នឹង កម្មករសួរថា តើប្រាក់ខែត្រូវឡើងប៉ុន្មាន ចុះទម្រាំយើងប្រជុំឆ្នាំនេះសម្រាប់ឆ្នាំក្រោយ នោះ​ហើយ​ជាការពិបាក។ (...) បច្ចេកទេសលំអិតយើងពិបាកជជែកគ្មា ដូច្នេះយើងជជែកពីថ្ងៃហ្នឹង បីខែក្រោយជជែក​ឲ្យចប់ហើយ ឡើងតែម្តង យ៉ាងហោចណាស់ត្រឹមខែកញ្ញានោះឡើងទៅ។»

ទាក់ទងនឹងការកំណត់ចំនួននៃការឡើងប្រាក់ខែអប្បរមានេះ លោកបន្ថែមថា មិនទាន់បានជជែកគ្នាច្បាស់លាស់ នៅ​ឡើយទេ ព្រោះខាងគណបកម្មការនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមិនទាន់ចេញរបាយការណ៍ជាផ្លូវការ និង​គណកម្មការ​ខាងអាយឡូនោះក៏មិនទាន់ចេញរបាយការណ៍ជាផ្លូវការដែរ។ «យើងបានជជែកគ្នាហើយ ១៦០ដុល្លាមិនមែនជា​លេខ​ចុងក្រោយទេ (វា)គ្រាន់តែជាលេខមួយ ដែលយើងដាក់គ្រាន់តែជជែកពិភាក្សាគ្នាទេ។ ជំនួនជាក់លាក់យ៉ាងណានោះ អាស្រ័យលើការជជែកគ្នាតែប៉ុណ្ណោះ។ សហជីពហើយសង្ឃឹមថាប្រាក់ឈ្នួលនឹងឡើងក្នុងកម្រិតមួយសមរម្យ ដោយ​សារយើងបានស្ទាបស្ទង់ពីអ្នកបញ្ជាទិញផង ពីខាងក្រុមហ៊ុនមួយចំនួន និងពីខាងបរិយាកាសពេលបច្ចុប្បន្នហ្នឹងផង។ (...) បើគ្មានការតម្លើងណាមួយសមរម្យទេ មានន័យថារដ្ឋាភិបាលមិនអាចដោះស្រាយបញ្ចប់នូវមន្ទិល ឬនូវការ​មិន​សប្បាយចិត្តរបស់កម្មករ ហើយក៏មិនអាចស្តានូវស្ថានភាព ដែលអ្នកបញ្ជាទិញអាចនឹងពិចារណារទិញ ក្នុងរយៈ​ពេល​វែងពីកម្ពុជា។ នេះជារឿងដែលត្រូវដោះស្រាយជាបន្ទាន់។»

ស្របគ្នានឹងការគាំទ្រនេះ លោកទទួលស្គាល់នូវការសហការ និងចូលរួមរបស់អង្គការអាយឡូ ដែលសហការ​ជួយ​ក្រុមការងារបច្ចេកទេសក្នុងការត្រូវពិនិត្យទៅលើកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង រួមទាំងកត្តាសង្គម កត្តាជីវភាព​ប្រចាំថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...