គ្រួសារ​នារី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត បដិសេធ​ពី​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ប្តី​ជន​ជាប់​ចោទ

ជូបសម្ភាសន៍ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មីនា ឆ្នាំ២០១៥នេះ បងប្រុសរបស់នារីរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​ជះ​ទឹក​អាស៊ីត កាលពីថ្ងៃទី០៦ ខែមីនា បានបដិសេធថា ប្អូនស្រីរបស់លោក មិនបានមានទំនាក់ទំនងស្នេហ៍ ជាមួយប្តី​របស់​ស្រ្តី​ជា​ជន​ជាប់​ចោទ ដែលជាសន្តិសុខជាមួយគ្នាឡើយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អត់ទេ គ្រាន់តែទំនាក់ទំនងគ្នា ធ្វើជាមិត្តភក្តិ បងប្អូនអីហ្នឹងណា ហើយបុរសហ្នឹងមានប្រពន្ធកូនបី» នេះជាការ​បញ្ជាក់​ជាថ្មី របស់បងប្រុសបង្កើត នារីជនគ្រោះ មាស វន្នីដែលបំរើការងារ ជាបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ិនតាយ ដែល​ស្ថិត​នៅនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បងប្រុសនារីរងគ្រោះ ពីការជះទឹកអាស៊ីតដដែល បានប្រាប់ដឹងបន្តថា ប្អូនស្រីរបស់លោក មិនមាន​​ទំនាក់ទំនង​ស្នេហា​ស្អិតរមួតអ្វី ជាមួយបុរសឈ្មោះ ជុន ធឿន ជាសន្តិសុខធ្វើការ នៅរោងចក្រ ស៊ិនតាយ ជាមួយគ្នា ដូចការដែល​គេ​និយាយ​តៗគ្នាឡើយ ពួកគេគ្រាន់លេងសើច រាប់អានគ្នាធម្មតាតែប៉ុណ្ណោះ។

បើតាមបងរូបនេះ បានឱ្យដឹងពីស្ថានភាពជម្ងឺ របស់កញ្ញា មាស វន្នី វ័យ២០ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅក្នុង​មន្ទីរពេទ្យកាល់ម៉ែតថា ឥលូវនេះនាងអាចដើរបានដើរ និងអង្គុយបានខ្លះៗហើយ។ ផ្ទៃមុខ និងដងខ្លួនរបស់នាង ត្រូវ​បាន​រលេះរលួយ ដោយសារតែឥទ្ធិពលទឹកអាស៊ីត។ តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺភ្នែករបស់នាងម្ខាង ត្រូវ​បានពិការទាំងស្រុង និងភ្នែកម្ខាងទៀត មើលឃើញតែមិនសូវច្បាស់។

គួររម្លឹកថា កាលពីព្រលឹម ថ្ងៃទី០៦ ខែមិនា នារីជាបុគ្គលិកសន្តិសុខ របស់រោងចក្រ ស៊ិនតាយ ខាងលើ ត្រូវបានស្រ្តី​ម្នាក់ ឈ្មោះ ស្រឿន ណាន់ ជះទឹកអាស៊ីតស្រោចពីលើ ខណៈពេល ដែលនាងកំពុងដើរទៅធ្វើការ ជាមួយកម្មករ​រោង​ចក្រ​ផ្សេងៗ​ទៀត ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មូលហេតុ នៃការ​ជះ​ទឹកអាស៊ីតនេះ ត្រូវបានស្រ្តីជាជនជាប់ចោទរូបនេះ អះអាងនៅចំពោះ នគរបាលស៊ើបអង្កេតថា ប្តីរបស់ខ្លួន និងជន​រង​គ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...