កម្មករ​ក្រុមហ៊ុនកូរ៉េ ណូរី ធ្វើ​បាតុកម្ម​ភ្លាមៗ ឲ្យ​បញ្ឈប់​មេ​ការ​ម្នាក់

កម្មករធ្វើការ នៅក្រុមហ៊ុនកូរ៉េ ណូរី (NORI) ប្រមាណជាង៣០០នាក់ បានធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​មេការ​ម្នាក់ និងទាមទារសិទ្ធសេរីភាពមួយចំនួន នៅក្នុងម៉ោងការងារ រួមទាំងការដំឡើងប្រាក់ខែផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី០២ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះការតវ៉ានេះ បានធ្វើឡើងនៅបរិវេណទីលានប្រជាធិបតេយ្យ ជិតក្រុមហ៊ុនកូរ៉េ នៅក្នុងខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលលពីម៉ោងប្រមណជា០៩ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ ដើម្បីទាមទារឲ្យក្រុមហ៊ុន ដោះស្រាយបញ្ហាបីចំនុច ដែលកម្មករបានដាក់។ ចំនុចទាំងបីនោះ រួមមាន៖ ទី១ សុំឲ្យបញ្ឈប់មេការម្នាក់ឈ្មោះ ផល ហៅ០៤ ពីក្រុមហ៊ុន។ ទី២ សុំឲ្យក្រុមហ៊ុន ដំឡើងប្រាក់ប្រចាំថ្ងៃ សម្រាប់កម្មករ៧ដុល្លា និងកម្មការិនី ៥ដុល្លា ក្នុងមួយថ្ងៃ ទី៣ សុំឲ្យក្រុមហ៊ុន ទទួល​យកកម្មករ ដែលបានបញ្ឈប់ទាំង៥៨នាក់ ឲ្យចូលធ្វើការវិញ។

សំណើរនៃការតវ៉ា ដែលក្រុមកម្មករ នៅក្រុមហ៊ុនកូរ៉េខាងលើ បានទាមទារ ត្រូវបានតំណាងក្រុមហ៊ុនម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ ចេញមុខមកដោះស្រាយ នូវសកម្មភាពទាមទារទាំងនេះ។ តំណាងក្រុមហ៊ុន បាននិយាយថា លោក​នឹង​ធ្វើការដោះស្រាយ ជួនកម្មករទាំងអស់។ សម្រាប់បញ្ហាធំៗ ដែលលោកមិនអាចដោះស្រាយបាន លោកនឹង​ប្រជុំ​សម្រេច ជាមួយថ្នាក់លើ ជាពិសេសរឿងដែលបញ្ឈប់មេការ និងតំឡើងប្រាក់ប្រចាំថ្ងៃ សម្រាប់កម្មករផ្នែកបុរស។ ដោយ​ឡែក លោកបានឯកភាព ចំពោះសំណើរទីពីរ ក្នុងការតម្លើងប្រាក់ប្រចាំថ្ងៃ ឲ្យកម្មការិនី និងសំណើរទី៣ ក្នុង​ការ​ទទួល​យក​កម្មករ៥៨នាក់ ឲ្យចូលធ្វើការវិញ។

តំណាងក្រុមហ៊ុនកូរ៉េរូបនេះ បានបន្ថែមថា នៅថ្ងៃនេះកម្មករទាំងអស់ត្រូវអនុញ្ញាត តែអាចបើកប្រាក់បានតាមធម្មតា ហើយថ្ងៃស្អែក កម្មករទាំងអស់ចូលធ្វើការវិញ រួមទាំងអ្នកដែលត្រូវបានបញ្ឈប់ ទាំង៥៨នាក់ផងដែរ។

តំណាងកម្មករម្នាក់លោក អឿ អាង ជាកម្មករផ្នែកសាងសង់ បានប្រាប់អ្នកសារព័ត៍មានថា លោកនឹងកម្មករដ៏ទៃទៀត សាទរជាមួយ អ្វីដែលទទួលបាននៅថ្ងៃនេះ ហើយលោកសង្ឃឹមថា ការពិចារណារបស់តំណាងក្រុមហ៊ុន អាចបំពេញ​នូវការទាមទារ ទាំងអស់បាន។ លោកបានឲ្យដឹងទៀតថា មានភាពលំបាកជាច្រើនទៀត ដែលកម្មករទទួលក្នុង​ពេល​ធ្វើការ ទោះជាម៉ោងការងារ បានកំណត់តែ៨ម៉ោង ក្នុងមួយថ្ងៃក៏ដោយ ក៏ពេលខ្លះ អ្នកទាំងនោះគ្មានសិទ្ធចេញទៅទិញ ឬរកអ្វីបរិភោគ នៅខាងក្រៅបានឡើយ។ ម្យ៉ាងទៀត កន្លែងការងារ ហាមមិនឲ្យកម្មករជក់បារី នៅក្នុងទីតាំងសាងសង់ តែមានរោងមួយ សម្រាប់ឲ្យអ្នកជក់ ទៅជក់នៅទីនោះ។ ហើយពេលដែលកម្មករខ្លះ ទៅជក់បារីនៅទីនោះ ស្រាប់តែត្រូវ​បានមេការបញ្ឈប់ ពីកាងារភ្លាម ហើយមិនបើកប្រាក់ ឲ្យទៀតផង។

កម្មករម្នាក់ទៀត លោក វិបុល បានលើកឡើង ពីទុក្ខលំបាកស្រដៀងគ្នាដែរថា ក្រុមហ៊ុនកូរ៉េ ជួលកម្មករខ្មែរឲ្យធ្វើការ មិន​មានប្រាក់ឈ្នួលសមរម្យ ហើយបញ្ឈប់កម្មករស្រេចតែចិត្តទៀត គ្មានឲ្យតម្លៃកម្មករខ្មែរបន្តិចសោះ។ លោកថា អ្នក​ទាំង​៥៨នាក់ ដែលបានបញ្ឈប់នោះ គឺមេកា០៤ ជាអ្នកបញ្ឈប់ ព្រោះពួកគេ មិនមកធ្វើការនៅថ្ងៃចូលឆ្នាំចិន កាលពី​ពេល​ថ្មីៗនេះ។ លោកថា តាំងពីពេល ដែលបញ្ឈប់អ្នកទាំង៥៨នាក់នោះ នៅការដ្ឋានលោកទាំងមូល មានរឿងរហូត ទើប​ឈាន​ដល់ធ្វើបាតុកម្មនេះឡើង។

ក្នុងការតវ៉ារវាងកម្មករ ទាំងជាង៣០០នាក់ គេឃើញ មានការចុះអន្តរាគមន៍ ពីអភិបាលរងខណ្ឌដូនពេញ លោក សុខ ប៉ុញ្ញរិទ្ធ ដែរ។ អភិបាលរងរូបនេះ បានធ្វើការសម្របសម្រួល ជាមួយកម្មករទាំងនោះ និងប្រាប់ឲ្យងាក មកប្រើ​វិធីសាស្ត្រ​ដោះស្រាយដោយសន្តិវិធី ជាមួយតំណាងក្រុមហ៊ុនវិញ។ លោកបានថ្លែងអះអាងថា៖ «ខ្ញុំដឹងថាអ្នកទាំងអស់គ្នា ពិបាក​នៅពេលបាត់បង់កាងារ ព្រោះការងារ ជាឆ្នាំងបាយរបស់បងប្អូន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...