សហភាព​សហជីព​ពាណិជ្ជកម្មអន្តរជាតិ ថា​ប្រាក់​ឈ្នួល​កម្មករ​គួរ​ឡើង​ដល់​ ២៦០​ដុល្លារ

នាពេលពលករជាច្រើន បាននាំគ្នាធ្វើបាតុកម្មដើម្បីតំឡើងប្រាក់ខែ ឲ្យដល់១៦០ដុល្លា រហូតដល់មានការបង្ក្រាប ដោយហិង្សា ពីសំណាក់កងអាជ្ញាធរប្រកបដោយអាវុធនោះ មន្ត្រីមួយរូបពីសហភាពសហជីបពាណិជ្ជកម្មអន្តរជាតិ បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីជួបជាមួយមន្ត្រីពាក់ព័ន្ឋក្នុងក្រសួងការងារ ក្នុងគោលបំណងដើម្បី ពិភាក្សា​ជុំវិញបញ្ហាព្រឹត្តិការណ៏ហិង្សាទាំងឡាយ ដែលកើតមានចំពោះពលករកម្ពុជា។ មន្ត្រីរូបនេះបានថ្លែងថា ប្រាក់ឈ្នួល​ដែលកម្មករនិងគ្រួសារគេអាចរស់បាន គួរតែទទួលបានរហូតដល់ ២៦០ដុល្លារ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាពេលពលករជាច្រើន បាននាំគ្នាធ្វើបាតុកម្មដើម្បីតំឡើងប្រាក់ខែ ឲ្យដល់១៦០ដុល្លា រហូតដល់មានការបង្ក្រាប ដោយហិង្សា ពីសំណាក់កងអាជ្ញាធរប្រកបដោយអាវុធនោះ មន្ត្រីមួយរូបពីសហភាពសហជីពពាណិជ្ជកម្មអន្តរជាតិ បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីជួបជាមួយមន្ត្រីពាក់ព័ន្ឋក្នុងក្រសួងការងារ ក្នុងគោលបំណងដើម្បី ពិភាក្សា​ជុំវិញបញ្ហាព្រឹត្តិការណ៏ហិង្សាទាំងឡាយ ដែលកើតមានចំពោះពលករកម្ពុជា។ មន្ត្រីរូបនេះបានថ្លែងថា ប្រាក់ឈ្នួល​ដែលកម្មករនិងគ្រួសារគេអាចរស់បាន គួរតែទទួលបានរហូតដល់ ២៦០ដុល្លារ។


លោក ជៀប វើណេន ជាអគ្គលេខាធិការរង សម្រាប់ដោះស្រាយទំនាស់ទូទៅនៃ សហភាពសហជីបពាណិជ្ជ​កម្ម​អន្តរជាតិ។ (រូបថត MONOROOM.info/ Senghong)

វិបត្តិការងារ - លោក ជៀប វើណេន (Jaap Wienen) ជាអគ្គលេខាធិការរង សម្រាប់ដោះស្រាយទំនាស់ទូទៅនៃ សហភាពសហជីពពាណិជ្ជកម្មអន្តរជាតិ បានថ្លែងនៅមុខក្រសួងការងារ បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ឋ ត្រូវបានបញ្ចប់នាវេលាម៉ោង៤ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ថា លោកបានជំរុញដល់មន្ត្រីដែល​ពាក់ព័ន្ឋក្នុង​បញ្ហានេះ ឲ្យគិតគូឡើងវិញ អំពីអំពើហិង្សាកើតឡើងដោយសារការចង់តម្លើងប្រាក់ឈ្នួល របស់កម្មករកម្មការី និង​គិតគូឡើងវិញ ចំពោះបញ្ហាកោះហៅលោករ៉ុន ឈុន ចូលតុលាការនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ។

ក្រោយពីចេញពីក្រសួងការងារ លោក ជៀប វើណេន បានធ្វើអំពាវនាវតាមរយៈអ្នកសារព័ត៌មាន ទៅដល់​រដ្ឋាភិបាល​នូវចំណុចមួយចំនួន ដោយ​យោងតាមបទពិសោធន៏ដូចជា៖
ទី១. នាយករដ្ឋមន្ត្រី គួរសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ជុំវិញបញ្ហាទាំងឡាយទាក់ទង និងប្រជាពលរដ្ឋចំពោះ​ការ​តំឡើងប្រាក់បៀវត្សរ៍ និងការគោលបំណងរបស់ប្រជាពលរដ្ឋ បើមិនដូច្នេះទេ អំពើហិង្សាប្រាកដជាមិនអាច​បញ្ចប់​បានឡើយ។
ទី២. លោកស្នើរសុំដល់លោកនាយករដ្ឋមន្ត្រី ធ្វើការដោះលែងជនជាប់ឃុំទាំង២៣នាក់ យ៉ាងឆាប់បំផុតតាមដែល​អាចធ្វើទៅបាន
ទី៣. លោកស្នើរសុំដល់លោកនាយករដ្ឋមន្ត្រី បញ្ឃប់ការហៅលោករ៉ុន ឈុន ចូលតុលាការនាថ្ងៃនេះ។

ចំពោះ​ព្រឹត្តិការណ៏​ខាងលើនេះ លោកបាននិយាយថា នឹងធ្វើរបាយការណ៏មួយ ទៅសមាគមតំណាងថៅកែរោងចក្រ ជីម៉ាក (GMAC) និងប្រាប់ពិភពលោក​ឲ្យបានដឹង ពីរឿងរ៉ាវទាំងឡាយ ដែលកើតមានជុំវិញបញ្ហាពាណិជ្ជកម្ម និង​បញ្ហាការងារនៅកម្ពុជា។

លោកបានបញ្ជាក់ថា ប្រាក់បៀវត្សរ៍១០០ដុល្លានេះ មិនគ្រប់គ្រាន់ចំពោះពលករ និងគ្រួសាររបស់ពួកគេ ដើម្បីការ​រស់នៅបានដោយស្រួលទេ នាពេលបច្ចុប្បន្ននេះ។ លោកបានជំរុញដល់រដ្ឋាភិបាល ធ្វើការគិតគូរដល់ប្រាក់ខែ របស់​ពលករដោយតម្លើងឲ្យពួកគេ យ៉ាងតិច២៦០ដុល្លា ព្រោះវាមិនមែនប្រើសម្រាប់តែគិតគូរ ចំពោះពលករតែម្នាក់ទេ ប៉ុន្តែ​ត្រូវគិតគូរទាំងក្រុមគ្រួសាររបស់ពួកគេទាំងអស់ ជាពិសេសដូចជាការលើកស្ទួយចំពោះកុមារជាដើម។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្ត្រីក្រសួងកាងារ របស់ប្រទេសកម្ពុជា បាននៅឡើយ រហូតមកទល់​ថ្ងៃទី១៤ ខែមករានេះ។ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ថ្ងៃ​អង្គារទី១៤ ខែមករា​នេះ ថ្លែង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ថា ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ​នៅ​ប្រទេស​វៀត​ណាម មាន​ជាង​១០០​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​ឥណ្ឌា បេង​ក្លា​ដេស ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​។

លោក​ ហ៊ុន សែន បានថ្លែងដូច្នេះថា​៖ «​ទារ​មួយ​ប្រឹប ​ (ប្រាក់​ឈ្នួល​កម្មករ​កម្ពុជា)​ ឡើង​ដល់​ណា បើ​វា​អត់​មាន​លុយ​?​ យើង​ធ្វើ​បន្តិច​ម្តងៗ ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​។​ អ្នក​ណា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ឬ​មេដឹកនាំ មិន​ចង់​ឲ្យ​ប្រជាជន មាន​ជីវភាព​ខ្ពស់​?​ ប៉ុន្តែ​លទ្ធភាព​របស់​ប្រទេស ទៅរួច ឬ​ទៅ​មិន​រួច​?»

ដោយឡែក លោករ៉ុង ឈុន ប្រធានសហភាពសហជីពនៅកម្ពុជា ដែលមានវត្តមាននៅមុខក្រសួងការងារ នៅពេល​តែមួយ​ដែរនោះ បានសំដែងនូវ សុទិដ្ឋិនិយមចំពោះ​វត្តមានរបស់​លោក ជៀប វើណេន និងក្រុមការងាររបស់លោក ដែលបានគិតគូចំពោះបញ្ហាហិង្សាលើកម្មករនេះ ព្រមទាំងបញ្ជាក់​ថា វត្តមានរបស់លោក ពិតជាសារៈសំខាន់ណាស់ សម្រាប់ការផ្លាស់ប្តូរប្រព័ន្ឋការងារនៅកម្ពុជា៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៤ ខែមករា ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...