ប្លន់ម៉ូតូអ្នកលក់បន្លែ តែត្រូវអស់លក្ខណ៍នៅប៉ោយប៉ែត
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 24, 2015
- ប្រធានបទ: ចោរប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យ ដែលឃាត់ខ្លូនបាន០២នាក់នោះ មានឈ្មោះ សុំ យ៉ា អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ គ្រី សុផល អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រីឯស្រ្តីរងគ្រោះ ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់ស្អំ ឈ្មោះ សុខ ចាន់ណា អាយុ១៧ឆ្នាំ រស់នៅភូមិសុរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាបយមានជ័យ។ នាងជិះម៉ូតូ ធុនឌ្រីមសេរី២០១៤ ពណ៍ខ្មៅ ទៅលក់ស្អំ នៅឯផ្សារ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹក ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០១៥ នៅតាមផ្លូវលំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានប្រើប្រាស់ កាំភ្លើងខ្លីមួយដើម ដើម្បីប្លន់យកម៉ូតូ និងគ្រឿងអលង្ការពីជនរងគ្រោះ។ តែមិនទាន់បានសម្រេច ភ្លាមៗនោះ មានអ្នកផ្តល់ដំណឹង ទៅកម្លាំងនគរបាល ៗក៏មកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួន ជនសង្ស័យទាំងពីរខាងលើ បានសម្រេច។
ដោយឡែកជនរងគ្រោះ មិនមានគ្រោះថ្នាក់ ដោយសារក្រុមចោរប្លន់ ប្រដាប់អាវុធនេះទេ។ ចំណែកឯជនសង្ស័យទាំងពីរនាក់ បានរងរបួសមួយចំនួន ដោយការប្រតាយប្រតប់គ្នា ជាមួយកម្លាំងនគរបាល។ លោក អ៊ុំ សុផល បញ្ជាក់ចុងក្រោយថា អស់រយៈពេលជិតមួយម៉ោង ទើបចាប់បានជនសង្ស័យទាំងពីររូប ហើយបានបញ្ជូនខ្លួន មកប្រគល់ជូន ស្នងការក្រុងប៉ោយប៉ែត៕