សភានឹងអនុម័តច្បាប់ NGO ទោះភាពចម្រូងចម្រាស់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 24, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលម៉ិញនេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងដូចគ្នា ទៅនឹងការបញ្ជាក់ របស់លោកនាយករដ្ឋ ហ៊ុន សែន នាពេលកន្លងមកនេះថា ច្បាប់សម្រាប់គ្រប់គ្រង អង្គការក្រៅរដ្ឋាភិបាល ចាំបាច់ត្រូវតែមាន ព្រោះដល់ពេលវេលា សម្រាប់រដ្ឋធ្វើការគ្រប់គ្រង ទៅលើអង្គការទាំងនោះ តាមច្បាប់មួយជាក់លាក់ហើយ។
សម្រាប់អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ចំនួនជិត៤០០អង្គការ ដែលកំពុងមានសកម្មភាព ជួយសង្គមនោះ បានបដិសេធ និងច្រានចោលនូវច្បាប់នេះ ដែលពួកគេគិតថា មានការកាត់បន្ថយនូវសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ពិសេសកិច្ចដំណើរការ ក្នុងស្ថាប័នអង្គការរបស់ពួកគេ។ ហើយតាមច្បាប់ថ្មីនេះ អង្កការមួយចំនួន អាចឈានទៅរកការបិទចោល ដោយស្វ័យប្រវត្ត។
ចំពោះសេចក្តីព្រាងច្បាប់នេះ បើទោះជាមានការអះអាងដោយតំណាងរដ្ឋាភិបាលថា បានឆ្លងកាត់ការពិគ្រោះយោបល់ និងសិក្ខាសាលានានា ជួយអង្គការសង្គមស៊ីវិល នាពេលកន្លងមកគ្រប់គ្រាន់ក៏ដោយ ក៏អង្គការសមាគម សង្គមស៊ីវិលទាំងនោះ បានអះអាងថា ព្រាងច្បាប់នោះមិនមានការកែប្រែ ឬទទួលយកនូវអនុសាស្រ្ត របស់ពួកគេឡើយ។
មន្ត្រីជាន់ខ្ពស់មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានលើកឡើងថា ច្បាប់នេះជាផ្នែកមួយ នៃការហាមឃាត់សង្គមស៊ីវិល ធ្វើសកម្មភាពត្រួតពិនិត្យ ការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ដែលអនុវត្តដោយមន្រ្តីសាធារណៈរបស់រដ្ឋ ពិសេសលើប្រព័ន្ធតុលាការ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានគាំទ្រនូវការលើកឡើងរបស់សង្គមស៊ីវិល ដោយច្រានចោល នូវការអះអាងរបស់តំណាងរដ្ឋាភិបាល ទាមទារឲ្យមានដាច់ខាត នូវច្បាប់នេះ។ លោក សុន ឆៃ តំណាងរាស្ត្រមកពីគណបក្សប្រឆាំង ក៏បានបញ្ជាក់ដែរថា បើរដ្ឋាភិបាលចង់បានច្បាប់នេះ អាចធ្វើទៅបាន តែក៏ត្រូវទទួលយកអនុសាស្រ្តរបស់សង្គមស៊ីវិល និងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលរបស់គណបក្សសង្គ្រោះជាតិ ទៅពិនិត្យនិងពិចារណារទាំងអស់គ្នា។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤២ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និង គណបក្សនយោបាយ» មាត្រានោះក៏បានបញ្ជាក់ចុងក្រោយបន្ថែមថា៖ «សិទ្ធិនេះ ត្រូវកំណត់ក្នុងច្បាប់»។ រីឯត្រង់មាត្រា៣៥ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយ របស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ។» ឯមាត្រា៤៩ ក៏ចែងបន្ថែមទៀតថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែក កសាងប្រទេសជាតិ និង ការពារមាតុភូមិ។»
សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ មានចំនួន៣៩មាត្រា និង៩ជំពូក ។ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមធ្វើការចុះផ្សាយនូវសេវក្តីព្រាងច្បាប់នេះ ដែលបានចូលដល់ដៃរដ្ឋសភាទាំងស្រុង ដូចខាងក្រោម៖