ប្រទះ​អ្នក​ជម្ងឺ​អេដស៍​ម្នាក់​ស្លាប់​ដោយ​ចង ក នៅ​ស្រុក​កណ្តាល​ស្ទឹង

សាកសពបុរស់ម្នាក់ ត្រូវបានរកឃើញ នៅព្យួរក ជាប់នឹងដើមព្រីង ក្បែរភូមិស្វាយ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល នាក្បាលព្រលប់។ អ្នកភូមិឲ្យដឹងថា បុរសម្នាក់នោះបានចងក សម្លាប់ខ្លូន ដោយសារតូចចិត្ត ខ្លូន​មាន​ជម្ងឺ​អេដស៏។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 24, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះដែលស្លាប់ស្តូកស្តឹង នៅលើដើមព្រីងនោះឈ្មោះ សុខ ឆារ៉ា អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅមុនមរណភាពនេះ យុវជនរូបនេះ បានរស់នៅជាមួយឪពុកម្តាយ ដែល​ជាកសិករ នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅយប់ថ្ងៃកើតហេតុ គ្រួសារសពបានប្រាប់ឲ្យដឹងថា ពេលគាត់ និងប្រពន្ធត្រឡប់មកពីស្រែវិញ មិនឃើញកូន​ប្រុសនៅផ្ទះ បន្ទាប់មកអ្នកទាំងពីរ បានទៅសួរនាំអ្នកជិតខាង រកកូន។ តែគ្មានអ្នកណាម្នាក់បានដឹងថា កូនប្រុស​ជាជនរងគ្រោះ ទៅណាឡើយ។ លុះរដល់ម៉ោងប្រមាណជា៦និង៣០ នាទី ក្បាលព្រលប់ថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ​២០១៥ ទើបគេប្រទះឃើញយុវជន នៅចង ក លើដើមព្រីងខាងជើងភូមិ។

ហេតុការណ៍ដ៏សោកសៅនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះសន្និដ្ឋានថា កូនរបស់ខ្លូនទំនងជាតូចចិត្ត នឹង​ខ្លួន​មានជម្ងឺអេដស៏ហើយ បានឈានដល់យកក្រមាចងក នៅដើមព្រីងដូច្នេះ។

រីឯក្រុមសមត្ថកិច្ចជំនាញប៉ុស្តិ៍ ក្នុងតំបន់វិញបានបញ្ជាក់ថា លទ្ធលផលនៃការធ្វើកោសល្យវិច័យ គឺជនរងគ្រោះ​ពិតជាស្លាប់ ដោយសារចងក សម្លាប់ខ្លូនមែន។ សមត្ថកិច្ចបញ្ជាក់ជាចុងក្រោយថា នៅជាប់ខ្លូនជនរងគ្រោះ មាន​តែក្រមាមួយប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមគ្រួសារ ជនរងគ្រោះបានទទួលសាកសពកូន ពីសមត្ថកិច្ច យកទៅធ្វើ​បុណ្យ​តាមប្រពៃណី នៅផ្ទះរបស់ខ្លូនហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...