កឹម សុខា ប្រាប់​អ្នក​រាយការណ៍ UN ថា​ត្រូវ​កែ​«ប្រព័ន្ធ​តុលាការ»​សិន

នៅចំពោះអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា របស់អង្គការសហប្រជាជាតិ លោក កឺម សុខា អនុ​ប្រធាន​ទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងស្នើរទៅសហគមន៍​អន្តរជាតិ ឲ្យ​ជួយ​ប្រទេស​កម្ពុជា ធ្វើ​យ៉ាងណាមានប្រព័ន្ធតុលាការមួយ ឯករាជ្យ ដោយហេតុថា មានពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​បាន​រងគ្រោះ ដោយអំពើអយុត្តិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 27, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំបានសំណូមពរគាត់ថា ធ្វើយ៉ាងម៉េចកែប្រែប្រព័ន្ធតុលាការនៅកម្ពុជា ឱ្យឯករាជ្យសិន ហើយសហគមន៍​អន្តរជាតិ​ទាំងអស់ ត្រូវតែជួយក្នុងការកែប្រែ ប្រព័ន្ធតុលាការនេះ។» នេះជាការស្នើររបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នករាយការណ៍ពិសេស ផ្នែក​សិទ្ធិ​មនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith)។

ក្នុងឱកាសជួបពិភាក្សា ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញានេះ ក្នុងវិមានរដ្ឋសភា លោក កឹម សុខា បានពន្យល់អ្នកស្រី រ៉ូណា ស្មីត ដោយចំហរថា ប្រជាពលរដ្ឋភាគច្រើន តែងតែរងនូវភាព​អយុត្តិធម៌ ក្រោមចំណាត់ការ នៃបុគ្គលចៅក្រម ព្រះរាជអាជ្ញា នៃតុលាការមួយចំនួន នៅកម្ពុជា។ លោក កឹម សុខា បានថ្លែងបញ្ជាក់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន រៀបរាប់ពីជំនួបនោះថា៖ «ដើម្បីដោះស្រាយបញ្ហា​សិទ្ធិ​មនុស្ស នៅប្រទេសកម្ពុជា ត្រូវតែកែទម្រង់ប្រព័ន្ធតុលាការ ជាដំបូងសិន។ បើមិនបានកែប្រព័ន្ធតុលាការ ឲ្យ​ឯករាជ្យ​ពិតប្រាកដទេ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មិនអាចដោះស្រាយបានទេ។ (...) ការកែប្រព័ន្ធតុលាការ ដើម្បី​ផ្តោតទៅលើប្រព័ន្ធយុត្តិធម៌សង្គម។»

អនុប្រធានរដ្ឋសភាទីមួយរូបនេះ បានស្នើទៅមន្ត្រី UN ថា ធ្វើយ៉ាងណាជួយជម្រុញ ឲ្យសហគមន៍អន្តរជាតិ ជួយ​កែប្រែប្រព័ន្ធតុលាការកម្ពុជា មានភាពឯករាជ្យ និងមិនស្ថិតនៅក្រោមគំនាប នៃអ្នកនយោបាយ។ នាវិមាន​រដ្ឋសភា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ អនុប្រធានគនបក្សសង្គ្រោះជាតិក៏លោក កឹម សុខា បាន​លើកឡើងពីករណី នៃការចាប់ខ្លួនសមាជិកព្រឹទ្ធិសភា មកពីគណបក្សសមរង្ស៊ី លោក ហុង សុខហួរ ថា បើសិន​ជាតុលាការនៅកម្ពុជា មានភាណឯករាជ្យ អព្យាក្រិត្យ និងយុត្តិធម៌នោះ នឹងមិនត្រូវសម្រេច ធ្វើការឃុំខ្លួន​សមាជិក​ព្រឹទ្ធិសភា រូបនោះឡើយ។

លោក កឹម សុខា បានអះអាងទៀតថា៖ «បញ្ហា (រំលោភ) សិទ្ធិមនុស្សនៅកម្ពុជា នៅមានបញ្ហាច្រើន។ (...) បើ​អត់មានបញ្ហា (រំលោភសិទ្ធិមនុស្សទេ) គេអត់បាច់ដាក់ អ្នករាយការណ៍ពិសេស សិទ្ធិមនុស្សមកទេ។»

ទាក់ទងនឹងការលើកឡើង របស់លោក កឹម សុខា ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបកស្រាយ ពីអ្នក​នាំពាក្យក្រសួងយុត្តិធម៌ បានឡើយ ដោយមិនមានអ្នកទទួលទូរស័ព្ទ។

សូមបញ្ជាក់ថា វត្តមាននៅកម្ពុជា របស់អ្នកស្រី រ៉ូណា ស្មីត ជាដំណើរទស្សនកិច្ច ស្វែងយល់ពីសិទ្ធិមនុស្ស នៅ​កម្ពុជា​ជាលើកដំនូង បន្ទាប់ពីអ្នកស្រី ត្រូវបានតែងតាំង នៅដើមឆ្នាំ២០១៥នេះ ជំនួសលោក សូរិយា បា្រសាទ ស៊ូប៊ែរឌី ដែលជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ក្នុងអាណត្តិ​មុន។ អ្នកស្រីបានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានវិលត្រឡប់ទៅវិញ នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ រយៈពេល៩ថ្ងៃនេះ បានផ្តល់ឱកាសឲ្យអ្នកស្រី ជួបបណ្តាថ្នាក់ដឹកនាំ​សំខាន់ៗ របស់​កម្ពុជា​មួយចំនួន ដូចជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ (ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌...), និង​ស្ថាប័ន​នីតិបញ្ញត្តិ (រដ្ឋសភា, ព្រឹទ្ធិសភា...), ថ្នាក់ដឹកនាំគណបក្សនយោបាយ, អង្គការសង្គមស៊ីវិល និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...