កឹម សុខា «ដឹងដំណឹងពីការចាប់ខ្លួន តាំងពីខែមិថុនា»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៨
- កែប្រែចុងក្រោយ: January 13, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គាត់ដឹងមុន (...) ដឹងមុនតាំងពីខែ៦ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ហើយភ្លាម មានគេប្រាប់ ហើយគេហ្នឹងអាចយកជាការបាន។ ពេលនោះ ខ្ញុំនៅជាមួយគាត់ដែរ នៅភ្នំពេញ។ គេថា នៅចុងខែ៨ មិនមែនដើមខែ៩ទេ នឹងមានរឿងអាក្រក់កើតឡើង ចំពោះគាត់និងគណបក្ស។» នេះ ជាការអះអាងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងជំនួបមួយ ជាមួយក្រុមអ្នកគាំទ្រ នៅរសៀលថ្ងៃទី១៣ ខែមករានេះ ក្នុងក្រុង «Croissy Beaubourg» ក្បែររដ្ឋធានីប៉ារីស ប្រទេសបារាំង។
ការលើកឡើងរបស់កញ្ញា ទំនងជាចង់អះអាង ពីការធ្វើពលិកម្មរបស់លោក កឹម សុខា ដែលដឹងខ្លួនមុនថា នឹងមានរឿងកើតឡើង ចំពោះរូបលោកនោះហើយក៏ដោយ ក៏នៅតែសុខចិត្តប្រឈម ដើម្បីអ្វីមួយ ដែលកូនស្រីច្បងរបស់លោកពន្យល់ថា ដើម្បីបង្ហាញឲ្យពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ ដឹងពី«ភាពផ្ដាច់ការ»របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។
សូមទស្សនាការថ្លែងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងភោជនីយដ្ឋាន «Le Comptoir de Beaubourg» ទៅកាន់អ្នកគាំទ្រដូចតទៅ៖