សុខ ទូច៖ មាន​តែ​ផែនទី​របស់​រដ្ឋាភិបាល​ទេ ទើប​អាច​ប្រើ​មក​បោះ​បង្គោល​សីមា​បាន

ការផ្ទៀងផ្ទាត់លើផែនទី របស់រដ្ឋាភិបាលកម្ពុជា និងផែនទី មកពី UN ស្តីពី ព្រំដែនកម្ពុជា-វៀតណាម ត្រូវ​បាន​បញ្ចប់ ក្រោម​ក្រសែ​ភ្នែក«មុតមាំ» នៃមន្រ្តីរដ្ឋាភិបាលកម្ពុជា។ ជាការផ្ទៀងផ្ទាត់នេះ ត្រូវបានលោក សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ របស់​រាជបណ្ឌិត​សភា​កម្ពុជា បញ្ចេញសេចក្ដីសន្និដ្ឋានថា មានតែផែនទីរដ្ឋាភិបាលទេ ទើប​អាច​យក​មក​ប្រើ ក្នុង​ការ​បោះ​បង្គោល​សីមា​បាន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការអះអាង របស់មន្ត្រីរដ្ឋាភិបាល ដែលនិយាយថា ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុង​ប្រើ​ប្រាស់​បច្ចុប្បន្ន និងផែនទីកម្ពុជា ដែល UN ឲ្យកម្ពុជាខ្ចី មានលក្ខណៈដូចគ្នាទាំងស្រុងនោះ លោក សុខ ទូច ប្រធាន​ក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា នៃរាជបណ្ឌិតសភា បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ដោយបាន​សរសេរអះអាងថា៖ «មានតែផែនទីរបស់រាជរដ្ឋាភិបាលទេ ទើបអាចយកប្រើប្រាស់ សម្រាប់បោះបង្គោល ខណ្ឌ​សិមាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាមបាន»។

លោក សុខ ទូច បានអះអាងថា ផែនទីទាំងពីរ(UN និងកម្ពុជា)ដូចគ្នាទាំងអស់ ទាំងពំនូស និងខ្សែបន្ទាត់។ បើ​សូម្បីតែផែនទី របស់គណបក្សសង្គ្រោះជាតិ ដែលបានមកពីប្រទេសបារាំងនោះ បើទោះបីជាខ្វះ (ចំនួនផ្ទាំង) មិន​គ្រប់ រលប់ ឬបាត់សញ្ញាសម្គាល់ នៃអ្នកបោះពុម្ភក៏ដោយ ក៏ផែនទីទាំងនោះ នៅតែមានលក្ខណៈតែមួយ ដូច​គ្នាទៅនឹងផែនទីរដ្ឋាភិបាល និងផែនទីដេលយកមកពី UN ដែរ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នេះ លោក ហោ ណាំហុង និងលោក វ៉ា គឹមហុង ប្រធាន និងអនុប្រធាន នៃគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួលប្រគល់ និងផ្ទៀងផ្ទាត់ផែនទី បានបញ្ជាក់ថា ផែនទីរដ្ឋាភិបាល និងផែនទីយកមកពី UN មាន«ភាពដូចគ្នា»។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានថ្លែងឡើងថា៖ «ឃើញ​ថា​អត់​ខុស​គ្នា​សោះ អត់ខុសគ្នាសោះ។ ចង់​ឲ្យ​ជ្រះ​​ស្រឡះ​អ្នកខ្លះ មានការ​សង្ស័យ និង​ធ្វើ​សកម្មភាព​នានា។ ឲ្យ​ច្បាស់​ ឲ្យ​ភ្លឺ ឲ្យ​ច្បាស់​កន្លែង​ហ្នឹង។»

ចំពោះតំណាងគណបក្សសង្គ្រោះជាតិវិញ បានសម្ដែង នូវភាពប្រយ័ត្នប្រយ៉ែង ដោយ​មិន​បាន​បង្ហាញពីជំហរថា តើផែនទីនោះយ៉ាងណាទេ។ លោកបញ្ជាក់ថា៖ លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ​ជាតិ នឹង​ធ្វើការ​ពិភាក្សាគ្នា ដើម្បីប្រកាសជំហររបស់ខ្លួន នៅពេលក្រោយ។» ប៉ុន្តែ​យ៉ាងណាក៏ដោយ លោកស្វាគមន៍ នូវដំណើរការប្រមូលយក នូវរាល់ផែនទី ពីគ្រប់ទិសទី ដើម្បីធ្វើការ​ផ្ទៀង​ផ្ទាត់គ្នា បែបនេះ៕


សូមអានខ្លឹមសាទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...