ងងុយដេកពេក... ដេកផ្ញារជើងទាំងឡាន!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២០សីហា ២០១៥
- កែប្រែចុងក្រោយ: August 21, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រថយន្តរងគ្រោះថ្នាក់ ម៉ាកស៊ាំយ៉ុង ពណ៍ស ស្លាកលេខ ភ្នំពេញ២R-៣០៩០ បានបើកបរតាមបណ្តោយ ផ្លូវ២៧១ រហូតដល់ជិតគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។ ប៉ុន្តែដោយភាពងងុយដេក របស់អ្នកបើកបរ រថយន្ដបានជ្រុលចង្កូត ទៅបុកថ្មចែកផ្លូវអស់ពីរផ្ទាំង បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារជើងតែម្តង។
ករណីគ្រោះថ្នាក់ក្រឡាប់ឡានខាងលើ សាក្សីបានបញ្ជាក់ថា មិនបណ្តាលឲ្យអ្នកបើកបរ រងររបួសនោះទេ រីឯឡានក្រឡាប់ទៅម្ខាង នៅលើផ្លូវនោះ ក៏មិនបានបង្កការប៉ះពាល់ ដល់អ្នកដ៏ទៃដែរ។
បន្ទាប់ពីគ្រោះថ្នាក់ សមត្ថកិច្ចបានចុះមកវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំឲ្យម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។ ភ្លាមៗនោះ មន្រ្តីចរាចរណ៍ធ្វើការរៀបចំថ្ម ដែលបាក់ និងដួលរណូករណែល ឲ្យមានរបៀបរៀបរយបន្តិចវិញ ដើម្បីបញ្ជៀស កុំឲ្យអ្នកបើកបរផ្សេងទៀត អាចនឹងជួបគ្រោះថ្នាក់៕