គ.ជ.ប បដិសេធ​សំណើរ​លើក​ទី​ពីរ​របស់ សម រង្ស៊ី ជា​ផ្លូវ​ការ

បន្ទាប់ពីមានការប្រជុំ«ពិសេស»មួយ របស់គ.ជ.ប នៅល្ងាចថ្ងៃទី២៤ខែកក្កដា ដើម្បីឆ្លើយតបនឹងសំណើរសុំតាមលិខិត ជាលើកទីពីររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះមក គ.ជ.ប. បានសម្រេចជាថ្មីទៀត និងជាផ្លូវការ ច្រានចោលនូវសំណើរសុំនោះ។ ជាសេចក្ដីបដិសេធជាថ្មីទៀត បើទោះជាប្រធានគណបក្សប្រឆាំង បានលើកមកសំអាង នូវមាត្រាច្បាប់មួយចំនួននោះក៏ដោយ។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: July 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការប្រជុំ«ពិសេស»មួយ របស់គ.ជ.ប នៅល្ងាចថ្ងៃទី២៤ខែកក្កដា ដើម្បីឆ្លើយតបនឹងសំណើរសុំតាមលិខិត ជាលើកទីពីររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនោះមក គ.ជ.ប. បានសម្រេចជាថ្មីទៀត និងជាផ្លូវការ ច្រានចោលនូវសំណើរសុំនោះ។ ជាសេចក្ដីបដិសេធជាថ្មីទៀត បើទោះជាប្រធានគណបក្សប្រឆាំង បានលើកមកសំអាង នូវមាត្រាច្បាប់មួយចំនួននោះក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

លិខិតឆ្លើយតបរបស់ គ.ជ.ប ចុះនៅថ្ងៃទី២៤ខែកក្កដា ដែលមនោរម្យព័ងអាំងហ្វូ ទទួលបាននៅវេលាយប់ឡើងនោះ បាន​រក្សាទុកនៅដដែល នូវសេចក្ដីសម្រេចដែលខ្លួនបានធ្វើរួច និងបានប្រកាសនៅក្នុងលិខិតចុះថ្ងៃទី២២ខែកក្កដា ឆ្លើយតប​ទៅប្រធានគណបក្សសង្គ្រោះជាតិវិញ។ លិខិតនោះ បានច្រានចោល នូវសំណើរក្នុងលិខិតទីមួយចុះថ្ងៃទី២១ ខែកក្កដា របស់លោក សម រង្ស៊ី ដែលសុំឲ្យគ.ជ.ប បញ្ចូលឈ្មោះលោក ទៅក្នុងបញ្ជីអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជន​ឈរ​ឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅ​ថ្ងៃ​ទី២៨ ខែកក្កដា សម្រាប់គណបក្សសង្គ្រោះជាតិ នៅ​មណ្ឌលខេត្តកណ្តាល។

ទាក់ទងនឹងការលើកយកមូលដ្ឋានច្បាប់ផ្សេងៗ ដែលលិខិតលើកទីពីររបស់លោក សម រង្ស៊ី លើកឡើងទៅ គ.ជ.ប នៅថ្ងៃ​ទី២៣ខែកក្កដានោះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាមួយនេះ បានឆ្លើយថា គ.ជ.ប គ្រាន់តែជាអ្នក​អនុវត្តន៍តាមសេចក្ដីសម្រេចលេខ ១២៥/០០៦/២០១២ ចុះនៅថ្ងៃទី១៩ខែវិច្ឆិការ ឆ្នាំ២០១២ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ប៉ុណ្ណោះ។

រីឯច្បាប់ប៉ុន្មានចំណុច ដែលបានលើកមកបញ្ជាក់ នៅលើសំបុត្រទីពីររបស់លោក សម រង្ស៊ីនោះ គ.ជ.ប មិន​បាន​កំណត់​ពីវិសាលភាពនៃច្បាប់ទាំងនេះទេ ដោយរុញការបកស្រាយទាំងឡាយ ទៅស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកសម្រេច​ទៅ​វិញ។

សូមជម្រាបជូនដែរថា នៅរសៀលថ្ងៃទី២៤ខែកក្កដា ប៉ុន្មានម៉ោងមុខសេចក្ដីសម្រេចចិត្តរបស់គ.ជ.ប នេះ លោក សម រង្ស៊ី បានផ្ញើរលិខិតមួយច្បាប់ ទៅលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំធ្វើនីយតកម្ម ស្ថានភាពគតិយុត្តរបស់​ប្រធានគណបក្សប្រឆាំងរូបនេះឡើងវិញ ដោយសំអាងថាព្រះមហាក្សត្របានលើកលែងទោសរួចអស់ហើយនោះ។

ព្រឹត្តិការណ៍ដ៏លឿនរហ័ស បានវិវត្តន៍ទៅមុខមិនឈប់ឈរ នៅក្នុងបរិបទនយោបាយនៃប្រទេសកម្ពុជាបច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​គេមិនអាចទាយដឹងជាមុន នូវហេតុភេទណាមួយនាពេលខាងមុខនោះឡើយ។ ប៉ុន្តែជារឿយៗ គ.ជ.ប តែងរងការ​រិះគន់​ថា បានធ្វើ​សេចក្ដីសម្រេចនានា នៅក្រោមសម្ពាននយោបាយពីគណបក្សកាន់អំណាច បើទោះជាស្ថាប័នជាតិនេះ អះអាង​​ថា​អ្វី​ដែលខ្លួនបានធ្វើ សុទ្ធតែអនុលោមទៅតាមច្បាប់ជាធរមាននោះក៏ដោយ។ អ្នកវិភាគជឿថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅប្រទេសកម្ពុជា អាចនឹងប្រើប្រាស់ការរារាំង​មិនឲ្យលោក​ចូលរួមក្នុង​ការ​បោះ​ឆ្នោត​នេះ ដើម្បីឆ្លុះបញ្ចាំងពីការបោះឆ្នោតមួយ ដែលមិនសេរី គ្មានយុត្តិធម៌ និងស្ថិតក្រោមគំនាបរបស់​គណបក្ស​កាន់​អំណាច៕

លិខិត គ.ជ.ប ឆ្លើយនឹងលិខិតលើកទីពីររបស់លោក សម រង្ស៊ី៖

-------------------------------------------------------
ដោយៈ ដ.កែវ - ប៉ារីសថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...